ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បាននាំខ្លួនមនុស្ស៤នាក់យកមកសាកសួរពាក់ព័ន្ធនឹងករណីដែលបុរសម្នាក់ត្រូវបានបុរសចិនមួយក្រុមចាប់បង្ខំរុញចូលក្នុងរថយន្តស៊េរីទំនើបមួយគ្រឿង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៥០នាទីព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៣ នៅមុខសណ្ឋាគារមួយកន្លែងក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

ពាក់ព័ន្ធខាងលើនេះ មន្ត្រីកងរាជអាវុធហត្ថយកចិត្តទុកដាក់បំផុត រហូតរកឈានទៅដល់មានការឃាត់ខ្លួនជនជាតិចិនមួយក្រុមដែលមានគ្នាចំនួន៤នាក់យកមកសាកសួរដោយពួកគេបានឆ្លើយថា ជាដៃគូគ្នាចូលមកផឹកស៊ីស្រវឹង ហើយហៅឱ្យត្រឡប់ទៅផ្ទះវិញ តែបុរសរូបនោះមិនព្រមទៅ ក៏បង្ខំចិត្តចាប់រុញចូលក្នុងរថយន្តតែម្ដង ។ នេះបើតាមការបញ្ជាក់ជាបឋមជំហានដំបូងពីមន្ត្រីកងរាជអាវុធហត្ថប៉ុណ្ណោះ ។

ភ្លាមៗនោះ កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់បន្ថែមថា បើទោះបីជាយ៉ាងណាកម្លាំងជំនាញយើងនៅតែបន្តការស្រាវជ្រាវស្ថិតក្នុងការសាកសួរបន្ថែមទៀតផង ។

សូមបញ្ជាក់ថា ក្រោយពីកម្លាំងជំនាញឃាត់ខ្លួនមនុស្ស៤នាក់នោះ បានរកឃើញមានកាំភ្លើងខ្លីមួយដើមរួមនិងវត្ថុតាងជាច្រើនផងដែរ ប៉ុន្តែគេមិនទាន់អាចបញ្ជាក់បានថា តើកាំភ្លើងដែលបានរកឃើញនេះវាជាប់ពាក់ព័ន្ធក្នុងករណីជាតិចិន4 ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។




ចែករំលែកព័តមាននេះ