ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោះ​សម្ពោធ​យន្តហោះ​ពាណិជ្ជកម្ម​ដែល​ចិន​ផលិត​ជា​លើក​ដំបូង​

10 ខែ មុន

ប្រទេស​ចិន ៖ នា​ថ្ងៃ​ទី​២៨​ ឧសភា​ យន្តហោះ​ពាណិជ្ជកម្ម​ដែល​ចិន​ផលិត​ដោយ​ខ្លួនឯង​ផ្ទាល់ ធុន​C919​

ប្រទេស​ចិន ៖ នា​ថ្ងៃ​ទី​២៨​ ឧសភា​ យន្តហោះ​ពាណិជ្ជកម្ម​ដែល​ចិន​ផលិត​ដោយ​ខ្លួនឯង​ផ្ទាល់ ធុន​C919​បាន​ហោះ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ដែល​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ទ្វីប​អា​ស៊ី​អាច​ផលិត​បាន​យន្តហោះ​ពាណិជ្ជកម្ម​​ដែល​ប្រកួតប្រជែង​គ្នា​ជាមួយ​ AIRBUS​ និង​ប៊ូ​អ៊ី​ង​។

យន្តហោះ​C919 បាន​ចេញ​ហោះហើរ​ក្នុង​ពិភព​ពាណិជ្ជ​កម្មនា​ថ្ងៃ​ទី​២៨​ ឧសភា​នោះ ។ ការ​ហោះហើរ​បើក​សម្ពោធ​នេះ វា​ជា​របត់​មួយ មួយ​ដ៏​ពិតប្រាកដ ក្នុង​ប្រវត្តិសាស្ត្រ​ដឹក​ជញ្ជូន​តាម​អាកាស​របស់​ចិន​។ ជនជាតិ​អា​ស៊ី​​ដេក​ស្រមៃ​តាំងពី​យូរ​មក​ហើយ ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ពួក​លោក​ខាងលិច​ក្នុង​វិស័យ​នេះ​។

យន្តហោះ​ធុន​នេះ​ជើងហោះហើរ​ MU9191 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​CHINA EASTER AIRLINES​ បាន​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​ HONGQIAO ក្រុង​សៀង​ហៃ​នា​វេលា​ម៉ោង​១០​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​។

តាម​រូបភាព​របស់​ទូរទស្សន៍​រដ្ឋ​ចិន​CCTV ថា ក្នុង​យន្តហោះ​នោះ​ដែល​ហោះ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ប៉េ​កាំ​ង​មាន​អ្នកដំណើរ​១៣០​នាក់​។ យន្តហោះ​បាន​ហោះ​ទៅ​ដល់​ក្រុង​ប៉េ​កាំ​ង​ចុះ​ចត​នា​វេលា​ម៉ោង​១៣​និង​១០​នាទី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ