ក្លឹប«ហង្សក្រហម» Liverpool អាចពន្យារពេលសាងសង់ទីលានប្រកួត១ឆ្នាំទៀត មុនពេលចំណាយប្រាក់ដល់ទៅ២០០លានផោន សង់ទីលានប្រកួត «អេនហ្វីល»មានចំណុះ៦៥.០០០កៅអី ដោយរំពឹងថា នឹងសង់រួចរាល់នៅមុនពេលបើករដូវកាល២០១៤-២០១៥ ។
Liverppol ដែលជាក្លឹបយក្សនៅក្របខណ្ឌប្រឺមីញេលីក អាចត្រូវពន្យារពេល១ឆ្នាំទៀត មុនពេលចំណាយប្រាក់ចំនួន២០០លានផោន សម្រាប់កំណែទម្រង់ទីលានប្រកួត«អេនហ្វីល» ដោយរំពឹងថា នឹងចំណាយពេលសរុបប្រហែល២ឆ្នាំ ហើយអ្នកគាំទ្រនឹងបានឃើញសំណង់នេះចប់ដោយបរិបូរណ៍ ក្នុងពេលចាប់ផ្តើមបើករដូវកាល២០១៤-២០១៥ ខាងមុខ ។
លោកចន ហេនរី ម្ចាស់ក្លឹបជនជាតិអាមេរិកបានសង្កត់ធ្ងន់ទៅលើការបង្កើនចំណុះទីលានប្រកួតឱ្យបាន៦៥.០០០កៅអី ប៉ុន្តែប្រហែលត្រូវចំណាយពេលយូរជាបន្តទៀត ដើម្បីទទួលបានលិខិតអនុញ្ញាតចាប់ផ្តើមសាងសង់ ៕
ចែករំលែកព័តមាននេះ