ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ក្រពើ​ជា​ច្រើន​ក្បាល ត្រូវ​នាំ​មក​ពី​ខេត្តសៀម​រាប លែង​នៅ​ខេត្តស្ទឹងត្រែង

10 ខែ មុន
  • ស្ទឹងត្រែង

សត្វ​ក្រពើ​ត្រី ត្រូវ​បាន​គេ​អះអាង​ថា ជា​សត្វ​ក្រពើ​មួយ​ប្រភេទ​មិន​កា​.​ច​សាហា​.​វ​ដូច​ជា សត្វ​ក្រពើ​ស៊ីសាច់​ជា​អាហារ​ក្តី តែ​គេ​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​គ្រោះថ្នាក់​ដដែល​។ សត្វ​ក្រពើ​ត្រី ដែល​ត្រូវ​ក្រុម​អភិរក្ស​សត្វព្រៃ ដឹក​មក​ពី​ខេត្តសៀមរាប ដើម្បី​យក​មក​លែង​នៅ​ខេត្ត

ខេត្តស្ទឹងត្រែង ៖ សត្វ​ក្រពើ​ត្រី ត្រូវ​បាន​គេ​អះអាង​ថា ជា​សត្វ​ក្រពើ​មួយ​ប្រភេទ​មិន​កា​.​ច​សាហា​.​វ​ដូច​ជា សត្វ​ក្រពើ​ស៊ីសាច់​ជា​អាហារ​ក្តី តែ​គេ​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​គ្រោះថ្នាក់​ដដែល​។ សត្វ​ក្រពើ​ត្រី ដែល​ត្រូវ​ក្រុម​អភិរក្ស​សត្វព្រៃ ដឹក​មក​ពី​ខេត្តសៀមរាប ដើម្បី​យក​មក​លែង​នៅ​ខេត្តស្ទឹង​ត្រែង គឺ​មាន​ចំនួន​២៥​ក្បាល តែ​ត្រូវ​ងា​.​ប់​អស់​ចំនួន​៣​ក្បាល នៅ​សល់​តែ​២២​ក្បាល​តែ​ប៉ុណ្ណោះ គឺ​ត្រូវ​បាន​លែង​នៅ​ក្នុង​បឹង​មួយ ដែល​មានការ​ហ៊ុម​ព័ទ្ធ​ដោយ​របង​ជុំវិញ ស្ថិត​នៅ​ដែនជម្រកសត្វព្រៃ ក្នុង​ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​។

ប្រធាន​មន្ទីរ​បរ​ស្ថាន​ខេត្តស្ទឹងត្រែង លោក ស្រេង ជា​ហេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មី នៅ​ខែឧសភា ឆ្នាំ​២០២៣​នេះ​ថា សត្វ​ក្រពើ​ត្រី ជា​សត្វ​កម្រ និង​ជា​សត្វ​ជិត​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​យើង​ថែម​ទៀត​ផង​។ លោក​បន្ត​ថា សត្វ​ក្រពើ​ត្រី​នេះ វា​ស៊ី​ខ្យង ក្តាម កង្កែប ត្រី​ជា​អាហារ វា​មិន​កា​.​ច​សាហា​.​វ​ដូច​សត្វ​ក្រពើ​មួយ​ប្រភេទ​ទៀត ដែល​ស៊ីសាច់​ជា​អាហារ​នោះ​ទេ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ចៀសវាង​គ្រោះថ្នាក់​ដោយ​ជាយថាហេតុ​ណាមួយ​។

ជាមួយនឹង​ការ​លែង​សត្វ​ក្រពើ​ត្រី​ខាងលើ​នេះ ក្រុម​អភិរក្ស​ក៏​បាន​អញ្ជើញ​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស រួម​ទាំង​ព្រះសង្ឃ ដើម្បី​ចូលរួម​ដឹង​ឮ​ជួយ​ផ្សព្វ ផ្សាយ​ព័ត៌មាន​ចែក​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ដើម្បី​ឱ្យ​ពួក​គាត់​បានដឹង​ថា ទី​នេះ​មាន​សត្វ​ក្រពើ​ត្រី នឹង​ជួយ​អភិរក្ស​ទាំងអស់​គ្នា​។ នៅ​ពេល​ឃើញ​សត្វ​ទាំងនេះ ទៅ​ឆ្ងាយ​ពី​ដែន​អភិរក្ស សូមកុំ​បាញ់​ស​ម្លា​.​ប់ ត្រូវ​រាយការណ៍​មក​អាជ្ញាធរ ឬ​ក្រុម​អភិរក្ស​ភ្លាម​ៗ ដើម្បី​ជួយ​សង្គ្រោះ​ពួក​វា​បាន​ទាន់​ពេល​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ