ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! កីឡាករជម្រើស​ជាតិ​ សួន ស្រ​ម៉ៃ ធ្លាប់​ប្រកួត​បាន​មេដាយ​ ​ឥឡូវ​​រស់នៅ​​វេ.ទនា​ទាំង​បា.ក់ដៃ​រកស៊ី​ចិញ្ចឹម​កូន (វីដេអូ)

10 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ហើយ ​ពិតជា​អាសូរ​ពន់ពេក​នូវ​ខ្សែជីវិត​របស់​

​រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ហើយ ​ពិតជា​អាសូរ​ពន់ពេក​នូវ​ខ្សែជីវិត​របស់​កីឡាករ សួន ស្រ​ម៉ៃ ដែល​ជា​អតីត​កីឡាករ​ជម្រើសជាតិ​ផ្នែក​ប្រដាល់សកល និង​ធ្លាប់​បាន​ចូលរួម​ការ​ប្រកួត SEAGAME នៅ​បរទេស និង​កីឡា​ជាតិ​ជា​ច្រើន បាន​មេដាយ​ ស្រាប់តែ​ពេល​នេះ​លោក​កំពុង​រស់នៅ​យ៉ាង​វេទនា​ជាមួយ​កូន​តូច​ម្នាក់​ ហើយ​កាន់តែ​យ៉ាប់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​លោក​រងរបួស​បាក់ដៃ មិន​ទាន់​ជា​សះស្បើយ​នៅឡើយ​នោះ​ទេ​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​ជា​កិច្ច​ស​ន្ទា​នា​របស់​ពិធីករ​ល្បីឈ្មោះ សុខ រ៉ា​ស៊ី ជាមួយនឹងកីឡាករ​សួន ស្រ​ម៉ៃ និង​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី ២៦ ឧសភា​ កន្លង​ទៅ កីឡាករ​​ជម្រើស​ជាតិ សួន ស្រ​ម៉ៃ បានឱ្យ​ដឹង​ថា លោក​បាន​បាក់ដៃ ក្រោយ​រង​របួស​លើ​សៃ​វៀន​ប្រដាល់​កាលពី​ជាង៤​ឆ្នាំ​មុន ហើយ​ដៃ​ដែល​បាក់​នោះ មិន​ទាន់​បានជា​សះស្បើយ​១០០​ភាគរយ​នៅ​ឡើយ​ទេ​។ កាន់តែ​អាសូរ​ទៅ​ទៀត​នោះ គឺ​លោក​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន តែ​ម្នាក់ឯង​ថែម​ទៀត ខណៈ​ប្រពន្ធ​បាន​រត់​ចោល​លោក​ទៅ​បាត់​។

កីឡាករ ស្រ​ម៉ៃ សួន ធ្លាប់​បាន​ឈ្នះ​មេដាយមាស​ពី​កម្មវិធី​កីឡា​ជាតិ​លើក​ទី​១ ផ្នែក​ប្រដាល់សកល​កាលពី​ឆ្នាំ​២០១៦ បាន​ថ្លែង​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា សព្វថ្ងៃ​រូប​លោក​មិន​ទាន់​មានការ​ងារ​ច្បាស់លាស់​ទេ ដោយសារ​តែ​ដៃ​នៅ​ឈឺ ចង់ទៅ​ធ្វើ​ជា​កម្មករ​សំណង់​ក៏​មិន​បាន ព្រោះ​ដៃស្តាំ​ឈឺ​។

ឆ្លើយ​តប​នឹង​សំណួរ​លោក សុខ រ៉ា​ស៊ី ថា​ហេតុ​អី​ប្រពន្ធ​ចិត្តដាច់​នឹង​កូន​ម្លេះ កីឡាករ សួន ស្រ​ម៉ៃ បាន​ពោល​ថា លោក​ក៏​មិន​យល់​ដែរ​ថា​ហេតុ​អ្វី​ប្រពន្ធ​ដាច់​ចិត្ត​យ៉ាងនេះ លោក​ត្រូវ​ដេក​យំ​រាល់​យប់ ព្រោះ​កន្លង​មក​ប្រពន្ធ​លោក គឺ​ស្រលាញ់​រូប​លោក​និង​កូន​ណាស់ មិន​គួរ​ណា​ចិត្តដាច់​ទៅ​ចោល​លោក​នោះ​ទេ ដូច្នេះ​លោក​ត្រូវ​ចិញ្ចឹម​កូន​ម្នាក់ឯង​តាំងពី​កូន​អាយុ​បាន​ជាង​១​ខួប​មក​។

កីឡាករ សួន ស្រ​ម៉ៃ បាន​ត្អូញត្អែរ​ប្រាប់​ថា លោក​ដាច់​បាយ​ហើយ​រាល់ថ្ងៃ ព្រោះ​ដៃ​ដែល​បា.ក់​នោះ គឺ​​ប្រះ​ឆ្អឹង​មិន​ទាន់​ជា​ស្បើយ តែ​ក៏​បាន​ជំនួយ​ខ្លះ​ៗ​ពី​អ្នកសិល្បៈ​មួយ​ចំនួន​ដែរ តែ​លោក​ខ្លោ.ចចិត្ត​អាណិត​តែ​កូន​តូច​ដែល​នៅ​ជាមួយ​លោក​តែ​ប៉ុណ្ណោះ​៕

សូម​ស្តាប់​សារ​ឆ្លើយឆ្លង​របស់ កីឡាករ សួន ស្រ​ម៉ៃ ជាមួយ​ពិធីករ​លោក​សុខ រ៉ា​ស៊ី ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ