ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ឧក្រិ.ដ្ឋជនជួញដូរ​ឆ្លង​ដែន ​ត្រូវបង្ក្រាប​ និង​រឹបអូស​គ្រឿងញៀ.ន​ជាង២៤៦​គីឡូក្រាម

10 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នង

រាជធានីភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ។

កាលពី​ថ្ងៃ​ទី ២២ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង២១និង១០នាទី សមត្ថកិច្ច​ជំនាញ​(​ក​១)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ិន សុង និង​លោក វរសេនីយ៍ឯក ហុង វ​ណ្ណា​រិ​ទ្ធ នាយករង​មន្ទីរ ចូលរួម​សហការ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ លោក សេង ពុ​ទ្ធី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​ក្រុម​ឧក្រិ.ដ្ឋជន​ជួញដូរ​សារធាតុ​ញៀ.ន​ឆ្លង​ដែន​ចូល​ពី​ឡាវ​មក​កម្ពុជា បង្ក្រាប​នៅ​៤​គោលដៅ​ផ្សេង​គ្នា​ជា​បន្តបន្ទាប់ ៖

គោលដៅ​ទី​១-ផ្ទះ​លេខ ១៩៩A ផ្លូវ​២៧១ សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន១​នាក់ ឈ្មោះ សុខ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ខ្មែរ​។
វត្ថុ​តាង និង​សំភារៈ​ចាប់​យក​ រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១ កញ្ចប់​ធំ សង្ស័យ​ជា​គ្រឿងញៀ.ន,​ម្សៅ​កញ្ចប់ ចំនួន​៩៣កញ្ចប់ សង្ស័យ​ជា​គ្រឿងញៀ.ន, ម្សៅ​ពណ៌​ស​ចំនួន​៤​កញ្ចប់​តូច និង​ពណ៌​ខៀវ​ចំនួន ១ កញ្ចប់​តូច, ជញ្ជីង​ថ្លឹង​ចំនួន ១ គ្រឿង, ម៉ូតូ​ចំនួន​១​គ្រឿង និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​។

គោលដៅ​ទី​២-ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ PTT ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ ឆៃ​យិ​ត សេ​យ៉ាង ហៅ ប៉ន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ថៃ​។

វត្ថុ​តាង និង​សំភារៈ​ចាប់​យក​ ដុំ​កញ្ចប់​ពណ៌​លឿង​រូប​ប៉ាន់តែ​សញ្ញា​ផ្កាយ​ប្រាំ ចំនួន ៥ ដុំ​ធំ និងរថយន្ត​ចំនួន ១ គ្រឿង​។

គោលដៅ​ទី​៣-វីឡា​កូនកាត់ បុរី​ធូ​លន ផ្ទះ​លេខ FZ-11 ផ្លូវ​លេខ​៨ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
វត្ថុ​តាង និង​សំភារៈ​ចាប់​យក​ រួម​មាន សំបក​កញ្ចប់​(​រូប​តែ​)​ចំនួន ១៨ សំបក ។​

គោលដៅ​ទី​៤-នៅ​ថ្ងៃ​ទី ២៥ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៧​និង​២០​នាទី នៅផ្ទះ​លេខ​១៦៣ ផ្លូវ​លេខ​១៣ បុរី​ពិភព​ថ្មី ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ លទ្ធផល​ឆែកឆេរ ចាប់​យក​វត្ថុ​តាង ​រួម​មាន ​គ្រឿងញៀ.ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) 201 ដុំ ស្មើ​ទម្ងន់ 200គីឡូក្រាម​ 397ក្រាម​ និង​​គ្រឿងញៀ.ន​ប្រភេទ​កេ​តា​មីន​(KETMINE) 40 ដុំ ស្មើ​ទម្ងន់ 39 គីឡូក្រាម​ 616 ក្រាម​ ។​

សរុប​លទ្ធផល ៖

ក​- ឃាត់ខ្លួន​ជនសង្ស័យ​៖ ៣​នាក់ :
១-​ឈ្មោះ សុខ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ខ្មែរ
២-​ឈ្មោះ ឆៃ​យិ​ត សេ​យ៉ាង ហៅ ប៉ន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ថៃ
៣-​ឈ្មោះ យ័ន គុយ​ហេង ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ ៣៣​ឆ្នាំ​(​មេខ្លោង )

ខ​- ចាប់​យក​វត្ថុ​តាង :

-មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ 205 kg 407 g

-កេ​តា​មីន​(KETMINE) ទម្ងន់ 40 kg 281.04 g

-មេ​តំ​ហ្វេ​តា​មីន​(​ម្សៅ​ចំរុះ​ព​ណ៍​) ទម្ងន់ 822.40 g

សរុប​រួម​ទម្ងន់ 246 kg 510.44 g

-រថយន្ត ២​គ្រឿង ម៉ូតូ ៣​គ្រឿង ទូរស័ព្ទ ២​គ្រឿង គណនី​ធនាគារ ៨​គណនី ។

បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង​ចាប់​យក​ខាងលើ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ