ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! មនុស្ស​៦​នាក់​ជួប​គ្រោះ​លើ​ដងផ្លូវ ក្នុង​គ្រោះថ្នាក់​២​ករណី​ផ្សេង​គ្នា​នៅ​ថ្ងៃ​តែ​មួយ

10 ខែ មុន
  • ព្រៃវែង

ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​សោះ ខេត្តព្រៃវែង កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ទៅ​២​ករណី ដែល​បាន​បណ្តាល​អោយ

ខេត្តព្រៃវែង ៖ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​សោះ ខេត្តព្រៃវែង កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ទៅ​២​ករណី ដែល​បាន​បណ្តាល​អោយ​មនុស្ស​ម្នាក់​ស្លា​.​ប់ និង​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៥​នាក់​ទៀត រង​របួស ហើយ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ស​ង្គ្រាះ​ភ្លាម​ៗ​ផង​ដែរ ក្រោយ​ពេល​កើតហេតុ​។

ដោយ​ករណី​ទី​១ គឺ​កើតឡើង​រវាង​រថយន្ត​ចំនួន​៣​គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​មុខ​យានដ្ឋាន​ឆា​លី ដែល​ស្ថិត​ក្នុងភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ បណ្តាល​អោយ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៥​នាក់​ជិះ​ក្នុង​រថយន្ត​នោះ រង​របួសធ្ងន់ និង​ស្រាល​។

បើ​តាម​សមត្ថកិច្ច បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​ចំនួន​២​គ្រឿង​បាន​បើក​បន្តកន្ទុយ​គ្នា​មក​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​កន្លះ​មួយ​គ្រឿង​ទៀត បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​បុក​គូថ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ខៀវ​មួយ​គ្រឿង​ដែល​នៅ​ខាង​មុខ​ពេញទំហឹង ធ្វើ​អោយ​រថយន្ត​នោះ​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង មួយ​គ្រឿង​ទៀត ដែល​នៅ​ខាង​មុខ​រុញ​គ្នា បណ្ដាល​ឱ្យ​ទាំង​៣​គ្រឿង​អូស​ជាង​៥​ម៉ែត្រ ទើប​កល់​ទៅ​មុខ​លែង​រួច​។

សមត្ថកិច្ច​បន្ត​ថា ហេតុការណ៍​នេះ បាន​បណ្តាល​អោយ​អ្នកដំណើរ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៥​នាក់​ជិះ​នៅ​ក្នុង​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ខឿ​វ រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ភ្លាម ភាគី​រថយន្ត​ទាំង​៣​គ្រឿង​បាន​ចរចា​សម្រួល​គ្នា​បញ្ចប់រឿង ដោយ​រថយន្ត​បង្ក​ទទួលខុសត្រូវ​សងការ​ខូចខាត​ទាំងអស់ គឺ​សង​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ខឿ​វ​ចំនួន​១​ពាន់​ដុល្លារ សង​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង​៥០០​ដុល្លារ និង​អ្នក​រង​របួស​៥​នាក់​ដោយ​ម្នាក់​ៗ​ចំនួន​៣០​ម៉ឺន​រៀល​ផង​ដែរ​។

ដោយឡែក​ករ​ណ៍​ទី​២ គឺ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​8A ស្ថិត​នៅ​ក្នុងភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​កើតឡើង​ដោយសារ​ការ​បើកបរ​វ៉ា​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រហូត​ធ្វើ​អោយ​កើត​មាន​គ្រោះថ្នាក់ បណ្តាល​អោយ​បុរស​ម្នាក់​ស្លា​.​ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កូរ៉េ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F 5400 បើក​វ៉ា​ជែង​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ទិញ​អេ​ត​ចាយ​មួយ​គ្រឿង ដែល​បើក​មក​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ពេញទំហឹង បណ្តាល​អោយ​ម៉ូតូ​រ៉ឺ​ម៉ក និង​អ្នក​បើក​ម៉ូតូ​ប៉ើង​ខ្ទាត​ទៅ​ចិ​ញ្ចើ​ញ​ថ្នល់ ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​ក៏​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​បាន​មួយសន្ទុះ កម្លាំង​ជំនាញ​ផ្នែក​ចរាចរណ៍ នៃ​អធិការ​នគរបាល​ស្រុក​ពារាំង ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ ជួយ​សម្រួល​ចរាចរណ៍ និង​ឃាត់ខ្លួន​អ្នកបើកបរ ជាមួយនឹង​រថយន្ត​បង្ក នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​។ ចំណែក​សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ នាំ​យក​ទៅ​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ