ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់បំណុល​ជាង៤០នាក់​​នាំគ្នា​ប្តឹង ក្រោយ​ម្ចាស់​ហាង​លក់​មាស​ និង​ប្តូរ​លុយ​ ​វេច​លុយរាប់​លាន​ដុល្លា​ររត់​បាត់

10 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ​មាន​ម្ចាស់

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ ម្សិលមិញនេះ នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ​មាន​ម្ចាស់បំណុល​​ចំនួន​៤៤​នាក់​ហើយ​បានមក​​ដាក់​ពាក្យបណ្តឹង​ ក្រោយពី​​ម្ចាស់​ហាង​លក់​មាស​ និង​ប្តូរ​លុយ​យីហោ​ ពេជ្រ​ថុ​ងរ​ស្មី​ ហៅ​មនោ​រម្យ​ បិទ​ទ្វារ​ហាង​ វេច​លុយរាប់​លាន​ដុល្លា​រត់​បាត់ ។

ក្រោយ​ម្ចាស់​ហាង​លក់​មាស​ និង​ប្តូរ​ប្រាក់ ​យីហោ​ ពេជ្រ​ថុ​ងរ​ស្មី​ ហៅ​មនោ​រម្យ​ បាន​បិទ​​ទ្វារ​ហាង​វេច​លុយ​រត់​បាត់​ ​ម្ចាស់បំណុល​ជា​អ្នក​ចងការ​ប្រាក់​ឱ្យ​ ​បាន​ត្រឹមតែ​មក​ឈ​មើល​ហាង​ដែល​បិទទ្វារ ហើយ​​ម្ចាស់​រត់​​បាត់ ​ដោយ​ម្នាក់​គ្រ​​វី​ក្បាល​ដើរ​ចេញ​ទាំង​ពោល​ពាក្យ​ស្តាយ​មិន​គួរ​ចាញ់បោក​ ។

ម្ចាស់បំណុល​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ ​កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣​ ម្ចាស់​ហាង​លក់​មាស​ប្តូរ​ប្រាក់​និង​វេ​លុយ​យីហោ ពេជ្រ ថុ​ងរ​ស្មី ហៅ​មនោ​រម្យ បាន​បិទ​​ទ្វារ​ហាង ​ហើយ​វេច​លុយ​រត់​បាត់​ ទើប​ម្ចាស់បំណុល​បានដឹង​ ក៏​នាំ​គ្នា​មក​អើត​មើល​ហាង​ និង​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ជួយ​អន្តរាគមន៍​ ​ខណៈ​ដែល​ម្ចាស់បំណុល​បានមក​​ដាក់​ពាក្យបណ្តឹង​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣​នេះ ​មាន​ប្រមាណ​៤០​នាក់​ហើយ​ និង​នៅ​មានជា​​ច្រើន​ទៀត​។

ម្ចាស់បំណុល​បាន​បញ្ជាក់​ថា​ ​ម្ចាស់​ហាង​លក់​មាស់​ប្តូរ​ប្រាក់​ វេ​រ​លុយ​ដែល​បាន​វេច​លុយ​រត់​បាត់​មាន​​ចំនួន​រាប់​លាន​ដុល្លា​ ហើយ​មាន​ម្ចាស់បំណុល​មិន​តិច​ជាង​រយ​នាក់​​ទេ ដែល​យក​លុយឱ្យ​​ចងការ​ប្រាក់ តែ​នឹក​ស្មាន​មិន​ដល់​ ដំបូង​ឱ្យ​​លុយ​ការ​រាល់​ខែ​ តែ​ក្រោយមក​បាន​លុយ​ច្រើន​បិទ​ទ្វារ​ហាង​គេចខ្លួន​បាត់​ ទើប​​ម្ចាស់​បំណុល​នាំ​គ្នា​ដាក់​ពាក្យ​បណ្តឹងសុំ​ជួយ​អន្តរាគមន៍​ ​ហើយ​ម្ចាស់​​ហាងដែល​​វេច​លុយ​រត់​ នៅ​សល់​តែ​ហាងនោះ​​មានឈ្មោះ ថុ​ង រស្មី ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ (​ជា​ប្តី​)​ និង​ឈ្មោះ ហេង មួយ​ឡេ​ង ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​(​ជា​ប្រពន្ធ​)​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​​ឱ្យ​ថា​ ​ម្ចាស់បំណុល​ដែល​បាន​មកដាក់​​​ពាក្យបណ្តឹង​​មាន​ចំនួន​៤៤​នាក់​ ដែល​បាន​ប្តឹង​ម្ចាស់​ហាង​លក់​មាស​ប្តូរ​ប្រាក់​វេ​រ​លុយ​យីហោ​ពេជ្រ​ថុ​ងរ​ស្មី ​ហៅ​មនោ​រម្យ ​ដែល​បាន​បោកប្រាស់​លុយ​ពួក​គាត់​ ហើយ​បិទ​ទ្វារ​ហាង​គេចខ្លួន​បាត់​ហើយ ក្រោយ​ទទួល​បាន​ពាក្យ​​បណ្តឹង​ពី​ម្ចាស់បំណុល​​​ខាងលើរួចហើយ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​និង​ស្នើ​​ទៅ​ព្រះ​​រាជអាជ្ញា​អយ្យកា​រង​ម​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ ។

សូម​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣​ ក្រោយពី​​ម្ចាស់​ហាង​លក់​មាស​ និង​ប្តូ​រលុយ​វេ​រ​លុយ​យីហោ​ថុ​ងរ​ស្មី​ ហៅ​មនោ​រម្យ​ ស្ថិតនៅ​​ភូមិ​ក្បាលស្ពាន​ពីរ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត បិទ​​ទ្វារ​គេចខ្លួន​មិន​ព្រមសង​​លុយ​ការ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បំណុល​ប្រមាណ​ជាង​២០​នាក់​​ជួបជុំ​គ្នា​ត​វ៉ានៅ​ខាងមុខ​ហាង​ និង​ដាក់​ពាក្យបណ្តឹង​​នៅ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​។

​ករណី​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​ និង​ដាក់​ពាក្យបណ្តឹង​ខាងលើ ខណៈប្រជាពលរដ្ឋ​​ខ្លះ​​មិន​ហ៊ាន​និយាយ​ប្រាប់ ព្រោះ​​គាត់​អាច​សង្ឃឹមថា​បាន​ តែ​អ្នក​ខ្លះ​​បាន​បង្ហើប​ប្រាប់​ថា​ ​មូលហេតុ​ពួក​គាត់​ទៅ​តវ៉ា​នៅ​មុខ​ហាង​លក់​មាស​ប្តូរ​ប្រាក់​វេ​លុយ ​យីហោ​ថុ​ងរ​ស្មី​ហៅ​មនោ​រម្យ​ ព្រោះ​ពួក​គាត់​បាន​យក​លុយ​ចងការ​តែ​មួយ​រយៈ​នេះ​មិន​បាន​ការប្រាក់​ ​ទើប​ពួក​គាត់​នាំ​គ្នា​តវ៉ា​ និង​ដាក់​ពាក្យបណ្តឹង​អោយ​ម្ចាស់​ហាង​ចេញ​មុខ​សង​​លុយ​ទាំង​ដើម​ ទាំង​ការ​មក​វិញ​​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​ពួក​គាត់​ជាង​២០​នាក់​ដែល​យក​លុយមក​​ចងការ​ជាមួយ​ម្ចាស់​ហាង​យីហោ​ថុ​ងរ​ស្មី​ហៅ​មនោ​រម្យ​ក្រុង​ប៉ោយ​ប៉ែ​ត ​ដែល​ត្រូវ​បាន​បិទ​​ទ្វារ​គេចខ្លួន​បាត់​ មិន​ព្រម​ចេញ​មុខ​មក​ដោះស្រាយ​លុយរាប់​សែន​ដុល្លា​រ​ ហើយ​មួយ​រយៈ​នេះ​លុយ​កា​រក៏មិន​បាន​ ហើយបិ​ទ​ទាំង​​ទ្វារ​ហាង​​គេចខ្លួន​បាត់​ទៀត​ ។ ក្រោយ​ដាក់​ពាក្យ​បណ្តឹងសុំ​អោយ​សមត្ត​កិច្ច​ជួយ​អន្តរាគមន៍​អោយ​ម្ចាស់​ហាង​ចេញ​មុខ​ដោះស្រាយ​លុយ​ចងការ ព្រមទាំង​ទាមទា​រ​ទាំង​លុយ​ដើម​ និង​លុយ​ការយ​កមក​វិញ​។

លោក​វរៈសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​កាលពី​​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣​ថា ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​មក​ដាក់​ពាក្យបណ្តឹង​ប្តឹង​ម្ចាស់​ហាង​លក់​មាស​ប្តូរ​ប្រាក់​យី​យោ​ថង់​រស្មី​ហៅ​មនោ​រម្យ​ក្រុង​ប៉ោយ​ប៉ែ​ត ​ក្រោយពី​​ម្ចាស់​ហាង​មិន​ព្រម​បង់លុយ​ការ​ជូន​ពួក​គាត់ ​ហើយ​បិត​ទ្វារ​គេចខ្លួន​បាត់​ទៀត ។ ជុំវិញករណី​ខាងលើនេះ កម្លាំង​ជំនាញ​កំពុង​ទទួល​ពាក្យបណ្តឹង​ដើម្បី​រៀបចំ​នីតិវិធី​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​ដើម្បី​អោយ​ម្ចាស់​ហាង​ចូលខ្លួន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​លុយ​ចងការ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ