ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មើ​ប្រកួត​ចុង​ក្រោយ​! Dortmund របូត​ជើងឯក​លីគ​ទៅ​ឱ្យ Bayern យ៉ាង​សោកស្តាយ​ជាទី​បំផុត

10 ខែ មុន

អា​ល្លឺ​ម៉​ង់ ៖ ក្រុម FC Bayern Munich យក​បាន​៣​ពិន្ទុ​នៅ​ប្រកួត​ចុង​ក្រោយ ដើម្បី​ឈ្នះ​ជើងឯក​ក្រប​

អា​ល្លឺ​ម៉​ង់ ៖ ក្រុម FC Bayern Munich យក​បាន​៣​ពិន្ទុ​នៅ​ប្រកួត​ចុង​ក្រោយ ដើម្បី​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ​បាល់ទាត់​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga រដូវ​កាល​នេះ និង​ជា​លើក​ទី ១១​រដូវ​កាល​ជាប់​ៗ​គ្នា ដោយសារ​តែ​ក្រុម​គូប្រជែង Borussia Dortmund បាន​ត្រឹម​ស្មើ​នៅ​ការ​ប្រកួត​ចុង​ក្រោយ​។

តាម​ពិត​ទៅ Dortmund មាន​ភាគរយ​ខ្ពស់​ក្លាយជា​ជើងឯក​នៅ​រដូវ​កាល​នេះ និង​ជា​លើក​ដំបូង​របស់​ពួក​គេ​ចាប់តាំងពី​រដូវ​កាល ២០១១-១២ កាលពី​យប់មិញ ប្រសិនបើ​ពួក​គេ​អាច​យកឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​នៃ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់​ទល់​នឹង​ក្រុម​ភ្ញៀវ Mainz ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​រលាយ​សូន្យសុង ដោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើគ្នា ២-២ ដោយ​បាន​ទម្លាក់​ភារកិច្ច​នេះ​ដល់​ក្រុម Bayern ដែល​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Koln នៅ​ក្នុង​លទ្ធផល ២-១ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​រដូវ​កាល​នេះ និង​ជា​លើក​ទី​៣៣ ក្នុង​ប្រវត្តិសាស្ត្រ Bundesliga​។ ក្រុម​ទាំង​ពីរ​បញ្ចប់​ទៅ​ដោយ​មាន ៧១​ពិន្ទុ​ស្មើគ្នា ខុស​ត្រង់​ថា Bayern មាន​គ្រាន់​បាល់​ចំណេញ​ច្រើន​ជាង ដើម្បី​អនុញ្ញាត​ឱ្យ​ពួក​គេ​ក្លាយជា​ម្ចាស់​ជើងឯក​រដូវ​កាល​នេះ​។

Bayern ធ្វើ​ពិធី​លើក​ពានរង្វាន់ Meisterschale នៃ​ក្រប​ខណ្ឌ Bundesliga យ៉ាង​រីករាយ​ជាទី​បំផុត នៅ​ឯ​កីឡដ្ឋាន RheinEnergieStadion របស់​ក្រុម Koln ខណៈ​ដែល​ទិដ្ឋភាព​សោកស្តាយ និង​ការ​សម្រក់​ទឹកភ្នែក​បាន​កើតឡើង​នៅ​ឯ​កីឡដ្ឋាន Signal Iduna Park របស់​ក្រុម Dortmund​។

ទោះជា​របូត​ឱកាស​មាស​ឈ្នះ​ជើងឯក Bundesliga រដូវ​កាល​នេះ​ក៏​ពិតមែន ប៉ុន្តែ​អ្នកគាំទ្រ​ក្រុម Dortmund រាប់​ម៉ឺន​នាក់​នៅ​ក្នុង​កីឡដ្ឋាន​បាន​បន្ត​នៅ​ដល់​វិនាទី​ចុង​ក្រោយ ដើម្បី​ស្រែកច្រៀង​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​របស់​ពួក​គេ ដែល​កំពុង​សម្រក់​ទឹកភ្នែក​នៅ​លើ​ទីលាន​ប្រកួត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ