ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានរកឃើញការពិតហើយ ករណីបុរសរត់កង់បីម្នាក់ត្រូវជនមិនស្គាល់មុខចាក់សាំងដុតទាំងរស់មិនដឹងជាមានគំនុំអ្វី ខណៈដឹកមនុស្ស២នាក់សុខៗស្រាប់តែឲ្យម្ចាស់កង់បីឈប់ ហើយចាប់ចាក់សាំងដុតទាំងរស់តែម្តង មិនដឹងរឿងអ្វី កើតឡើងពេលដែលកំពុងដឹកភ្ញៀវ២នាក់នោះ តាមពិត គឺជាករណីចាក់សាំងដុតខ្លួនឯងធ្វើអត្តឃាតទេ មូលហេតុគឺមានវិបត្តិក្នុងគ្រួសារ។ នេះបើតាមសមត្ថកិច្ចនគបាលក្រុងបាវិតបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។

សូមរំលឹកថា ក្រោយពីកម្លាំងនគរបាលក្រុងបាវិតបានទទួលពត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា នៅ
ចំណុចផ្លូវបេតុង(វត្តតាឡុក) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃើញមានមនុស្សត្រូវភ្លើងឆេះ កំពុងដេកស្រែកឲ្យគេជួយ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវឃើញថា ជនរងគ្រោះឈ្មោះ ឡុង សាវរី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវដល់ក្រុមគ្រួសារជនរងគ្រោះបញ្ជាក់ថា ការឈានដល់ចាក់សាំងដុតខ្លួនឯង នេះមូលហេតុ ជនរងគ្រោះមានវិបត្តិក្នុងគ្រួសារ ។ ពេលអណ្តាតភ្លើងឆាបឆេះខ្លួនសន្ធោសន្ធៅក្តៅឈឺផ្សារទើបស្រែកឲ្យគេជួយសង្គ្រោះ។

សូមរំលឹកទៀតថា បុរសរត់កង់បីម្នាក់ត្រូវជនមិនស្គាល់មុខ ចាក់សាំងដុតទាំងរស់យ៉ាងសាហាវ មិនដឹងជាមានគំនុំអ្វី ខណៈកំពុងដឹកភ្ញៀវសុខសុខស្រាប់តែឲ្យម្ចាស់កង់បីឈប់ ហើយចាប់ចាក់សាំងដុតទាំងរស់តែម្តង មិនដឹងរឿងអ្វី បានជាអ្នកធ្វើដំណើរចាប់ចាក់សាំងដុតសម្លាប់យ៉ាងសាហាវបែបនេះ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង១២និង០០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ឧសភា២០២៣ នៅចំណុចផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរងរបួសធ្ងន់ធ្ងរ តែមិនស្លាប់ទេ នៅមានជីវិតត្រូវបានសមត្ថកិច្ចហៅឡានពេទ្យសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។ ដោយជនរងគ្រោះ មានរបួសធ្ងន់ធ្ងរត្រូវក្រុមគ្រួសារ និងគ្រូពេទ្យបញ្ជូនបន្តទៅរាជធានីភ្នំពេញភ្លាមៗ ។
ទាក់ទិនករណីនេះដែរ សមត្ថកិច្ចកំពុងស្រាវជ្រាវ ហើយជំហានដំបូងសង្ស័យថា ជនរងគ្រោះដុតខ្លួនឯងធ្វើអត្តឃាត ។ ក៏ប៉ុន្តែដោយមានអ្នកខ្លះនិយាយថា ឃើញជនរងគ្រោះដឹកភ្ញៀវចំនួន២នាក់ចេញពីខាងមុខកាស៊ីណូ ហើយស្រាប់តែមានករណីចាកើសាំងដុតខ្លួនឯង។ ដូច្នេះ សមត្ថកិច្ចក្រុងបាវិតកំពុងធ្វើការអង្កេតស្រាវជ្រាវ ថាតើការពិតជារឿងហេតុអ្វីពិតប្រាកដ ។

ជនរងគ្រោះមានទីលំនៅក្នុងសង្កាត់បាវិតក្រុងបាវិត ចំណែកប្រពន្ធជនរងគ្រោះបានទៅតាមប្តីដែលជាជនរងគ្រោះទៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ដូច្នេះ មិនអាចសួរព័ត៌មានបានរង់ចាំសាកសួរជនរងគ្រោះនិងប្រពន្ធជនរងគ្រោះនៅពេលក្រោយ រហូតមកដល់ម៉ោង២និង០០នាទីរសៀលនេះ នៅមិនទាន់ដឹងថា ជារឿងអ្វីនៅឡើយ
ទេ។
គិតត្រឹមរសៀលថ្ងៃទី២៧ ឧសភា នេះ សមត្ថកិច្ចបានបញ្ជាក់ថា មិនមែនជាករណីឃាតកម្មទេ គឺជនរងគ្រោះមានវិបត្តក្នុងគ្រួសារ គិតខ្លី ចាក់សាំងដុតខ្លួនឯងធ្វើអត្តឃាត ។
ចែករំលែកព័តមាននេះ