រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលធ្វើឡើងនៅកម្ពុជានឹងត្រូវចាប់ផ្តើម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាជនពិការចូលរួមប្រមាណជា២ពាន់នាក់មកពីប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស កម្ពុជាបានប៉ាន់ស្មានទទួលបានលេខ៦ និងកើនមេដាយ៥០% ។ នេះបើតាមអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៣ ក្នុងជំនួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games ) ធ្វើឡើងនៅវិមានសន្តិភាពបានលើកឡើងថា ការប្រកួតកីឡាប៉ារ៉ាហ្គេមផ្នែកបុរសមានចំនួន១៦០វិញ្ញាសារ វិញ្ញាសារនារី៨០ វិញ្ញាសារគូរចម្រុះចំនួន៦ វិញ្ញាសារក្រុម១៣ ។

គណៈកម្មការប៉ារ៉ាអូឡាំពិកសង្ឃឹមទទួលបានមេដាយកើនឡើង៥០%បើធៀបនឹងប៉ារ៉ាហ្គេមលើកទី១១ ។ សន្ទុះទាំងនោះសរុបកើនមេដាយ៥៦គ្រឿងក្នុងនោះមេដាយមាស៨គ្រឿង មេដាយប្រាក់២១គ្រឿង និងមេដាយសំរិទ្ធ២៧គ្រឿង ។
លោកគូសបញ្ជាក់ថា ៖ តាមការប៉ាន់ស្មានប៉ារ៉ាអូឡាំពិកកម្ពុជា ស្ថិតក្នុងចំណោមថ្នាក់លេខ៦ ក្នុងចំណោម១១ប្រទេសចូលរួម ។ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាបានចូលរួមទាំង១៣ប្រភេទកីឡា និងមួយប្រភេទកីឡាគឺ «អីស្បត់» ។

លោកបានឲ្យដឹងថា កាលពីឆ្នាំ២០១៩ ប្រទេសហ្វីលីពគ្រោងធ្វើជាម្ចាស់ផ្ទះកីឡាប៉ារ៉ាហ្គេមទី១០ និងឆ្នាំ២០២២ វៀតណាមគ្រោងធ្វើជាម្ចាស់ផ្ទះលើកទី១១ ប៉ុន្តែត្រូវបានលើកដោយសារជំងឺកូវីដ១៩ វា.យលុក ។
ក្នុងស្ថានភាពបែបនេះ ប្រទេសឥណ្ឌូនេស៊ីក៏បានទទួលធ្វើជាម្ចាស់នៃការរៀបចំការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១១ កាលពីខែកក្កដា និសីហា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងចាប់ផ្ដើម ពីថ្ងៃទី៣ ដល់៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា១៣ប្រភេទ ត្រូវបានដាក់ឲ្យធ្វើការប្រកួតលើវិញ្ញាសារចូលរួមមានកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស (៥ម្ខាង និង៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក(E-Sports)។
សម្រាប់កម្ពុជាមានកីឡាករ-កីឡាការិនីចំនួន២៣៦នាក់ចួលរួមប្រកួត ។ កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ កម្ពុជាដណ្ដើមបានមេដា យសរុប ២៨គ្រឿង រួមមានមេដាយមាស ៧ ប្រាក់១០ និងសំរឹទ្ធ ១១គ្រឿង ៕
ចែករំលែកព័តមាននេះ