ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អំពាវនាវ​ឱ្យ​កម្មករ-​កម្មការិនី​គាំទ្រ​ព្រឹត្តិការណ៍​ប៉ា​រ៉ា​​ហ្គេ​ម ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានី​ភ្នំពេញ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អំពាវ​នាវ​ដល់​កម្មករ កម្ម

​​រាជធានី​ភ្នំពេញ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អំពាវ​នាវ​ដល់​កម្មករ កម្មការិនី ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គាំទ្រ​នូវ​ព្រឹត្តិ​ការណ៍​អាស៊ាន​ប៉ា​រ៉ាហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​ធ្វើ​ពិធី បើក​ព្រឹត្តិការណ៍​កីឡា​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣​ ខាង​មុខ​ ។​

​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ឱកាស​សម្តេច​អ​ញ្ជើ​ញ​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប​ចំនួន ១៩,០០០​នាក់ នៅ​តំបន់​សេដ្ឋ​កិ ច្ច​ពិសេស រ៉ូ​យ៉ា​ល់ គ្រុប​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នៅ​យល់​តែ​៨​ថ្ងៃ​ទៀត​ទេ​ក្មួយ​ៗ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម គឺ​ការ​ប្រកួត​កីឡា​ជន​ពិការ​នឹង​មក​ដល់ ក្មួយ​ៗ​ទាំងឡាយ​ត្រូវ​ផ្តល់​ការ​គាំទ្រ លើកទឹកចិត្ត​ឲ្យ​កីឡា​ជន​ពិការ​របស់​យើង មិន​ខុស​ពី​កីឡា​ដែល​មាន​កាយសម្បទា​ល្អ​នោះ​ទេ​។ ចំណុច​នេះ​ត្រូវ​រៀបចំ​លិខិត​ឲ្យ​មក​ក្រសួង​ការងារ​ចែក​ឲ្យ​កម្មករ ព្រោះ​យើង​បើក និង​បិទ​អត់​មាន​អ្វី​ខុស​ពី​ព្រឹត្តិការណ៍​កីឡា​ស៉ី​ហ្គេ​ម​ទេ​»​។​

​ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣​នេះ សម្តេច​នឹង​ជួប​សំណេះសំណាល​ជាមួយ អត្ត​ព​លិ​ក​កីឡា​ជន​ពិការ​របស់​កម្ពុជា ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី​៣ ដល់ ទី​៩ ខែមិថុនា ខាង​មុខ​នេះ​។​​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា ប្រធានបទ​៖ កីឡា​រស់​ក្រោម​សន្តិភាព គឺជា​ប្រធានបទ​ដែល​ត្រឹមត្រូវ​បំផុត ព្រោះ​កាលណា​មាន​សង្គ្រាម កុំ​ថា​ឡើយ​កីឡា សូ​ម្បី​ការ​រស់នៅ​ក៏​ពិបាក​ដែរ ដូច្នេះ​សូម​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស​។​

​សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា​ក្រុម​កីឡាករ កីឡាការិនី​ដែល​នឹង​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ ប៉ា​រ៉ា​ហ្គេ​ម​នឹង​មក​ពី​១១​ប្រទេស​បូក​ទាំង​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​សូម​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​មាន​កីឡា ១៣​ប្រភេទ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើការ​ប្រកួត​លើ​វិញ្ញាសា​ជាង​៤០០ រួម​មាន​កីឡា​កីឡាអត្តពលកម្ម​, ហែល​ទឹក​, វាយ​សី​, ប៊ូ​ស្យា​, អុក​, បាល់ទាត់​បុរស​(៥​ម្ខាង និង ៧​ម្ខាង​) បាល់បោះ​ពិការ​ភ្នែក​, យូ​ដូ​, លើក​ទម្ងន់​, វាយ​កូន​ឃ្លី​លើ​តុ​, បាល់ទះ​អង្គុយ​, បាល់បោះ​ជិះរទេះ និង​កីឡា​អេ​ឡិច​ត្រូ​និក​(E-Sports)​។ សម្រាប់​កម្ពុជា​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​២ ៣៦​នាក់​ចួ​ល​រួម​ប្រកួត​។ កាលពី​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ កម្ពុជា​ដណ្ដើម​បាន​មេ​ដា យ​សរុប ២៨​គ្រឿង រួម​មាន​មេដាយមាស ៧ ប្រាក់​១០ និង​សំរឹទ្ធ ១១​គ្រឿង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ