ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​អ៊ុយ​ក្រែ​ន​ដ៏​ឆ្នើម​ម្នាក់ ពលី​ជី​វីត​ក្នុង​សមរភូមិ​ដ៏​ក្តៅ​គគុក​ទល់​នឹង​រុ​ស្ស៊ី

1 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ កីឡាករ​ប្រដាល់សកល​ដ៏​ឆ្នើម​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ម្នាក់ ត្រូវ​បាន​សម្លា.ប់​នៅ​ក្នុង​សមរ

អ៊ុយ​ក្រែ​ន ៖ កីឡាករ​ប្រដាល់សកល​ដ៏​ឆ្នើម​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ម្នាក់ ត្រូវ​បាន​សម្លា.ប់​នៅ​ក្នុង​សមរភូមិ​ជួរ​មុខ​ប្រយុទ្ធ​នឹង​ទ​ហាន​ឈ្លានពាន​របស់​រុ​ស្ស៊ី​។

កីឡាករ Oleksandr Onyshchenko ដែល​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន បាន​ស្លា.ប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជិត​ទីក្រុង​បាក់​មូ​ត (Bakhmut) ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កងកម្លាំង​រុ​ស្ស៊ី​។ លោក Dmytro Dubrov គ្រូបង្វឹក​របស់​កីឡាករ​ប្រដាល់​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​ពណ៌នា​ថា «Oleksandr គឺជា​កីឡាករ​ប្រដាល់​ដ៏​ល្អ​បំផុត​ម្នាក់ នៅ​ក្នុង​ការ​គោរព​ដ៏​រំជួលចិត្ត​។ គេ​ជា​សិស្ស​ដ៏​ល្អ​បំផុត​ម្នាក់​របស់ខ្ញុំ​។ គេ​ដូច​ជា​កូនប្រុស​របស់ខ្ញុំ​។ ខ្ញុំ​បង្វឹក​គេ​តាំងពី​គេ​មាន​អាយុ​ត្រឹម​៩​ឆ្នាំ​។ យើង​ឆ្លងកាត់​លើ​ផ្លូវ​ប្រដាល់​ដ៏​លំបាក ហើយ​គេ​សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​។ គេ​គឺជា​អ្នក​ប្រដាល់​ដ៏​ល្អ​បំផុត​ម្នាក់​នៅ​ក្នុង​តំបន់ Sumy និង​ជា​ម្ចាស់​ជើងឯក​២​សម័យកាល​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ក្នុង​ចំណោម​អ្នក​ប្រដាល់​យុវជន​ជា​ច្រើន​ផ្សេង​ទៀត​»​។

ពិធី​បុណ្យស.ព Oleksandr ចូលរួម​ដោយ​សម​មិត្ត​យោធា​នៅ​ក្នុង​តំបន់ Sumy និង​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ផង​ដែរ កាលពី​ថ្ងៃ​២៤ ខែឧសភា កន្លង​ទៅ​។ សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធ​ប្រដាល់​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់​ថា «Oleksandr បាន​ស្លា.ប់​នៅ​ជិត​ទីក្រុង​បាក់​មូ​ត ដើម្បី​ការពារ​ទឹកដី​កំណើត​ពី​សត្រូវ​រុ​ស្ស៊ី​។ សហព័ន្ធ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ក្រុម​គ្រួសារ​របស់ Oleksandr»​។

ទីក្រុង​បាក់​មូ​តនៃ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន បានឃើញ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បំផុត​មួយ​ចំនួន ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន​។ កងកម្លាំង​របស់​លោក ពូ​ទី​ន បាន​ចំណាយពេល​ជិត ៣០០​ថ្ងៃ ដើម្បី​ដណ្តើម​កាន់កាប់​ទីក្រុង​មួយ​នេះ ដែល​ត្រូវ​បាន​ពិពណ៌នា​ថា ជាទី​តាំង​នៃ​កម្រិត​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​កាន់តែ​ទូលំទូលាយ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ទីក្រុង​នេះ ធ្លាប់​ជា​ផ្ទះ​ដ៏​កក់ក្តៅ​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រមាណ ៧៣,០០០​នាក់ ប៉ុន្តែ​ឥឡូវនេះ បាន​ត្រឹម​បន្សល់​ទុក​ការ​បំផ្លិចបំផ្លាញ និង​គំនរ​អគារ​បាក់បែក​តែ​ប៉ុណ្ណោះ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ