ចិនទទួលយកទុរេនដាំដុះនៅតំបន់កសិកម្មជិត ៣០០កន្លែងទៀតរបស់វៀតណាម
ចិន-វៀតណាម ៖ ប្រទេសចិនបានអនុម័តតំបន់កសិកម្មចំនួន ២៩៣កន្លែងផ្សេងទៀត និងកន្លែង
ចិន-វៀតណាម ៖ ប្រទេសចិនបានអនុម័តតំបន់កសិកម្មចំនួន ២៩៣កន្លែងផ្សេងទៀត និងកន្លែង
ចិន-វៀតណាម ៖ ប្រទេសចិនបានអនុម័តតំបន់កសិកម្មចំនួន ២៩៣កន្លែងផ្សេងទៀត និងកន្លែងវេចខ្ចប់ចំនួន ១១៥កន្លែងនៅក្នុងប្រទេសវៀតណាម សម្រាប់ការនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិន។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ក៏កំពុងធ្វើការជាមួយនឹងរដ្ឋបាលគយទូទៅរបស់ប្រទេសចិន សម្រាប់ការអនុម័តតំបន់កសិកម្មចំនួន ៤០០កន្លែងផ្សេងទៀត និងកន្លែងវេចខ្ចប់ចំនួន ៦០កន្លែងផងដែរ។ ប្រទេសវៀតណាម បាននាំចេញផ្លែឈើជាលើកដំបូងទៅកាន់ប្រទេសចិន កាលពីខែកញ្ញាឆ្នាំមុន ហើយបានបញ្ចប់ការដឹកជញ្ជូនផ្លែឈើប្រមាណ ៤៦,០០០តោនសម្រាប់ឆ្នាំនេះ ឬ ៧៨% នៃការនាំចេញសរុប។
លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមផ្លែឈើវៀតណាមបានឱ្យដឹងថា ការអនុម័តលើតំបន់ធ្វើកសិកម្មទុរេនកាន់តែច្រើននឹងជំរុញកសិករ និងពាណិជ្ជករកាន់តែច្រើនក្នុងការនាំចេញទៅកាន់ប្រទេសចិន។ លោកបន្តថា ទុរេនអាចប្រមូលផលបានពេញមួយឆ្នាំ ទិន្នផលរបស់ទុរេនមានច្រើន ហើយវៀតណាមអាចដឹកជញ្ជូនទៅប្រទេសចិនបានលឿនជាងប្រទេសថៃ ដែលគេដាំរាប់សិបឆ្នាំមកហើយ។
បន្ថែមលើសពីនេះ លោកបានបន្តថា ប៉ុន្តែកត្តាដ៏សំខាន់ដែលវៀតណាមត្រូវធ្វើ គឺត្រូវការកែលម្អលើគុណភាព និងកសាងម៉ាកយីហោ ដើម្បីចូលខ្លួនប្រកួតប្រជែងនៅក្នុងទីផ្សារប្រទេសចិនដ៏ធំ៕ (ប្រភពពី VnExpress)
ចែករំលែកព័តមាននេះ