ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី នឹងមិនដាក់ពិន័យលើកីឡាករជម្រើសជាតិ ដូចប្រទេសថៃនោះទេ

10 ខែ មុន

ប្រធានសមាគម​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បាននិយាយថា ខ្លួននឹងមិនដាក់ពិន័យលើកីឡាករ គ្រូបង្វឹក និងមន្ត្រីក្រុមជម្រើសជាតិ U-22…

ប្រធានសមាគម​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បាននិយាយថា ខ្លួននឹងមិនដាក់ពិន័យលើកីឡាករ គ្រូបង្វឹក និងមន្ត្រីក្រុមជម្រើសជាតិ U-22 ឥណ្ឌូនេស៊ី ដែលរំខាននៅក្នុងការប្រកួតចុងក្រោយនៃ SEA Games 2023 នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN Indonasia នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។

លោក Eric Thohir ​បញ្ជាក់​ថា «ខ្ញុំបានឃើញការដាក់ទណ្ឌកម្មរបស់សមាគមបាល់ទាត់ថៃ វាជាបញ្ហារបស់ប្រទេសនោះ។ ឥណ្ឌូនេស៊ីនឹងមិនពិន័យអ្វីទាំងអស់ យើងមិនចាំបាច់ធ្វើអន្តរាគមន៍ទេ ព្រោះនេះគឺជាមេរៀនដែលកីឡាករបាល់ទាត់បានទទួលរួចហើយ។ វានឹងត្រូវបានលើកឡើង សម្រាប់​ការ​កែប្រែ​បន្ថែម​ទៀត។​ យើង​នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ក្រុម​ក្នុង​តំបន់​អាស៊ាន។​ មិន​ថា​ថៃ​ ឬ​វៀតណាម​ទេ»

កាលពីពេលថ្មីៗនេះ សមាគមបាល់ទាត់របស់ប្រទេសថៃ ទើបតែបានបង្កើតគណៈកម្មាធិការមួយ ដើម្បីធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងភាពចលាចល ដែលបានកើតឡើងក្នុងអំឡុងការប្រកួតបាល់ទាត់ផ្នែកបុរស អាយុក្រោម ២២ឆ្នាំ វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រវាងជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី។

ការស៊ើបអង្កេតរបស់គណៈកម្មាធិការ បានឈានទៅដល់ការព្យួរការងារបុគ្គលិកចំនួន ៣នាក់ រយៈពេល ១ឆ្នាំ និងកីឡាករចំនួន ២នាក់ រយៈពេល ៦ខែ៕