ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេង ស្នើឲ្យសមត្ថកិច្ចខំស្វែងរកអ្នកបង្កគ្រោះថ្នាក់បណ្តាលឲ្យទា.រកម្នាក់ស្លា.ប់លើស្ពានជ្រោយចង្វារ

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋ មន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​តែ​ខិតខំ​ស្វែងរក​អ្នក​បង្ក​គ្រោះថ្នាក់​នៅ​លើ​ស្ពាន​ជ្រោយចង្វារ បណ្តាល​ឲ្យ​ទារក​ម្នាក់​ស្លា​.​ប់ ខណៈ​អ្នក​បង្ក​អាច​ជាប់​ពន្ធនាគារ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋ មន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​តែ​ខិតខំ​ស្វែងរក​អ្នក​បង្ក​គ្រោះថ្នាក់​នៅ​លើ​ស្ពាន​ជ្រោយចង្វារ បណ្តាល​ឲ្យ​ទារក​ម្នាក់​ស្លា​.​ប់ ខណៈ​អ្នក​បង្ក​អាច​ជាប់​ពន្ធនាគារ ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៣ សម្តេច​ក្រឡា ហោម ស ខេ​ង បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ដែល​គ្រប់គ្រង​គោលដៅ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ត្រូវ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​អ្នក​រង​គ្រោះ ។ ខណៈ​ដែល​សំណុំរឿង​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ​ហើយ​នៅ​ស្ងៀមស្ងាត់​នោះ សម្តេច ស ខេ​ង បាន​គូសបញ្ជាក់​ថា ៖«​អាហ្នឹង​ច្បាប់​មាន​ប្រទេស​ខ្លះ តែ​ខ្ញុំ​មិន​ចាំច្បាប់​យើង​អស់​ទេ ប៉ុន្តែ​គ្រាន់តែ​វា​ពិតជា​មានការ​ជាប់​គុ​.​ក​ក្នុង​ករណី​បែប​ហ្នឹង​» ។

សម្តេច ស ខេ​ង ក៏​បាន​ឲ្យ​ដឹង​ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រូវ​បាន​ពិនិត្យ និង​សិក្សា​រួច​ហើយ ។ ច្បាប់​នេះ​នឹង​កំណត់​ស្តង់ដា​មួយ ចំពោះ​អ្នក​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ផង​ដែរ ។

សូម​ជម្រាប​ថា​ក រ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ កាលពីដើម​ខែធ្នូ ដែល​បណ្តាល​ឲ្យ​ទារក​ម្នាក់​ស្លា​.​ប់ និង​មនុស្ស​២​នាក់​រង​របួសធ្ងន់ រហូត​មក​ដល់​ពេល​នេះ​ជន​បង្ក​មិន​ទាន់​បង្ហាញមុខ​នៅឡើយ ។ ខណៈ​អ្នក​ពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវគោក​វិញ​ចង់​ឃើញ​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ ។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រោយ​ពី​ទទួល​បាន​សំណុំរឿង​ខាងលើ​តំណាង​អយ្យការ​បាន​ស៊ើបអង្កេត​ដោយ​បាន​ស្តាប់​ចម្លើយ​ភាគី​ពាក់ព័ន្ធ និង​បាន​ចេញ​ដីកា​បញ្ហា​ឲ្យ​ចូលខ្លួន​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ សោម ណូរី​ទីឃា ប៉ុន្តែ​ជន​នេះ នៅ​តែ​មិន​ត្រូវ​បាន​នាំ​មក​នៅ​ចំពោះ​មុខ​អយ្យការ ដើម្បី​ស្តាប់​ចម្លើយ​អំពី​អង្គហេតុ​ខាងលើ ។

គួរ​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត Lexus NX200T និង​ម៉ូតូ​មួយ​គ្រឿង​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ដែល​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​៣​នាក់ រង​របួសធ្ងន់​ក្នុង​នោះ​មាន​ទារក​ម្នាក់ ។ ម្ចាស់​រថយន្ត​ខាងលើ​ឈ្មោះ សោម ណូរី​ទីឃា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​មិន​ប្រុង​ប្រយ័ត្ន​ដែល​បណ្តាល​ឲ្យ​បុក​ម៉ូតូ​ខាងលើ ។ ចំណែក​ទារក​រង​គ្រោះ ដែល​មាន​អាយុ​៦០​ថ្ងៃ បាន​ទទួលមរណៈភាព នា​រយៈពេល​៦​ថ្ងៃ​ក្រោយមក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ