ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអានាមិកប្រើល្បិច ២យ៉ាងចូល ឬលួចយកគណនី Telegram របស់អ្នកទៅកាន់កា.ប់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ល្បិច​កល​២​យ៉ាង​ដែល​ជនអនាមិក​ប្រើប្រាស់ ដើម្បី​ជ្រៀតចូល ឬ​លួច​យក​គណនី Telegram របស់​អ្នក​ទៅ​កាន់កា​.​ប់ ។ ការ​លើក​ឡើង​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នេះ…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ល្បិច​កល​២​យ៉ាង​ដែល​ជនអនាមិក​ប្រើប្រាស់ ដើម្បី​ជ្រៀតចូល ឬ​លួច​យក​គណនី Telegram របស់​អ្នក​ទៅ​កាន់កា​.​ប់ ។

ការ​លើក​ឡើង​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នេះ បន្ទាប់​ពី​កាលពី​ពេល​ថ្មី​ៗ​នេះ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នូវ​ករណី​ជ្រៀតចូល និង​ផ្ទេរសិទ្ធិ​កាន់កា​.​ប់​គណនី Telegram (​ផ្លាស់​ប្តូរ​លេខ​ទូរស័ព្ទ​ជន​រង​គ្រោះ​) ពី​សំណាក់​ជនអនាមិក ។

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា នា​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣ បាន​បង្ហាញ​ជា​ថ្មី​ជូន​ម្តងទៀត​អំពី​ល្បិច​ដែល​ជនអនាមិក​ឧស្សាហ៍​ប្រើប្រាស់​ក្នុង​ការ​បោក​បញ្ឆោត​ឲ្យ​អ្នក​ប្រើប្រាស់​ផ្តល់​លេខ​កូដ​សម្ងាត់ ដើម្បី​ចូល​គណនី​ដោយ​មិនដឹង​ខ្លួន​ដូច​ខាងក្រោម ៖ ទី​១. បោក​បញ្ឆោត​ឲ្យ​ថត​ផ្ទាំង​សន្ទនា​កម្មវិធី​Telegram ( screenshots chat screen ) ៖ ជនអនាមិក​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​សន្ទនា​ជាមួយ​ជន​រង​គ្រោះ (chat) និង​ទាមទារ​ឲ្យ​ជន​រង​គ្រោះ​ថត​ផ្ទាំង​សន្ទនា​នៃ​កម្ម​វី​ធី​តេ​ឡេ​ក្រាម​របស់​អ្នក ដើម្បី​ទទួល​បាន​នូវ​លេខ​កូដ 6 ខ្ទង់ ដែល​ក្រុមហ៊ុន​តេ​ឡេ​ក្រាម​បាន​ផ្ញើ​មក​ចូល​ក្នុង​គរ​ណី​ជន​រង​គ្រោះ​តាម​រយៈ​គណនី​ឈ្មោះ «Telegram» (Official supports bot) ។

ទី​២. បោក​បញ្ឆោត​ឲ្យ​ចុច​តំណ​ភ្ជាប់​ក្លែងក្លាយ (Fake Link)៖ ជនអនាមិក​ដើរតួ​ជា​ក្រុមហ៊ុន​តេ​ឡេ​ក្រាម ផ្ញើ​សារ​ទៅ​កាន់​ជន​រង​គ្រោះ​តាម​រយៈ​សារ​ទូរ​សព្ទ​(SMS), សារ​អេ​ឡិច​ត្រូ​និក​(Email), តេ​ឡេ​ក្រាម​(Telegram chat) ជាដើម ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ជម្រុញ​អោយ​អ្នក​ចុច​លើ​តំណ​ភ្ជាប់​នោះ ដើម្បី​បំពេញ​ព័​ត៌​មា​នា​ពាក់ព័ន្ធ​នឹង​គណនី​របស់​ជន​រង​គ្រោះ ដើម្បី​ជន​អាណា​មិ​ក​អាច​ចូល​ទៅ​កាន់​គណនី​របស់​ជន​រង​គ្រោះ​បាន​តែ​ម្តង​។

ចំពោះ​វិធី​ការពារ​សុវត្ថិភាព សូមអ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​មុន និង​ផ្តល់​ព័ត៌មាន​អំពី​គណនី ឬ​ចុច​លើ​តំណ​ភ្ជាប់​ណាមួយ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ។

សូម​ធ្វើការ​ដាក់​ឲ្យ​ដំណើរការ​នូវ​មុខងារ​សុវត្ថិភាព​កម្រិត​២ (Two-Step Verification) ជា​បន្ទាន់ ដើម្បី​ការពារ​គណនី​ដោយ Login លើ​ឧបករណ៍ ឬ​ផ្ទាំង Internet Browser៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ