អាមេរិកអនុម័តការលក់មីស៊ីលដី-អាកាសដល់អ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី២៤ ឧសភា ពីការលក់ប្រព័ន្ធឈានមុខនៃមី
សង្គ្រាមអ៊ុយក្រែន ៖ សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី២៤ ឧសភា ពីការលក់ប្រព័ន្ធឈានមុខនៃមី
សង្គ្រាមអ៊ុយក្រែន ៖ សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី២៤ ឧសភា ពីការលក់ប្រព័ន្ធឈានមុខនៃមីស៊ីលដី-អាកាសធុនNASAMS ដល់អ៊ុយក្រែន ក្នុងតម្លៃប្រមាណជា២៨៥លានដុល្លារ ដើម្បីពង្រឹងកិច្ចការពារអាកាសរបស់ប្រទេសនោះប្រឈមមុខនឹងរុស្ស៊ី។
ទីភ្នាក់ងារអាមេរិកទទួលបន្ទុកកិច្ចសហប្រតិបត្តិការផ្នែកការពារ ក្នុងសេចក្ដីប្រកាសមួយគូសបញ្ជាក់ថា អ៊ុយក្រែនត្រូវការបន្ទាន់ ពង្រឹងសមត្ថភាពការពារ ប្រឆាំងការវា.យប្រហារដោយមីស៊ីលនិងយន្តហោះពីសំណាក់រុស្ស៊ី។ ក្រសួងការបរទេសអាមេរិកបានអនុម័តលើការលក់នេះ ដែលនឹងដាក់ឲ្យសភាពិនិត្យនិងអនុម័ត។
កិច្ចការពារអាកាសជាកត្តាសំខាន់ក្នុងជម្លោះ ប្រឈមមុខ នឹងការបាញ់ស្រោចមីស៊ីលរុស្ស៊ី។ ការលក់ប្រព័ន្ធNASAMS នេះដើរទន្ទឹមគ្នាជាមួយនឹងជំនួយយោធាច្រើនពាន់លានដុល្លារ ដែលអាមេរិកផ្ដល់ដល់អ៊ុយក្រែន តាំងពីចាប់ផ្ដើមសង្គ្រាមមក ៕
ចែករំលែកព័តមាននេះ