ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ថា លី​គ​អា​រ៉ា​ប៊ី​សា​អូឌីត​អាច​ក្លាយ​ជាលី​គ​កំពូល​ទាំង​៥​របស់​ពិភពលោក

10 ខែ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ជឿជាក់​ថា លី​គ​កំពូល​បាល់ទាត់​

អា​រ៉ា​ប៊ី​សា​អូឌីត ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ជឿជាក់​ថា លី​គ​កំពូល​បាល់ទាត់​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Pro League ដែល​ខ្លួន​បាន​ចូលរួម​នៅ​រដូវ​កាល​នេះ អាច​នឹង​ក្លាយ​ជាលី​គ​កំពូល​មួយ​ក្នុង​ចំណោម​លី​គ​កំពូល​ទាំង​៥ (Top 5) នៅ​លើ​ពិភពលោក​។ ដ្បិត​បច្ចុប្បន្ន​លី​គ​កំពូល​ទាំង​៥ របស់​ពិភពលោក គឺ Premier League របស់​អង់គ្លេស​, La Liga របស់​អេ​ស្ប៉ា​ញ​, Bundesliga របស់​អា​ល្លឺ​ម៉​ង់​, Serie A របស់​អ៊ី​តា​លី និង Ligue 1 របស់​បារាំង​។

ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្លិប Al-Nassr ក្នុង​ខែមករា​លើ​កិច្ចសន្យា ដែល​ប៉ាន់ស្មាន​ដោយ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ថា​មាន​តម្លៃ​ជាង ២២០​លាន​ដុល្លារ​។ Ronaldo ធ្លាប់​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ទាំង​៣​របស់​ពិភពលោក​ជាមួយ​ក្រុម Manchester United នៅ Premier League, Real Madrid នៅ La Liga និង Juventus នៅ Serie A ។

ខ្សែប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា គុណភាព​នៃ​ការ​ប្រកួតប្រជែង​លី​គ​បាល់ទាត់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រសើរ​ឡើង សូ​ម្បី​តែ​ក្នុង​រយៈពេល​ដ៏​ខ្លី​របស់​គេ​នៅ​ទីនោះ​។ Ronaldo បាន​ប្រាប់​ទូរទស្សន៍ Saudi SSC កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា កន្លង​ទៅ​ថា «​យើង​កាន់តែ​ប្រសើរ​ឡើង ហើយ​លី​គ​អា​រ៉ា​ប៊ី​សា​អូឌីត​កាន់តែ​ល្អ ហើយ​ឆ្នាំ​ក្រោយ​នឹង​កាន់តែ​ប្រសើរ​ឡើង​។ មួយ​ជំហាន​ម្តង​ៗ ខ្ញុំ​គិត​ថា លី​គ​នេះ​នឹង​ស្ថិត​ក្នុង​ចំណោម​លី​គ​កំពូល​ទាំង​៥ របស់​ពិភពលោក ប៉ុន្តែ​ពួក​គេ​ត្រូវការ​ពេលវេលា កីឡាករ បូក​រួម​និង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​»​។

ម្ចាស់​ពាន Ballon d’Or ៥​សម័យកាល​រូប​នេះ បាន​បន្ថែម​ថា «​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ប្រទេស​នេះ មាន​សក្តា​នុ ពល​ដ៏​អស្ចារ្យ ពួក​គេ​មាន​មនុស្ស​អស្ចារ្យ​ ។ ហើយ​តាម​គំនិត​របស់ខ្ញុំ លី​គ​នឹង​អស្ចារ្យ​»​។

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​មិន​ដែល​ខ្វះ​មហិច្ឆតា​នោះ​ទេ ហើយ​ប្រភព​មួយ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ដើមខែ​នេះ​ថា ក្លិប Riyadh Al-Hilal បាន​ដាក់​សំណើ​ជា​ផ្លូវការ ដើម្បី​នាំ​យក​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi របស់​ក្រុម PSG ដែល​ជា​គូប្រជែង​ដ៏​ធំ​បំផុត​របស់ Ronaldo មក​ប្រកប​អាជីព​នៅ​លី​គ​កំពូល Saudi Pro League ៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ