ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ច​ម្ង​ល់​! ជុំវិញ​បាត់​សំណាញ់​ពី​បង្គោល​ទី​បាល់ទាត់ ​ក្រោយ​បិទ​បញ្ចប់​ស៊ី​ហ្គេ​ម

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​ប្រកបដោយ​ក្តី​រីករាយ និង​ភាត​រៈ​អស់​រយៈ​ប្រមាណ​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​ប្រកបដោយ​ក្តី​រីករាយ និង​ភាត​រៈ​អស់​រយៈ​ប្រមាណ​១៦​ថ្ងៃ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​រៀបចំ​ឡើងជា​លើកដំបូង​នៅ​កម្ពុជា បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​៦៤​ឆ្នាំ បាន​បិទ​បញ្ចប់​ទាំងស្រុង​ហើយ​។

ទោះបី​ស៊ី​ហ្គេ​ម​ត្រូវ​បាន​រៀបចំ​ឡើងជា​លើកដំបូង​នៅ​កម្ពុជា តែ​ក្រោម​ស្មារតី​តែ​មួយ​គឺ«​ដើម្បី​ជាតិ​»​បាន​ធ្វើ​ឱ្យ​ការ​រៀបចំ​ព្រឹត្តិការណ៍ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យយ៉ាង​ត្រចះត្រចង់ និង​ប្រកបដោយ​មោទនភាពជាទី​បំផុត​សម្រាប់​កម្ពុជា ។ មិន​ត្រឹមតែ​អាចរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដោយ​ជោគជ័យ​នោះទេ តែ​កម្ពុជា ក៏​បាន​បំបែក​កំណត់​ត្រា​ក្នុង​ការ​រកមេដាយ​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​កីឡា​ស៊ី​ហ្គេ​មនេះ​ផង​ដែរ ។ ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្ពស់ ហើយ​ក៏​បាន​បន្សល់​នូវ​អនុស្សាវរីយ៍​ល្អជា​ច្រើន​សម្រាប់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ជា​ស្មារតី​កីឡា​ស៊ី​ហ្គេ​ម​។

ក្រៅពី​ទទួល​បាន​នូវ​ភាព​រីករាយ​ពី​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​មួយ​នេះក៏​មានរឿង​ចម្លែក​ធ្វើ​ឱ្យ​មាន​ច​ម្ង​ល់​ដល់​អ្នកមិន​បានដឹង​រឿង​ផង​ដែរ ។ ច​ម្ង​ល់​នោះ​គឺ​ការបាត់​សំណាញ់​ពី​បង្គោល​ទី​ក្រោយ​ក្រុម​បាល់ទាត់​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​ឥណ្ឌូ​ណេ​ស៊ីយកឈ្នះ​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​២២ឆ្នាំ​ថៃ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង​ចម្រូងចម្រាស ។

ទោះបី​យ៉ាងណា ច​ម្ង​ល់បាត់​សំណាញ់​ពីបង្គោល​ទី​បាល់ទាត់​នេះ​ត្រូវ​បាន​អ្នកគាំទ្រផ្កាប់មុខ​លើ​វិញ្ញាសា​បាល់ទាត់​មួយ​រូប​ទម្លាយថា សំណាញ់​បង្គោល​ទី​នេះ​ត្រូវ​បាន​ក្រុម​បាល់ទាត់​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​ឥណ្ឌូ​ណេ​ស៊ី​​ដែលជា​ម្ចាស់​ជើងឯក​មេដាយមាស​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣២ ឆ្នាំ​២០២៣ ស្នើ​សុំ​យក​ទុកជា​វត្ថុអនុស្សាវរីយ៍​។

នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកគាំទ្រ​ផ្កាប់មុខ​លើ​វិញ្ញាសា​បាល់ទាត់​ដែល​មានឈ្មោះ​Phang
Phirun បាន​សរសេរ​ក្នុង​ខ្លឹមសារ​ដូច​ខាងក្រោម​។

ជីវិត​និង​កីឡា ៖
១-ខ្ញុំ​ធ្លាប់​ជា​អ្នកគាំទ្រ​ផ្កាប់មុខ​លើ​វិញ្ញាសា​បាល់ទាត់ ។ ខ្ញុំ​ស្រឡាញ់​កីឡា​មួយ​នេះ​តាំងពី​ឆ្នាំ
១៩៧៩​មក​ដោយ​សារបាន​ជួប​(​បង​រ៉ាត់​)​អតីត​កីឡាករ​ជម្រើសជាតិ​បាល់ទាត់​១៩៧៥ ។ គាត់់​បាន
ស្គាល់​ខ្ញុំ និង​ណែនាំ​ខ្ញុំ​អោយ​ស្រឡាញ់​និង​លេង​បាល់ទាត់​តាំងពី​ស្លឹកឈើ​រហូត​ដល់​បាល់
ជ័រ និង​បាល់​ស្បែក ។ លេង​ផង សិក្សា​ផង ដើម្បី​សុខភាព និង​លេង​ក្រៅ​អាជីព​រាប់​សិប​ឆ្នាំ​។

២-នៅ​ឆ្នាំ​១៩៩១.១៩៩៥ ទើប​ខ្ញុំ​យល់ព្រមចូលរួម​ក្នុង​ក្រុមបាល់ទាត់​ប្រចាំ​សកល​វិទ្យាល័យ
ភ្នំពេញ (​ធ្លាប់​បាន​ជើងឯក និង​ជើងឯក​រង​)​ផង​ដែរ ។ ឥឡូវនេះ ខ្ញុំ​ខូច​ជង្គង់​ហើយ (​តាំងពី
១៩៩៣​មក​)​។

៣-​រឿង​ចម្លែក​និង​រំភើប ៖
ពេល​ឃើញ​បង្គោល​ទី​អត់​សំណាញ់ ខ្ញុំ​គិតថា ប្រហែល​គេ​សា​ទុក​ទេ​ដឹង? នៅ​មិន​សុខ​ក៏
សួរ​លោកគ្រូ​ជា​អាជ្ញាកណ្តាល គាត់​ប្រាប់​ថា សំណាញ់​នេះ​ត្រូវ​បាន​ក្រុម​ជម្រើសជាតិ​បាល់
ទាត់​ឥណ្ឌូ​ណេ​ស៊ី U.22 ម្ចាស់​ជើងឯក​កីឡាអាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣ ថ្មី​ៗ​នេះ ស្នើ​សុំ​យក
ទុកជា​វត្ថុ​អនុស្សាវរីយ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ