ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! PSG កំពុង​ពិភាក្សា​ជាមួយ​ក្លិប​អង់គ្លេស រឿង​កំពូល​ខ្សែប្រយុទ្ធ Neymar

10 ខែ មុន

បារាំង ៖ យោង​តាម​របាយការណ៍​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​បារាំង បាន​រាយការណ៍​ថា ក្លិប​

បារាំង ៖ យោង​តាម​របាយការណ៍​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​បារាំង បាន​រាយការណ៍​ថា ក្លិប​បាល់ទាត់ Manchester United កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយនឹង​ក្លិប Paris Saint-Germain ដើម្បី​ចុះហត្ថលេខា​នាំ​យក​កំពូល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar មក​កាន់​ទឹកដី Old Trafford នៅ​រដូវ​កាល​ក្រោយ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន Goal.com បានឱ្យ​ដឹង​ថា ក្លិប​ធំ​ៗ​នៅ​ក្រប​ខណ្ឌ English Premier League បាន​ចូលខ្លួន​ចរចា​ជាមួយ​ក្លិប PSG ជុំវិញ​ការ​ចង់បាន​កំពូល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ស្រប​ពេល​ដែល​របាយការណ៍​ពី​សារព័ត៌មាន​បារាំង L’Equipe បាន​រាយការណ៍​ថា ការ​ពិភាក្សា​រវាង PSG និង Man United ទំនងជា​មាន​ផ្លៃ​ផ្កា​ជា​ក្លិប​ផ្សេង​ទៀត ខណៈ​ក្លិប​អ្នកមាន​ជាន់​ថ្មី Newcastle ក៏​ត្រូវ​បាន​រាយការណ៍​ថា ចាប់អារម្មណ៍​ចង់បាន​ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ផង​ដែរ​។

បច្ចុប្បន្ន PSG បាន​បើកចំហរ​ក្នុង​ការ​បញ្ចេញ Neymar នៅ​រដូវក្តៅ​នេះ ស្រប​ពេល​ដែល​សា​ម៉ី​ខ្លួន​ផ្ទាល់ ក៏​កំពុង​ពិចារណា​ក្នុង​ការ​ចាកចេញ​ផង​ដែរ ក្រោយ​មានការ​ការ​រិះគន់ និង​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​ក្លិប​។ ប្រភព​មួយ​បាន​បង្ហើប​ថា ខ្សែបម្រើ Casemiro ដែល​ជា​មិត្ត​រួម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​របស់ Neymar កំពុង​ក្លាយជា​ភ្នាក់ងារ​ដ៏​សំខាន់ ដោយ​ជំរុញ​កីឡាករ​រូប​នេះ មក​ចូលរួម​ជាមួយ​ខ្លួន​នៅ Man United ចំ​ពេល​លោក Erik ten Hag អ្នកចាត់ការ​ទូទៅ Man United ក៏​ចាប់អារម្មណ៍​រូបគេ ដើម្បី​មក​បង្កើន​ប្រសិទ្ធភាព​នៅ​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​ផង​ដែរ​។

របាយការណ៍​មួយ​ចំនួន​បានឱ្យ​ដឹង​ថា Man United ចង់​ចុះហត្ថលេខា​លើ Neymar ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង​សម្រាប់​រដូវ​កាល​នេះ ប៉ុន្តែ​ភាគី​បារាំង​ពេញចិត្ត​នឹង​ការ​ផ្ទេរ​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ នៅ​ក្នុង​កិច្ចសន្យា​អចិន្ត្រៃយ៍​៕ (​ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ