ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA ណែនាំ​៣​ជំហាន​ដ៏​សំខាន់ បញ្ឈប់​ការ​រើ.សអើ.ង​ជាតិ​សាសន៍​ក្នុង​ប្រកួត​បាល់ទាត់

10 ខែ មុន

ស្វី​ស ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​អំពាវនាវ​ឱ្យ​មាន

ស្វី​ស ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​អំពាវនាវ​ឱ្យ​មានការ​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ ចំពោះ​អ្នក​ដែល​មាន​ពិរុទ្ធ​ពី​ការ​រំលោ.ភ​បំពា.ន​លើ​ការ​រើ.សអើ.ង​ជាតិ​សាសន៍​នៅ​ក្នុង​កីឡដ្ឋាន​បាល់ទាត់ ខណៈ​ស្ថាប័ន​កំពូល​គ្រប់គ្រង​បាល់ទាត់​មួយ​នេះ បាន​គូសបញ្ជាក់​ពី​ការ​ឆ្លើយ​តប​របស់​ខ្លួន ពាក់ព័ន្ធ​លើ​ទ​ង្វើ​រើ.សអើ.ង​ជាតិ​សាសន៍ ដែល​កើតឡើង​ចំពោះ​ខ្សែបម្រើ​ស្លាប Vinicius Junior របស់​ក្រុម​ស្តេច​ស Real Madrid អំឡុង​ការ​ប្រកួត កាលពី​ពេល​ថ្មី​ៗ​នេះ​។

ជំនួប​ក្រប​ខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga របស់​ក្រុម Real Madrid ទល់​នឹង​ម្ចាស់ផ្ទះ Valencia ត្រូវ​បាន​ផ្អាក បន្ទាប់​ពី​ខ្សែបម្រើ​ប្រេ​ស៊ី​ល Vinicius Junior ទទួល​រង​ការ​រើ.សអើ.ង​ជាតិ​សាសន៍​ដ៏​អាក្រក់​ពី​សំណាក់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​។

ក្រោយ​រង​ទ​ង្វើ​មិន​គប្បី​បែប​នេះ ខ្សែបម្រើ Vinicius បាន​ចេញ​សេចក្តីថ្លែងការណ៍​ដ៏​រំជួលចិត្ត ដើម្បី​អំពាវនាវ​ដល់​ក្រប​ខណ្ឌ La Liga ចាត់វិធានការ​លើ​អ្នក​រើ.សអើ.ង​ជាតិ​សាសន៍ ចំ​ពេល​លោក Carlo Ancelotti អ្នកចាត់ការ​ទូទៅ​ក្រុម Real Madrid បាន​ចូលខ្លួន​មក​ការពារ​កូនក្រុម​របស់​ខ្លួន នៅ​ក្នុង​ការ​បញ្ចេញមតិ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ផង​ដែរ ។ ស្រប​ពេល​ដែល​កីឡាករ​រួម​អាជីព​ជា​ច្រើន ក៏​បាន​បង្ហោះ​សារ​គាំទ្រ​ខ្សែបម្រើ Vinicius ផង​ដែរ ក្នុង​នោះ​រួម​ទាំង​កំពូល​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ។

យ៉ាងណាមិញ រួម​ជាមួយនឹង​សេចក្តីថ្លែងការណ៍​របស់​លោក Gianni Infantino សហព័ន្ធ​បាល់ទាត់​ពិភពលោក បាន​រំលឹក​ឡើង​វិញ​នូវ​ដំណើរការ ៣​ជំហាន​ដ៏​សំខាន់​របស់​ខ្លួន ដើម្បី​បង្ក្រាប់​ទ​ង្វើ​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ​។ សេចក្តីថ្លែងការណ៍​របស់​លោក Infantino បាន​សរសេរ​ថា «​អ្នក​រើ.សអើ.ង​ជាតិ​សាសន៍ គួរតែ​ត្រូវ​បាន​ហាមឃាត់​អស់​មួយ​ជីវិត​ពី​ការ​ចូល​ក្នុង​កីឡដ្ឋាន​បាល់ទាត់​ទូ​ទាំង​ពិភពលោក ហើយ​ពួក​គេ​គួរតែ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទឧក្រិ.ដ្ឋ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ ដោយសារ​ការ​រើ.សអើ.ង​ជាតិ​សាសន៍​គឺជា​ឧក្រិ.ដ្ឋកម្ម​»​។

ទន្ទឹម​នឹង​នោះ FIFA បាន​ចាប់ផ្តើម​សេចក្តីថ្លែងការណ៍​ជាមួយនឹង​ពាក្យ​ថា «​សាមគ្គីភាព​ពេញលេញ​ចំពោះ Vinicius»​។ FIFA បាន​បន្ត​ទៀត​ថា គ្មាន​កន្លែង​សម្រាប់​ការ​រើ.សអើ.ង​ជាតិ​សាសន៍​នៅ​ក្នុង​កីឡាបាល់ទាត់ ឬ​នៅ​ក្នុង​សង្គម​នោះ​ទេ ហើយ FIFA ឈរ​ជាមួយ​កីឡាករ កីឡាការិនី​ទាំងអស់ ដែល​បាន​រក​ឃើញ​ថា ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​។

បន្ថែម​ពី​នេះ​ទៀត FIFA បាន​ណែនាំ ៣​ជំហាន​ដ៏​សំខាន់ ដើម្បី​បង្ក្រាប់​ការ​រើសអើង​ជាតិ​សាសន៍ នៅ​គ្រប់​កម្រិត​នៃ​កីឡាបាល់ទាត់​។ ទី​១ អ្នក​បញ្ឈប់​ការ​ប្រកួត អ្នក​ត្រូវ​តែ​ប្រកាស​វា​ ។ ទី​២ កីឡាករ​ចាក​ចេញពី​ទីលាន ប្រសិនបើ​ការ​រើ.សអើ.ង​នៅ​តែ​បន្ត ការ​ប្រកួត​នឹង​ត្រូវ​ផ្អាក ការ​ប្រកួត​ចាប់ផ្តើម​ឡើង​វិញ (​នៅ​ពេល​ស្ថានភាព​រក​សភាព​ដើម​) ហើយ​បន្ទាប់​មក ទី​៣ ប្រសិនបើ​ករណី​ការ​រើសអើង​នៅ​តែ​បន្ត ការ​ប្រកួត​នឹង​ត្រូវ​បញ្ឈប់ ហើយ​៣​ពិន្ទុ​នឹង​ទៅ​ផ្តល់​ដល់​ក្រុម​គូប្រកួត​។ ទាំងនេះ គឺជា​ច្បាប់​ដែល​គួរ​អនុវត្ត​នៅ​គ្រប់​ប្រទេស និង​គ្រប់​លី​គ​នៅ​ជុំវិញ​ពិភពលោក​៕ (​ដកស្រង់​ចេញពី The Mirror)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ