ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗ កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ កម្ពុជា​ទទួល​ឥទ្ធិពល​ពី​តំបន់​នៃ​ជ្រលង​សម្ពាធ​ទាប​ពី​ភាគ​ខាងលើ​ថៃ ឡាវ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ កម្ពុជា​ទទួល​ឥទ្ធិពល​ពី​តំបន់​នៃ​ជ្រលង​សម្ពាធ​ទាប​ពី​ភាគ​ខាងលើ​ថៃ ឡាវ និង​វៀតណាម ជាមួយនឹង​ខ្យល់មូសុង​នីរ​តី​មធ្យម ។

ក្រសួង​ធនធាន​ទឹល បាន​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖ ១-​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៥-២៧ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤-៣៦°C អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

២-​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៥°C អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

៣-​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣២-៣៤ °C – អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ លើ​ផ្ទៃសមុទ្រ​អាច​មាន​ភ្លៀង ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ