ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាក់សាច់​! ម្ចាស់​ពាន World Cup 2022 ណាត់​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ប៉ះ​គ្នា​ខែ​ក្រោយ

10 ខែ មុន

អា​ហ្ស​ង់​ទី​ន ៖ កំពូល​ខ្សែប្រយុទ្ធ Lionel Messi នឹង​រួម​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​

អា​ហ្ស​ង់​ទី​ន ៖ កំពូល​ខ្សែប្រយុទ្ធ Lionel Messi នឹង​រួម​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ដែល​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់ World Cup ឆ្នាំ​២០២២ ធ្វើ​ដំណើរ​មក​កាន់​ទ្វីបអាស៊ី នា​ខែ​ក្រោយ ដើម្បី​ធ្វើការ​ប្រកួត​ទេសចរណ៍​មិត្តភាព​អន្តរជាតិ​ជាមួយនឹង​អូស្ត្រាលី និង​ឥណ្ឌូ​ណេ​ស៊ី​។

អា​ហ្ស​ង់​ទី​ន នឹង​ត្រូវ​ប៉ះ​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ខាង​មុខ​នេះ នៅ​ឯ​កីឡដ្ឋាន Workers’ Stadium នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​។ ជាមួយ​គ្នា​នោះ សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទី​ន ក៏​បាន​ប្រកាស​ថា ពួក​គេ​ក៏​នឹង​ធ្វើការ​ប្រកួត​ជាមួយនឹង​ឥណ្ឌូ​ណេ​ស៊ី នៅ​ឯ​ទីក្រុង​ហ្សា​កា​តា នា​ថ្ងៃ​ទី​១៩ ខែមិថុនា ផង​ដែរ​។

ជាមួយនឹង​ការ​ប្រកាស​នេះ បាន​ក្លាយជា​ដំណឹង​ដ៏​រីករាយ និង​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នកគាំទ្រ​នៅ​អាស៊ី ជា​ពិសេស​អ្នកគាំទ្រ​ឥណ្ឌូ​ណេ​ស៊ី ដែល​អន្ទះសារ​រង់ចាំ​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​នេះ ដ្បិត​អា​ហ្ស​ង់​ទី​ន ម្ចាស់​ជើងឯក​ពានរង្វាន់ World Cup 2022 ត្រូវ​ប៉ះ​ឥណ្ឌូ​ណេ​ស៊ី ដែល​មាន​កីឡាករ​​ចេញពីឈុត​​អាយុ​ក្រោម​២២​ឆ្នាំ​ ដែល​ឈ្នះ​មេដាយមាស​ពី​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ដែល​ទើបតែ​បញ្ចប់ កាលពី​ពេល​ថ្មី​ៗ​នេះ​។

គួរ​រំលឹក​ជូន​ថា អា​ហ្ស​ង់​ទី​ន ឈ្នះ​ម្ចាស់​ជើងឯក​ពានរង្វាន់ World Cup 2022 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កា​តា បន្ទាប់​ពី​បាន​យកឈ្នះ​បារាំង ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៤-២ ក្រោយ​បញ្ចប់​១២០​នាទី ស្មើគ្នា​លទ្ធផល ៣-៣​។ ចំណែក ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ឥណ្ឌូ​ណេ​ស៊ី ឈ្នះ​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ថៃ នៅ​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី ២​ដង ដោយ​លទ្ធផល ៥-២ នៅ​ក្នុង​ការ​ប្រកួត​ដ៏​ចម្រូងចម្រាស ដែល​ប្រព្រឹត្ត​ទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ​៕ (​ដកស្រង់​ចេញពី AP និង Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ