ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ថៃ ៖ គិត​ពី​ប្រភេទ​កីឡា​អន្តរជាតិ ថៃ​ជា​អ្នក​​ឈ្នះ​មេដាយមាស​ច្រើន​ជាងគេ​នៅ​ស៊ី​ហ្គេ​ម​កម្ពុជា

10 ខែ មុន

ថៃ ៖ ប្រទេស​ថៃ បង្ហាញ​មហិច្ឆតា​ដណ្តើម​យក​ចំណាត់​ថា្ន​ក់​លេខ​១ នៅ​តារាង​មេដាយ​សរុប​នៃ​កីឡា​ស៊ី​

ថៃ ៖ ប្រទេស​ថៃ បង្ហាញ​មហិច្ឆតា​ដណ្តើម​យក​ចំណាត់​ថា្ន​ក់​លេខ​១ នៅ​តារាង​មេដាយ​សរុប​នៃ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​លើ​ទឹកដី​របស់​ខ្លួន ក្រោយ​បញ្ចប់​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​នេះ នៅ​កម្ពុជា បាន​ត្រឹម​ចំណាត់​ថា្ន​ក់​លេខ​២​។

លោក Gongsak Yodmani

ក្រុម​ជម្រើសជាតិ​ថៃ បាន​បញ្ចប់​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​២ នៃ​តារាង​មេដាយ​សរុប​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​ទើបតែ​បញ្ចប់ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា កន្លង​ទៅ ជាមួយនឹង​មេដាយ​សរុប​ចំនួន ៣១២​គ្រឿង មាស ១០៨​គ្រឿង ប្រាក់ ៩៦​គ្រឿង និង​សំរឹទ្ធ ១០៨​គ្រឿង​។ វៀតណាម បញ្ចប់​នៅ​កំពូល​តារាង​ជាមួយ​មេដាយ​សរុប​ចំនួន ៣៥៩​គ្រឿង មាស ១៣៦​គ្រឿង ប្រាក់ ១០៥​គ្រឿង និង​សំរឹទ្ធ ១១៨​គ្រឿង​។

ទោះ​យ៉ាងណា មុន​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ចាប់ផ្តើម សមាគម​កីឡា​ថៃ បាន​ដាក់​គោលដៅ​ដណ្តើម​មេដាយមាស​សរុប​ចំនួន ១១២​គ្រឿង ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​សម្រេច​ឡើយ​។

លោក Gongsak Yodmani អភិបាល​នៃ​អាជ្ញាធរ​កីឡា​ថៃ (SAT) បាន​និយាយ​កាលពី​ថ្មី​ៗ​នេះ​ថា បើ​គិត​ពី​ការ​ប្រកួត​លើ​ប្រភេទ​កីឡា​អន្តរជាតិ ដែល​មាន​លក្ខណៈ​ស្តង់ដា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក និង​កីឡា​អាស៊ី​នោះ ប្រទេស​ថៃ គឺ​ឈ្នះ​មេដាយមាស​ច្រើន​ជាងគេ​នៃ​កីឡា​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​ឆ្នាំ​នេះ​។

ដោយ​ស្រង់​ព័ត៌មាន​ពី​នាយកដ្ឋាន​អភិវឌ្ឍន៍​កីឡា​វរជន លោក Gongsak បាន​និយាយ​ថា ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជាមួយ​មេដាយមាស ៥៤​គ្រឿង ដែល​ឈ្នះ​ក្នុង​ប្រភេទ​កីឡា​អន្តរជាតិ បន្ទាប់​មក​គឺ​វៀតណាម​ដែល​ដណ្ដើម​បាន​មេដាយមាស ៥២​គ្រឿង និង​ឥណ្ឌូ​ណេ​ស៊ី ដែល​មាន​ចំនួន ៣៥​គ្រឿង​។ ចំណែក កម្ពុជា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៤ ដោយ​មាន​មេដាយមាស ៨១​គ្រឿង ប៉ុន្តែ​ការ​ឈ្នះ​លើ​កីឡា​អន្តរជាតិ ពួក​គេ​បាន​មាស​ត្រឹមតែ ១០​គ្រឿង​ប៉ុណ្ណោះ​។ ម្ចាស់ផ្ទះ​កម្ពុជា ដណ្តើម​បាន​មេដាយមាស​ជា​ច្រើន​លើ​វិញ្ញាសា​គុន​ខ្មែរ និង​គុន​ល្បុក្កតោ​។ ថៃ​មិន​បាន​ចូលរួម​ក្នុង​វិញ្ញាសា​នោះ​ទេ ដោយសារ​បញ្ហា​ចម្រូងចម្រាស​រវាង «​មួយ​ថៃ​» និង «​គុន​ខ្មែរ​»​។

លោក Gongsak បាន​និយាយ​ថា ដោយ​បាន​បរាជ័យ​ការ​ឈរ​កំពូល​តារាង​មេដាយ​សរុប​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​៤​សម័យកាល​ជាប់​ៗ​គ្នា ប្រទេស​ថៃ​មាន​មហិច្ឆតា​ដណ្តើម​យក​តំណែង​ជើងឯក​មក​វិញ នៅ​ក្នុង​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ ២០២៥ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ឈុ​ន​បុរី និង​សុង​ក្លា​។

លោក​បាន​បន្ថែម​ថា ប្រទេស​ថៃ​នឹង​ផ្តោត​លើ​ការ​រៀបចំ​កីឡា ដែល​រួម​បញ្ចូល​នៅ​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក និង​កីឡា​អាស៊ី​។ លោក​ថា ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​ស៊ី​ហ្គេ​ម បាន​អនុម័ត​បទ​ប្បញ្ញត្តិ​ថ្មី ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ប្រចាំ​តំបន់ ត្រឹមតែ ៤ ប៉ុណ្ណោះ ដែល​មាន​មេដាយមាស​អតិបរមា ៨​គ្រឿង នៅ​ក្នុង​វិញ្ញាសា​នីមួយ​ៗ​។ ដោយ​លោក​បាន​បញ្ជាក់​ថា «​នេះ​នឹង​លើក​ស្ដង់ដារ​នៃ​ការ​ប្រកួត ហើយ​អាច​ជួយ​អត្ត​ព​លិ​ក​ក្នុង​ការ​ត្រៀមលក្ខណៈ​សម្រាប់​កីឡា​អូ​ឡាំ​ពិ​ក និង​កីឡា​អាស៊ី ផង​ដែរ​»៕ (​ប្រភព ៖ បាងកក​ប៉ុ​ស្តិ៍)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ