ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសរុស្ស៊ី ហាមមិនឱ្យអតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា ចូលទឹកដីខ្លួន

1 ឆ្នាំ មុន

ក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា អតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា ស្ថិតក្នុងបញ្ជីចុងក្រោយបំផុតនៃពលរដ្ឋអាមេរិកចំនួន ៥០០នាក់ដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសរុស្ស៊ី។ TASS បានដកស្រង់សម្តីរបស់ក្រសួងការបរទេសរុស្ស៊ី…

ក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា អតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា ស្ថិតក្នុងបញ្ជីចុងក្រោយបំផុតនៃពលរដ្ឋអាមេរិកចំនួន ៥០០នាក់ដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសរុស្ស៊ី។

TASS បានដកស្រង់សម្តីរបស់ក្រសួងការបរទេសរុស្ស៊ី ដែលបាននិយាយកាលពីថ្ងៃទី១៩ ខែឧសភាថា «ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មប្រឆាំងរុស្ស៊ីរបស់ទីក្រុងវ៉ាស៊ីនតោន ពលរដ្ឋអាមេរិក ចំនួន៥០០នាក់ត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងសហព័ន្ធរុស្ស៊ី»។

ទីក្រុងមូស្គូបាននិយាយថា បញ្ជីនេះ រួមមានឥស្សរជន មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់ និងអតីតមន្ត្រីដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្តល់អាវុធដល់អ៊ុយក្រែន ហើយអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ក៏ស្ថិតក្នុងបញ្ជីនេះដែរ។

ជាមួយនឹងបញ្ជីចុងក្រោយនេះ បច្ចុប្បន្នមានពលរដ្ឋអាមេរិកចំនួន ១,៨៤៤ នាក់នៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់រុស្ស៊ី។

ប្រទេសរុស្ស៊ីបានបន្ថែមថា ខ្លួនបានបដិសេធសំណើរបស់សហរដ្ឋអាម៉េរិកសម្រាប់ការចូលសួរសុខទុក្ខអ្នកយកព័ត៌មាន Wall Street Journal លោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ីកាលពីខែមីនា ក្រោមបទចោទប្រកាន់ចារកម្ម។

ចំណាត់ការនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកកាលពីខែមុន បានបដិសេធមិនផ្តល់ទិដ្ឋាការដល់អ្នកសារព័ត៌មានមួយក្រុមដែលអមដំណើររដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំ អង្គការសហប្រជាជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ