(អែលសាវ៉ាដ័រ)៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយមានអ្នកគាំទ្របាល់ទាត់នៅប្រទេស អែលសាវ៉ាដ័រ (El Salvador) បានប្រជ្រៀតគ្នានៅកីឡដ្ឋាន Cuscatlán ដើម្បីចូលទស្សនាការប្រកួតបាល់ទាត់។

សារព័ត៌មាន CNN បានរាយការណ៍ថាកាលពីយប់ថ្ងៃទី២០ ខែឧសភា យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងឧបទ្ទវហេតុប្រជ្រៀតគ្នានេះ។
ប៉ូលិសស៊ីវិលជាតិ (PNC) បាននិយាយនៅលើ Twitter ថា ដំបូងឡើងអ្នកគាំទ្រជាច្រើននាក់បានព្យាយាមប្រជ្រៀតគ្នាចូលមើលការប្រកួតរវាងក្លិប Alianza និង FAS ដែលជាក្លិបល្បីប្រចាំប្រទេស នៅកីឡដ្ឋាន Cuscatlán ស្ថិតនៅទីក្រុង san salvador ។
ជាមួយគ្នានេះផងដែរប៉ូលិសជាតិ នឹងធ្វើការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធ ដោយមានអ្នកគ្រប់គ្រងកីឡដ្ឋាន ការិយាល័យលក់សំបុត្រ លីក សហព័ន្ធ ជាដើម៕






ចែករំលែកព័តមាននេះ