ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​មិន​ឃុំខ្លួន តែ​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​តាម​ផ្លូវ​តុលាការ ករណី​ស្រី​ស្អាត​ជា​អ្នកលក់​តាម​អន​ឡាញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣ បាន​សម្រេច​មិន​ឃុំខ្លួន​ស្ត្រី​មេម៉ាយ​កូន​មួយ អ្នកលក់​ផលិតផល​តាម​អន​ឡាញ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ទេ គ្រាន់តែ​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣ បាន​សម្រេច​មិន​ឃុំខ្លួន​ស្ត្រី​មេម៉ាយ​កូន​មួយ អ្នកលក់​ផលិតផល​តាម​អន​ឡាញ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ទេ គ្រាន់តែ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ពាក់ព័ន្ធ​ករណី​.​ជេរ​ប្រមា​.​ថ​ជា​សាធារណៈ ហិ​.​ង្សា​ដោយ​ចេតនា និង​រំ​លោ​.​ភ​លំនៅ​ឋាន​អតីត​ម្តាយក្មេក​។

តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ ញឹ​ម សុខ​ឡេ​ង ហៅ​លូ​មី ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​ចប់​ភ្លាម សំណុំរឿង​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ពាក់ព័ន្ធ​លើ​ពាក្យបណ្តឹង​របស់​ម្តាយក្មេក រួច​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​។ ក្នុង​ដំណើរ​ស៊ើបសួរ​អស់​រយៈពេល​២​ថ្ងៃ​ទាំង​នៅ​ស្ថាប័ន​អយ្យការ និង​ចៅក្រម​ស៊ើបសួរ ចុង​ក្រោយ​ចៅក្រម​ស៊ើបសួរ​សម្រេច​មិន​ឃុំខ្លួន​ជនសង្ស័យ​ទេ តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ឲ្យ​ផ្លូវ​តុលាការ ពោល​គឺ​៣​ថ្ងៃក្រោយ​ឲ្យ​ជនសង្ស័យ​យក​ប្រាក់​ទៅ​ដាក់​តម្កល់​ដើម្បី​ធានា​ខ្លួន នឹង​រយៈពេល​១​ខែ​ជា​រៀង​រាល់ ឲ្យ​បង្ហាញមុខ​ចំពោះ​សមត្ថកិច្ច ឬ​តុលាការ និង​មិន​ឲ្យ​បង្ក​លក្ខណៈ​ណាមួយ​ពាក់ព័ន្ធ​ទៅ​លើ​ភាគី​ដើមបណ្តឹង ដោយ​រង់ចាំ​តុលាការ​សម្រេច​អង្គសេចក្តី ដោយ​ឆ្លងកាត់​សវនាការ ។

ការ​មិន​ឃុំខ្លួន​ស្ត្រី​ឈ្មោះ ញឹ​ម សុខ​ឡេ​ង ហៅ​លូ​មី ភាគី​ដើមបណ្តឹង គឺ​អតីត​ម្តាយក្មេក បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មិន​សប្បាយចិត្ត​ចំពោះ​ចំណាត់​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​យ៉ាង​ដូច្នេះ​។ ភាគី​ដើមបណ្តឹង​បាន​ប្រាប់​បន្ត​ថា មិន​ឃុំខ្លួន​ជនសង្ស័យ គឺ​អយុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ ដែល​ជន​បង្ក​បាន​ឡើង​អុកឡុក​ជេរ​ប្រមា​.​ថ ប្រើ​អំពើ​ហិ​.​ង្សា​លើ​ម្តាយក្មេក និង​រំ​លោ​.​ភ​លំនៅ​ឋាន ធ្វើ​ឲ្យ​ជីដូន​មាន​វ័យ​ចំណាស់​អាយុ​៩៥​ឆ្នាំ​ម្នាក់ ស្លុត​ស្មារតី​គាំងបេះដូង ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព​ទ្យ ដែល​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង មិន​គួរ​ត្រូវ​ដាក់​ឲ្យ​ជនសង្ស័យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នោះ​ឡើយ ។ ក្នុង​នាម​ជា​ជន​រង​គ្រោះ​កើត​ទុក​មិន​សុខចិត្ត ដោយ​បាន​និង​កំពុង​ពឹងពាក់​មេធាវី​ប្តឹង​ឧទ្ធរណ៍ ចំពោះ​ការ​សម្រេច​របស់​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នេះ​ជា​បន្ត​ទៀត​។

សូម​ជម្រាប​ថា ស្ត្រី​មេម៉ាយ​កូន​មួយ​ដ៏​ស្រស់​សោភា​ម្នាក់ ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ពាក់​ពន្ធ​ការ​ចោទប្រកាន់​ពី​បទ​.​ជេរ​ប្រមា​.​ថ​ជា​សាធារណៈ បទ​.​ហិ​.​ង្សា​ដោយ​ចេតនា និង​បទ​.​រំ​លោ​.​ភ​លំនៅ​ឋាន តាម​ពាក្យបណ្តឹង​របស់​អតីត​ម្តាយក្មេក​។ ស្ត្រី​រូប​នោះ​ឈ្មោះ ញឹ​ម សុខ​ឡេ​ង ហៅ លូ​មី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ផ្ទះ​លេខ​៤៧ ផ្លូវ​P២១ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

អង្គហេតុ​នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​កាន់​តុលាការ គឺ​នៅ​ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៣ ឈ្មោះ ញឹ​ម សុខ​ឡេ​ង ហៅ លូ​មី អតីត​ជា​កូនប្រសា បាន​ទៅ​ធ្វើ​សកម្មភាព​ស្រែក​ជេរ​ប្រមា​.​ថ​ឡូឡា វា​.​យ​ទ្វារផ្ទះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ស្រប​ពេល​នោះ​ដែរ ក្មេង​នៅផ្ទះ​ជាមួយ​គ្នា​បាន​បើកទ្វារ ក៏​ឃើញ​ឈ្មោះ ញឹ​ម សុខ​ឡេ​ង ស្ទុះ​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី​១ ជួប​អតីត​ម្តាយក្មេក​ជាដើម​បណ្តឹង​។ ពេល​នោះ អតីត​ម្តាយក្មេក បាន​ទ​ទួ​ច​សួរ​ទៅ​អតីត​កូនប្រសា​ថា បើ​មាន​បញ្ហា​អ្វី​ចាំ​ទៅ​ដោះស្រាយ​គ្នា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ដែល​ជា​អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃស្អែក​ទៅ មិន​គួរ​មក​រំខាន​ដំណេក​ដេក​ពួក​គាត់​ទាំង​យប់​នោះ​ទេ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ជនសង្ស័យ​មិន​ព្រម​ស្តាប់ និង​បាន​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិ​.​ង្សា​យ៉ាង​កំរោល ដោយ​យក​កៅអី​គប់ និង​វា​.​យ​ទៅ​លើ​អតីត​ម្តាយក្មេក បណ្តាល​ឲ្យ​របួស​ស្នាម​ត្រង់​ដៃ និង​ស្មា​ខាងស្តាំ ហើយ​ជនសង្ស័យ​បន្ត​ជេរ​ប្រមា​.​ថ វា​.​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​សម្ភារៈ និង​វា​.​យ​កម្ទេច​គ្រឿង​ជាទី​សការៈបូជា​ដែល​មាន​តម្លៃ​របស់​គ្រួសារ​ដើមបណ្តឹង​ទៀត​ផង ។

លើស​ពី​នេះ​ទៀត ជនសង្ស័យ​បាន​អុកឡុក​ដោយ​ហិ​.​ង្សា​ទៅ​ម្តាយដើម​បណ្តឹង មាន​វ័យ​ចំណាស់​អាយុ​៩៥​ឆ្នាំ ដែល​ដេក​នៅ​កន្ទេល​ធ្វើ​ឲ្យ​តក់ស្លុត​ស្ទើរ​គាំងបេះដូង​ម្តង​ៗ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ទាំង​យប់​។ ហើយ​ជនសង្ស័យ​ក៏​បានដឹង​យ៉ាង​ច្បាស់​ថា ជីដូន​មាន​វ័យ​ចំណាស់​ចាស់ជរា និង​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ និង​ងាយ​រង​ការ​តក់ស្លុត​បំផុត​។

ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ជា​មនុស្ស​មាន​អត្ត​ចរិត​កោងកាច តែងតែ​រករឿង​បង្កជម្លោះ តាំងពី​មុន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនប្រុស​គាត់ ដោយ​ពួក​គេ​រស់នៅ​មិន​ចុះសម្រុង​គ្នា ក៏​មានការ​ប្តឹង​សុំ​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍ រហូត​ដល់​តុលាការ​បាន​ចេញ​សាលក្រម​លែងលះ​រួចរាល់​ហើយ តែ​ជនសង្ស័យ​នៅ​តាម​បង្ក​បញ្ហា​ទៀត​។ ដូច​ជា​នៅ​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ​ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ជេរ​ប្រមា​.​ថ​ទៅ​លើ​ក្រុម​គ្រួសារ​ជាដើម​បណ្តឹង​ទាំង​កណ្តាល​យប់ និង​បាន​វា​.​យ​កម្ទេច​រថយន្ត​អស់​២​គ្រឿង ដែល​សកម្មភាព​នោះ​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ទៀត​ផង​។

សំណុំរឿង​ខាងលើ​នេះ បាន​ស្ថិត​នៅ​លោក ទី មុនិន្ទ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​បើក​ការ​ស៊ើបសួរ ដែល​ការ​ស៊ើបសួរ​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​។

គួរ​រំលឹក​ថាចាប់​ស្រី​ស្អាត​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ម្នាក់​បញ្ជូន​ទៅ​តុលាការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ