ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ស្រីស្អាតជាអ្នកលក់​ផលិតផល​តាម​​អន​ឡាញ​ម្នាក់​​បញ្ជូន​ទៅ​​តុលាការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​កូន​មួយ​ដ៏​ស្រស់​សោភា​ម្នាក់ ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​បទ​.​ជេរ​ប្រមាថ​ជា​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​កូន​មួយ​ដ៏​ស្រស់​សោភា​ម្នាក់ ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​បទ​.​ជេរ​ប្រមាថ​ជា​សាធារណៈ បទ​.​ហឹ​ង្សា​ដោយ​ចេតនា និង​បទ​.​រំលោភ​លំនៅ​ឋាន តាម​ពាក្យបណ្តឹង​របស់​អតីត​ម្តាយក្មេក ។ ស្ត្រី​រូប​នោះ​ឈ្មោះ ញឹ​ម សុខ​ឡេ​ង អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ផ្ទះ​លេខ​៤៧ ផ្លូវ​P២១ សង្កាត់​.​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

អង្គហេតុ​នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ គឺ​នៅ​ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០ នាទី​យប់​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០២៣ ឈ្មោះ​ញឹ​ម សុខ​ឡេ​ង អតីត​ជា​កូនប្រសារ បាន​ទៅ​ធ្វើ​សកម្មភាព​ស្រែក​ជេរ​ប្រមាថ​ឡូឡា​វាយ​ទ្វារផ្ទះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ស្រប​ពេល​នោះ​ដែរ​ក្មេង​នៅផ្ទះ​ជាមួយ​បាន​បើកទ្វារ​ក៏​ឃើញ​ឈ្មោះ ញឹ​ម សុខ​ឡេ​ង ស្ទុះ​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី​១ ជួប​អតីត​ម្តាយក្មេក​ជាដើម​បណ្តឹង ។

ពេល​នោះ​អតីត​ម្តាយក្មេក បាន​ទ​ទួ​ច​សួរ​ទៅ​អតីត​កូនប្រសា​រថា បើ​មាន​បញ្ហា​អ្វី​ចាំ​ទៅ​ដោះស្រាយ​គ្នា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដែល​ជា​អាជ្ញាធរ​មូលដ្ឋាន​នៅ​ព្រឹក​ថ្ងៃស្អែក​ទៅ​មិន​គួរ​មក​រំខាន​ដំ​ដេក​ពួក​គាត់​ទាំង​យប់​នោះ​ទេ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី​ជនសង្ស័យ​មិន​ព្រម​ស្តាប់ និង​បាន​ធ្វើ​សកម្ម​ភាព​ប្រើ​អំពើ​ហិង្សា​យ៉ាង​កំរោល ដោយ​យក​កៅអី​គប់ និង​វាយ​ទៅ​លើ​អតីត​ម្តាយក្មេក បណ្តាល​ឲ្យ​របួស​ស្នាម​ត្រង់​ដៃ និង​ស្មា​ខាងស្តាំ ហើយ​ជនសង្ស័យ​បន្ត​ជេរ​ប្រមាថ វាយ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​សម្ភារ និង​វាយ​កម្ទេច​គ្រឿង​ជាទី​សក្ការបូជា​ដែល​មាន​តម្លៃ​របស់​គ្រួសារ​ដើមបណ្តឹង​ទៀត​ផង ។

លើស​ពី​នេះ​ទៀត ជនសង្ស័យ​បាន​អុកឡុក​ដោយ​ហិង្សា​ទៅ​ម្តាយដើម​បណ្តឹង មាន​វ័យ​ចំណាស់​អាយុ​៩៥​ឆ្នាំ ដែល​ដេក​នៅ​កន្ទេល​ធ្វើ​ឲ្យ​តក់ស្លុត​ស្ទើរ​គាំងបេះដូង​ម្តង​ៗ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ទាំង​យប់ ហើយ​ជនសង្ស័យ​ក៏​បានដឹង​យ៉ាង​ច្បាស់​ថា ជីដូន​មាន​វ័យ​ចំណាស់​ចាស់ជរា និង​មាន​ជម្ងឺ​បេះដូង​ប្រចាំ​កាយ និង​ងាយ​រង​ការ​តក់ស្លុត​បំផុត ។

ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ជា​មនុស្ស​មាន​អត្ត​ច​រិ​ក​កោងកាច តែងតែ​រករឿង​បង្កជម្លោះ តាំងពី​មុន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនប្រុស​គាត់ ដោយ​ពួក​គេ​រស់នៅ​មិន​ចុះសំរុង​គ្នា ក៏​មានការ​ប្តឹង​សុំ​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍ រហូត​ដល់​តុលាការ​បាន​ចេញ​សាលក្រម​លែងលះ​រួចរាល់​ហើយ តែ​ជនសង្ស័យ​នៅ​តាម​បង្ក​បញ្ហា​ទៀត ។

ដូច​ជា​នៅ​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ​ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ជេរ​ប្រមាថ ទៅ​លើ​ក្រុម​គ្រួសារ​ជាដើម​បណ្តឹង​ទាំង​កណ្តាល​យប់ និង​បាន​វាយ​កម្ទេច​រថយន្ត​អស់​២​គ្រឿង ដែល​សកម្ម​ភាព​នោះ​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ទៀត​ផង ។

សំណុំរឿង​ខាងលើ​នេះ បាន​ស្ថិត​នៅ​លោក ទី មុនិន្ទ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​បើក​ការ​ស៊ើបសួរ ដែល​ការ​ស៊ើបសួរ​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ