ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ ហាក់ សៀង​ហៃ មាន​សង្ឃដីកា​មួយ​ឃ្លា​ជុំវិញ​រឿង​ព្រះ​គ្រូ សាន សុ​ជា លាចាក​សិក្ខាបទ

11 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ភ្លាម​ៗ​បន្ទាប់​ពី​ព្រះ​គ្រូ សាន សុ​ជា ប្រកាស​លាចាក​សិក្ខាបទ ស្រាប់តែ ព្រះ​បញ្ញា​មុនី​

រាជធានី​ភ្នំពេញ​ ៖ ភ្លាម​ៗ​បន្ទាប់​ពី​ព្រះ​គ្រូ សាន សុ​ជា ប្រកាស​លាចាក​សិក្ខាបទ ស្រាប់តែ ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ បាន​មាន​ថេរ​ដីកា បង្ហាញ​នូវ​ការ​សោកស្តាយ​ជា​ពន់ពេក​ជុំវិញ​រឿង​នេះ​។

ខ​ណះ​កំពុង​គង់នៅ​សហរដ្ឋអាមេរិក ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ បាន​បង្ហោះ​រូបភាព​ដែល​ព្រះ​អង្គ​បាន ជួប​ជាមួយនឹង​ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុ​ជា (​មុន​ពេល​ព្រះ​អង្គ​សឹក​) នៅ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ព្រះ​អង្គ ដោយ​មាន​ថេរ​ដីកាអម​ថា «​បាន​ថ្វាយបង្គំ​លា​ជា​លើក​ចុង​ក្រោយ​ពី​ចម្ងាយ (​អាម៉េរិក​-​អូស្ត្រាលី​) វេលា​ម៉ោង​១២:៣០​នាទី​យប់ ម៉ោង​នៅ​រដ្ឋ​ចរចា ថ្ងៃ​ទី​២១ ឧសភា ២០២៣ មុន​ពេល​លោក​ម្ចាស់​គ្រូ លាចាក​សិក្ខាបទ​ថ្ងៃនេះ​»​។

សំ​ណេ​រ​របស់​ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ បន្ត​ថា ដីកា​លោក​ម្ចាស់​គ្រូ សាន សុ​ជា «​កូរ​ណា​ទៅ​មុន​ហើយ​»​។ ព្រះ​គ្រូ ហាក់ សៀង​ហៃ ក៏​បាន​ប្រគេន​ពរ​ក្នុង​ដំណើរ​ជីវិត​ថ្មី​របស់​ម្ចាស់​គ្រូ សាន សុ​ជា ដោយ​មាន​ថេរ​ដីកា​បន្ថែម​ថា «​អ្វី​ៗ​សុទ្ធតែ​មិន​ទៀង​មែនពិត​»​។

ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ បន្ត​ថា «​សែនស្តាយ​មិនដឹង​បរិយាយ​យ៉ាងណា លាចាក​សិក្ខា​បាត់បង់​បញ្ញវន្ត​សង្ឃ​មួយ​អង្គ​ទៀត​ហើយ​»​។ សូម​បញ្ជាក់​ថា ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ គឺជា​នាយក​ប្រតិបត្តិ​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​អប់រំ​នៃ​កម្ពុជា និង​ជា​រាជាគណៈ​ថ្នាក់​កិត្តិយស គង់នៅ​វត្ត​កំផែង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យ សភា​កម្ពុជា យោង​តាម​សេចក្តីសម្រេច​លេខ ០៤២/២០ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ​២០២០ របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា

យ៉ាងណាមិញ គិត​ត្រឹម​ម៉ោង ៤ នាទីរ​សលៀ​ល​ម៉ោង​នៅ​ប្រទេស​កម្ពុជា ដូច​ការ​ប្រកាស​របស់​ព្រះ​គ្រូ សាន សុ​ជា គេ​បានឃើញ​រូបភាព លោកគ្រូ​ឧបាសក​សាន សុ​ជា បាន​លាចាក​សិក្ខាបទ​រួចរាល់​ហើយ និង​រូបភាព​របស់​លោកគ្រូ​ឧបាសក​សាន សុ​ជា ក្នុង​ភាព​ជា​គ្រហស្ថ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ