ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ សាន សុ​ជា ប្រកាស​ថា ព្រះ​អង្គ​នឹង «​សឹក​» ល្ងាច​នេះ

10 ខែ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​វេលា​ថ្ងៃត្រង់ នា​ថ្ងៃ​ទី ២១ ឧសភា នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ ភិក្ខុ​វ​ជិ​រ​

រាជធានី​ភ្នំពេញ ​៖ នៅ​វេលា​ថ្ងៃត្រង់ នា​ថ្ងៃ​ទី ២១ ឧសភា នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុ​ជា បាន​ចេញ​វី​ដេ​អូ ប្រកាស​ថា​ព្រះ​អង្គ សូម​នមស្សកា​លា និង​ចម្រើនពរ​លា ពី​ភាព​ជា​ព្រះសង្ឃ ដោយ​ព្រះ​អង្គ​នឹងលាចាកសិក្ខាបទ ​(សឹក) នៅ​ម៉ោង ៥ ល្ងាច (​ម៉ោង​នៅ​អូស្ត្រាលី​)​ ឬប្រហែលជាម៉ោង ២ រសៀល នៅស្រុកខ្មែរ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មាន​រយៈពេល​ប្រមាណ ៣ នាទី ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុ​ជា មាន​សង្ឃដីកា​ថា ព្រះ​អង្គ​ជាបឋម សូ​មន​ម្ស​ការ គោរព​រាប់អាន​អ្នកមាន​អាយុ​ទាំងឡាយ ចម្រើនពរ​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំងអស់ ទាំង​នៅ​ក្នុងស្រុក​និង​ក្រៅ​ស្រុក និង​ប្រកាស​ថា វី​ដេ​អូ​នេះ​គឺ ជា​វី​ដេ​អូ ក្នុង​ភេទ​ជា ភិក្ខុ​របស់​ព្រះ​អង្គជា​លើក​ចុង​ក្រោយ​ហើយ​។

«​ខ្ញុំព្រះករុណា​អាត្មាភាព សូម​ប្រគេន និង​ជម្រាប​ដំណឹង​ថា នេះ​ជា​វី​ដេ​អូ ក្នុង​ភេទ​ជា ភិក្ខុ​លើក​ចុង​ក្រោយ​របស់ខ្ញុំ​ព្រះករុណា អាត្មាភាព​»​។ ព្រះ​គ្រូ​សាន សុ​ជា មាន​សង្ឃដីកា​បញ្ជាក់​។

ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុ​ជា បាន​សង្ឃដីកា​បន្ត​ថា តទៅ​ថ្ងៃ​ខាង​មុខ បើ​ទោះជា មាន​វី​ដេ​អូ ឬ​រូបថត​ណាមួយ ផុស​ឡើង​នៅ​ប្រព័ន្ធ​ណាមួយ ឃើញ​រូប​ព្រះ​អង្គ​ក្នុង​ភេទ​ជា​សង្ឃ នោះ​គ្រាន់តែ​ជា​រូបភាព និង​វី​ដែ​អូ​ចាស់​ពី​មុន​ៗ​ប៉ុណ្ណោះ «​ព្រោះ​បន្តិចទៀត​នេះ នឹង​មិន​មាន​វត្តមាន​ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុ​ជា ទៀត​ទេ គឺ​មាន​តែ​ឧ​បា​សិ​ក សាន សុ​ជា ប៉ុណ្ណោះ​»​។

ការ​ប្រកាស​របស់ ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុ​ជា លាចាក​ភេទ​ជា ភិក្ខុ ធ្វើ​ឡើង គឺ​មួយ​ថ្ងៃក្រោយ​ពី​ព្រះ​អង្គ​បានលាលែង​ពី​តំណែង​ព្រះ​ចៅអធិការ ​វត្ត​មណី​រតនា​រាម ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ផងដែរ។

យ៉ាងណាមិញ ញាតិញោម ជាពុទ្ធបរិស័ទ មួយចំនួនបានលើកឡើងថា ទោះព្រះអង្គលាចាកសិក្ខាបទ មែនក្តី តែឱវាទនឹងការអប់រំល្អៗមានប្រយោជន៍ មិនបាត់បង់ឡើយ។

សូមបញ្ជាក់ផងដែរថា យោងតាមជីវប្រវត្តិនៃភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលមានចំនួន ៧៥ ទំព័រ ព្រះគ្រូ សាន សុជា បានបញ្ជាក់ថា ព្រះអង្គសរសេរជីវប្រវត្តិនេះដោយផ្ទាល់ដៃរបស់ព្រះអង្គ។ ព្រះគ្រូ សាន សុជា កើតនៅថ្ងៃអង្គារ ៧ រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស ២៥២០ ឬក្នុងខែធ្នូ ឆ្នាំ ១៩៧៦ នៅទួលតាអុក ឃុំកំពង់យោល ស្រុកទ្រាំង ខេត្តតាកែវ។

សម្រាប់ការចូលសាងផ្នូស ព្រះគ្រូ សាន សុជា បានឱ្យដឹងថា ព្រះអង្គមិនដែលនឹកស្រមៃចង់ចេញបួសទេ គោលគំនិតចង់ធ្វើជាគ្រូបង្រៀន ជាអ្នកចម្រៀង និងជាវិចិត្រករ ប៉ុន្តែខ្សែជីវិតបច្ចុប្បន្ន មិនឃ្លាតឆ្ងាយពីស្រមោលអតីតៈដែលជាឧបនិស្ស័យធ្លាប់សន្សំមកឡើយ៕