រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនស្ត្រីវ័យក្មេងម្នាក់បញ្ជូនទៅតុលាការពាក់ពន្ធករណីរំលោ.ភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀតក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ ។

ស្ត្រីរូបនោះមានឈ្មោះ ឌឿន ពេជ្ររ៉ា អាយុ៣១ឆ្នាំ មុខរបរមុនឃាត់ខ្លួន ជាបុគ្គលិកផ្នែកលក់ក្រុមហ៊ុន បុរី ដោយមិនហូម ស្នាក់នៅភូមិត្រពាំងគង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ សំណុំរឿងបានស្ថិតនៅលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ ។
ដើមចមនៃការឃាត់ខ្លួនជនសង្ស័យត្រូវបានគេដឹងថា កាលពីថ្ងៃទី១៧ ខែឧសភា មានអាជីវករម្នាក់ជាដើមបណ្តឹងបាននាំខ្លួនជនសង្ស័យឈ្មោះ ឌឿន ពេជ្ររ៉ា ទៅប្រគល់ឲ្យសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងបានដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យពាក់ពន្ធពីបទរំលោ.ភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀតក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ។

បន្ទាប់ពីមានពាក្យបណ្តឹង និងស្តាប់ចម្លើយជនសង្ស័យដោយរកឃើញថា ពិតជាជាប់ពាក់ពន្ធប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែន សមត្ថកិច្ចបានស្នើសុំទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី ។
នៃហេតុក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២១ ឈ្មោះ ឌឿន ពេជ្ររ៉ា បានចូលបម្រើការងារនៅក្រុមហ៊ុន បុរីដាយមិនហូម ដោយបានទទួលបានប្រាក់ខែ៤៥០ដុល្លារអាមេរិក និងប្រាក់លើកទឹកចិត្តផ្សេងៗទៀតផងដែរ ។
ដំបូងឈ្មោះ ឌឿន ពេជ្ររ៉ា មានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន ជាហេតុធ្វើឲ្យក្រុមហ៊ុនមានការជឿទុកចិត្តក៏ប្រគល់ការងារឲ្យផ្សព្វផ្សាយលក់ផ្នែកលក់ផ្ទះល្វែងចំនួន២ទីតាំង គឺទីតាំងទី១ បុរីដាយមិនហូម ស្ថិតភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយមានចំនួន១៣៦ ផ្ទះល្វែង មានតម្លៃចាប់ពី៤៥០០០ ដុល្លារអាមេរិករហូតដល់១៣៥ ០០០ ដុល្លារអាមេរិក ក្នុងមួយល្វែង និងទីតាំងទី២ ស្ថិតនៅភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានចំនួន៦០០ល្វែង តម្លៃចាប់ពី៣៥ ០០០ដុល្លារអាមេរិក រហូតដល់១៣៥ ០០០ដុល្លារអាមេរិក ។

នៅក្នុងរយៈពេលនៃការគ្រប់គ្រងផ្នែកលក់នោះដែរ ដើមបណ្តឹងបានប្រគល់សិទ្ធិឲ្យជនសង្ស័យកាន់សោផ្ទះសម្រាប់ឲ្យភ្ញៀវទៅមើល ឬទិញ ប៉ុន្តែបុគ្គលឈ្មោះ ឌឿន ពេជ្ររ៉ានេះ មិនបានធ្វើបញ្ជីស្នាមលិខិតកក់ប្រាក់ទិញ លក់ ឬបង់រំលោះឲ្យម្ចាស់បុរីទេ បែរជាប្រមូលយកប្រាក់ពីអតិថិជនទាំងអស់ទៅប្រើប្រាស់ជាប្រយោជផ្ទាល់ខ្លួនដោយមិនបានធ្វើរបាយការណាមួយនោះឡើយ ។
ពេលអតិថិជនសួរនាំពីរឿងនៃការផ្ទេសិទ្ធិ និងឯកសារទិញលក់ ឬបង់រំលោះជាមួយក្រុមហ៊ុនបែជាឈ្មោះ ឌឿន ពេជ្ររ៉ា ចេះតែរកលេសគេចវេសពន្យារពេលរហូតធ្វើឲ្យអតិថិជនជាច្រើននាក់បានរាយការ និងទាក់ទងមកទារប្រាក់ពីក្រុមហ៊ុនទាំងយប់ទាំងថ្ងៃ ។
ជាងនេះទៀតបុគ្គលឈ្មោះ ឌឿន ពេជ្ររ៉ា បានប្រគល់សោផ្ទះអតិថិជនច្រើននាក់ចូលទៅរស់នៅដោយមិនរាយការឲ្យក្រុមហ៊ុនដឹងឡើយរហូតដល់ពេលនេះមានផ្ទះ៥ល្វែងគេចូលទៅរស់នៅដោយគ្មានការអនុញាតិពីក្រុមហ៊ុនទើបក្រុមហ៊ុនសម្រេចចិត្តប្ដឹង និងប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ