ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាលកូនលើទូកអូប័រ​មាន​សុវត្ថិភាពទាំង​ម្តាយ​​និង​កូន ​ខណៈជិះទៅពេទ្យអត់ទាន់

11 ខែ មុន
  • កោះកុង

ខេត្តកោះកុង ៖ ​កាលពី​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី និង​ក្រុម​​រថយន្ត​សង្គ្រោះ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង បាន​ចុះ​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​សម្រាលកូន​នៅ​លើ​អូ​ប័​រ​ម្នាក់​ទទួល​បាន​នូវ​សុវត្ថិភាព​ទាំង​ម្តាយនិងកូន…

ខេត្តកោះកុង ៖ ​កាលពី​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី និង​ក្រុម​​រថយន្ត​សង្គ្រោះ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង បាន​ចុះ​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​សម្រាលកូន​នៅ​លើ​អូ​ប័​រ​ម្នាក់​ទទួល​បាន​នូវ​សុវត្ថិភាព​ទាំង​ម្តាយនិងកូន ។

ស្ត្រី​ខាងលើ មានឈ្មោះ ឆ​ន សា​ឡឹ​ង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​បណ្តោះអាសន្ន​នៅ (​ចំណុច​កោះ​ឡ​យ​) ក្នុង​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង មានមុខ​របរ ចាំចំការ​អោយ​គេ​ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ និង មាន​ទីលំនៅ​អចិន្ត្រយ៍​នៅ ខេត្តកំពត ។ ស្ត្រី​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា ទីតាំង​ចំការ​ដែល​គ្រួសារ​គាត់​រស់នៅ​សព្វថ្ងៃ បើ​ធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​តាម​ផ្លូវទឹក លឿន​ជាង​តាម​ផ្លូវ​គោ​គ ហេតុនេះ​ទើប​ពួក​គាត់​សំរេចចិត្ត​មក​តាម​ផ្លូវទឹក​បែប​នេះ​។

ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព​បានបញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង ក្នុង​កំឡុង​ពេល​ស្ត្រី​ខាងលើ ចាប់ផ្តើម​ឈឺពោះ​សម្រាល និង បាន​ធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​តាម​រយៈ​អូរ​ប័​រ តែ​មិន​ទាន់​បាន​មក​ដល់​គោលដៅ​ផង ក៏​សម្រាល​នៅ​លើ​អូ​ប័​រ​តែ​ម្តង តែ​ពួក​គាត់​និង​ក្រុម​គ្រួ​សារបាន​ខំប្រឹង​បន្តដំណើរ​រហូត​មក​ដល់ ចំណត​មាត់ច្រាំង នៅ​វេលា​ម៉ោង​ប្រមាណ​៥​ និង២០​នាទី​ព្រឹក ទើប​ពួក​គាត់​ទាក់ទង​មក​មន្ទីរពេទ្យ ហើយ​ក្រុម​គ្រូពេទ្យ​យើង​ក៏​បាន​រូតរះ ចេញដំណើរ​ទៅ​ជួយ​សង្គ្រោះ​ភ្លាម​ៗ និង​បន្ត​ដឹក​គាត់​តាម​រថយន្ត​សង្គ្រោះ មក​មន្ទីរពេទ្យ​បន្ត​ការ​ថែទាំ ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ និង ទទួល​បាន​សុវត្ថិភាព និង សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន ។

ក្រុម​គ្រូពេទ្យ​ក៏​បានបញ្ជាក់​បន្ថែម​ថា ស្ត្រី​ខាងលើ​បាន​សម្រាល​នេះ​ជា​កូន​ទី​២ ភេទ​ប្រុស ទំងន់​៣​គ​.​ក្រ និង ក្នុង​អំឡុងពេល​ពពោះ គាត់​បាន​ចាក់​វ៉ាក់សាំងកូ​វី​ដ​១៩ ចំនួន​២​ដូ​ស និង​បាន​មក​ពិនិត្យ​ផ្ទៃពោះ​នៅ​ម​ណ្ឌ​លុ​ខ​ភាព​បាន​ទៀងទាត់ ៕

អត្ថបទសរសេរ ដោយ