ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមប្រើប្រាស់ទូរស័ព្ទពេលបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា​នេះ​ថា ៖ ហាម​ប្រើ​ទូរស័ព្ទ​នៅ​ពេល​កំពុង​បើកបរ​! នៅ​លើ​ដងផ្លូវ គេ​ច្រើន​ឃើញ​មាន​អ្នកបើកបរ​និយាយ​ទូរស័ព្ទ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា​នេះ​ថា ៖ ហាម​ប្រើ​ទូរស័ព្ទ​នៅ​ពេល​កំពុង​បើកបរ​! នៅ​លើ​ដងផ្លូវ គេ​ច្រើន​ឃើញ​មាន​អ្នកបើកបរ​និយាយ​ទូរស័ព្ទ ចំណែក​អ្នកខ្លះ​ទៀត​នោះ ពេល​ឈប់​ស្តុ​ប​ម្តង​ៗ​នាំ​គ្នា​ចុច​ទូរស័ព្ទ លេង​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀត​ផង ។

ក្រសួង​សាធារណការ​បាន​បញ្ជាក់​ថា ជា​ការ​ពិត មិន​ថា អ្នកបើកបរ​ឡាន ឬ​ម៉ូតូ​ទេ នៅ​ពេល​លើក​ទូរស័ព្ទ​ចុច​និយាយ ឬ​ក៏​លេង​ហ្វេ​ស​ប៊ុ​ក​មើល​សារ​ផ្សេង​ៗ គឺ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ដោយ​នឹក​ស្មាន​មិន​ដល់​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង​ដោយសារ​រវល់​តែ​ដៃ​ម្ខាង​កាន់​ទូរស័ព្ទ ហើយ​ដៃ​ម្ខាង​កាន់ចង្កូត ។

នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាត្រា​៨​ថ្មី ចំនុច​ទី​៦ បាន​ចែង​ថា «​ហាម​អ្នកបើកបរ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​កំពុង​បើកបរ​យានជំនិះ ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​» ។ ក្នុង​ករណី​អ្នកបើកបរ​ដែល​ត្រូវការ​ប្រើ​ទូរស័ព្ទ​បន្ទាន់​ត្រូវ​ឈប់​អែប​ខាង​ផ្លូវ នៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​ប្រើ​ទូរស័ព្ទ ។

ជា​ចុង​ក្រោយ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សុខ​សុ​វត្តិភាព​របស់​យើង​ទាំង​គ្នា​។ ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ