ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួស​ៗ​អំពី​កំពូល​កីឡាការិនី​ឈ្នះ​មេដាយ​ច្រើន​ជាងគេ​ពី​កីឡា​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា

10 ខែ មុន

សិង្ហ​បុរី ៖ កីឡាការិនី​ហែល​ទឹក​របស់​ប្រទេស​សិង្ហ​បុរី នាង Quah Ting Wen បាន​បញ្ចប់​ការ​ប្រកួត

សិង្ហ​បុរី ៖ កីឡាការិនី​ហែល​ទឹក​របស់​ប្រទេស​សិង្ហ​បុរី នាង Quah Ting Wen បាន​បញ្ចប់​ការ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា ដោយ​ដណ្តើម​មេដាយ​ច្រើន​ជាងគេ​បំផុត​សរុប​ចំនួន ៨​គ្រឿង មាស ៦​គ្រឿង និង​ប្រាក់ ២​គ្រឿង ដើម្បី​ជាប់​ឈ្មោះ​ជា​អត្ត​ព​លិ​ក​ល្អ​បំផុត​ប្រចាំ​ហ្គេ​ម​ឆ្នាំ​នេះ​។

កីឡាការិនី Quah Ting Wen បាន​ឈ្នះ​ពានរង្វាន់​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​ក្នុង​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា កន្លង​ទៅ ក្នុង​ពិធី​បិទ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​ប្រព្រឹត្តិ​នៅ​កីឡដ្ឋាន​ជាតិ​ជាតិ​មរតក​តេ​ជោ រួម​ជាមួយនឹង​កីឡាការិនី​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​កម្ពុជា ប៉ា​ល់ ឆរ​ស្ម៊ី ដែល​ដណ្តើម​បាន​មេដាយ​សរុប ៦​គ្រឿង មាស ៤​គ្រឿង ប្រាក់ ១ និង​សំរឹទ្ធ ១​។

កីឡាការិនី Quah Ting Wen ដណ្តើម​បាន​មេដាយ​សរុប ៨​គ្រឿង​លើ​ប្រភេទ​កីឡាហែលទឹក​ពី​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ក្នុង​នោះ​រួម​មាន​៖
១. វិញ្ញាសា Women’s 50m Freestyle មេដាយមាស
២. វិញ្ញាសា Women’s 100m Freestyle មេដាយមាស
៣. វិញ្ញាសា Women’s 4×100m Freestyle Relay មេដាយមាស
៤. វិញ្ញាសា Women’s 4×200m Freestyle Relay មេដាយមាស
៥. វិញ្ញាសា Women’s 4×100m Medley Relay មេដាយមាស
៦. វិញ្ញាសា Mixed Women’s 4×100m Medley Relay មេដាយមាស
៧. វិញ្ញាសា Women’s 50m Butterfly មេដាយ​ប្រាក់
៨. វិញ្ញាសា Women’s 100m Butterfly មេដាយ​ប្រាក់​។

កីឡាការិនី Quah Ting Wen កើត​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​១៩៩២ នាង​ទទួល​បានការ​អប់រំ​នៅ​សាលា Raffles Girls’ School និង Raffles Institution មុន​ពេល​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ California រដ្ឋ Los Angeles នៅ​ក្នុង​២០១៤​។ បច្ចុប្បន្ន​នាង​គឺជា​កីឡាការិនី​ហែល​ទឹក​អាជីព​តំណាង​ឱ្យ​ក្រុម DC Trident នៅ​សហរដ្ឋអាមេរិក​។
https://static.mothership.sg/1/2021/07/Screen-Shot-2021-07-28-at-7.09.29-PM.png

កីឡាការិនី Quah Ting Wen ដែល​តំណាង​ឱ្យ​ប្រទេស​សិង្ហ​បុរី បាន​ឆ្លងកាត់​ការ​ប្រកួត​លំដាប់​អន្តរជាតិ​ជា​ច្រើន​រួម​មាន​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក កីឡា​ស៊ី​ហ្គេ​ម Asian Youth Games និង FINA Swimming World Cup ផង​ដែរ​។ សមិទ្ធផល​ទទួល​បាន​ពី​ការ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​របស់​កីឡាការិនី​កម្ពស់ ១,៧៥​សង់ទីម៉ែត្រ​រូប​នេះ​រួម​មាន ៖

-​ស៊ី​ហ្គេ​ម​ឆ្នាំ ២០០៥ ឈ្នះ​មេដាយ​ប្រាក់ ២ និង​សំរឹទ្ធ ២
-​ស៊ី​ហ្គេ​ម​ឆ្នាំ ២០០៧ ឈ្នះ​មេដាយមាស ២ និង​ប្រាក់ ៣
-​ស៊ី​ហ្គេ​ម​ឆ្នាំ ២០០៩ ឈ្នះ​មេដាយមាស ៥ ប្រាក់ ២ និង​សំរឹទ្ធ​១
-​ស៊ី​ហ្គេ​ម​ឆ្នាំ ២០១៣ ឈ្នះ​មេដាយមាស ២ និង​ប្រាក់ ៥

-​ស៊ី​ហ្គេ​ម​ឆ្នាំ ២០១៥ ឈ្នះ​មេដាយមាស ៤ និង​ប្រាក់ ៤
-​ស៊ី​ហ្គេ​ម​ឆ្នាំ ២០១៧ ឈ្នះ​មេដាយមាស ៤ ប្រាក់ ១ និង​សំរឹទ្ធ​១
-​ស៊ី​ហ្គេ​ម​ឆ្នាំ ២០១៩ ឈ្នះ​មេដាយមាស ៦
-​ស៊ី​ហ្គេ​ម​ឆ្នាំ ២០២១ ឈ្នះ​មេដាយមាស ៤ ប្រាក់ ២ និង​សំរឹទ្ធ​១
-​ស៊ី​ហ្គេ​ម​ឆ្នាំ ២០២៣ ឈ្នះ​មេដាយមាស ៦ និង​ប្រាក់ ២៕ (​ដកស្រង់​ពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ