រាជធានីភ្នំពេញ ៖ ក្រោយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានបញ្ចប់ដោយជោគជ័យ ព្រឹត្តិការណ៍បន្ទាប់នឹងចូលមកដល់គឺព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (ASEAN Para Games) នៅព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី០៣ ដល់ទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
នេះជាប្រវត្តិសាស្ត្រមួយទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ជាលើកដំបូង និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិក ដែលមានពិការភាព ពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
សូមជម្រាបជូនថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលប្រទេសកម្ពុជា បានបញ្ជូនអត្តពលិកចំនួន១១៥ នាក់ដើម្បីចូលរួមប្រកួតលើ ១១ ប្រភេទកីឡា ហើយក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា៕






ចែករំលែកព័តមាននេះ