ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅ​អធិការ​វត្ត​​ព្រះ​ពុទ្ធ​អណ្តែត​ប្រគល់​អំណោយ​ដល់​អនុ​សាខា​កាក​បាទ​ក្រហម​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​២៨ មេសា កន្លង​មក​​ អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ក្រុង​តា​ខ្មៅ​ ដឹក​នាំ​ដោយ​លោក​ស្រី​ហែម សម្បត្តិ​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​អនុសាខា​​ រួម​ដំណើរ​ដោយអស់​​លោក​ លោក​ស្រី​ជា​សមាជិក​ សមា​ជិកា​គណៈ​កម្មា​ធិការ​អនុ​សាខា​ក្រុង​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ទៅ​ទទួល​អំណោយ​សប្បុរ​ស​ធម៌​ជា​

ខេត្ត​កណ្តាល​​ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​២៨ មេសា កន្លង​មក​​ អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ក្រុង​តា​ខ្មៅ​ ដឹក​នាំ​ដោយ​លោក​ស្រី​ហែម សម្បត្តិ​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​អនុសាខា​​ រួម​ដំណើរ​ដោយអស់​​លោក​ លោក​ស្រី​ជា​សមាជិក​ សមា​ជិកា​គណៈ​កម្មា​ធិការ​អនុ​សាខា​ក្រុង​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ទៅ​ទទួល​អំណោយ​សប្បុរ​ស​ធម៌​ជា​គ្រឿង​ឧប​ភោគ​ បរិ​ភោគ​ និង​ថវិកា​ពី​ព្រះ​សង្ឃវត្ត​ព្រះ​ពុទ្ធ​អណ្តែត​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ។ និមន្ត​​ និង​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​រួម​មាន​ ព្រះ​គ្រូ​ឋាន​ចារី​អ៊ុក ថុល ព្រះ​រាជា​គណៈ​ថ្នាក់​កិត្តិ​យស​ ព្រះ​ធម្ម​ធរ​អនុ​គណ​ក្រុង​តា​ខ្មៅ​ និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​ពុទ្ធ​អណ្តែត​ ហៅ​វត្ត​ព្រែក​ហូរ លោក​ស្រី​ ជុំ ស៊ីនួន​ ចៅ​សង្កាត់​​ព្រែក​ហូរ​ លោក​មេ​ភូមិ​ ​ព្រះ​សង្ឃ​ អាចារ្យ​ គណៈ​កម្មការវត្ត​​ ព្រម​ទាំង​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើង​វត្ត​ជា​ច្រើន​ទៀត​។

ព្រះ​សុមនោ ប៊ូ ពុទ្ធី​ណា គ្រូ​សូត្រ​ស្តាំ​ និង​ជា​តំណាង​ព្រះ​គ្រូ​ឋាន​ចារី អ៊ុក ថុល ព្រះ​ចៅ​អធិការ​វត្ត​​ មានថេរដីកា​សម្តែង​នូវ​ទឹក​ព្រះ​ទ័យ​ជ្រះ​ថ្លា​ និង​គាំ​ទ្រ​រាល់​សកម្ម​ភាព​របស់​កាក​បាទ​ក្រហម​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​​លោក​ជំទាវកិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ា​នី ហ៊ុន សែន ជា​ប្រមុខ​ ធ្វើ​ឱ្យ​ស្ថាប័ន​មនុស្ស​ធម៌​នេះ​មាន​កិត្តិ​ស័ព្ទ​ល្បី​រន្ទឺ​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​។ កន្លង​មក​ ព្រះ​ចៅ​អធិការ​ ព្រះ​សង្ឃ​ ​គណៈ​កម្ម​ការ​វត្ត​ បាន​ឧបត្ថម្ភ​នូវ​សម្ភារ ​គ្រឿង​ឧប​ភោគ បរិ​ភោគ​ និង​ថវិកា​ជូន​សាខា​កាកបាទ​ក្រហម​កម្ពុជា​​ខេត្ត​​ជា​បន្ត​បន្ទាប់​។ ជាក់​ស្តែង​ពេល​នេះ​ ព្រះ​អង្គ​ក៏​បាន​ផ្តល់​​ជូន​ដល់​អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ក្រុង​តា​ខ្មៅ​​បន្ត​ទៀត ​ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​ជួយ​ជន​រង​គ្រោះ​ និង​ងាយ​រង​ដោយ​គ្រោះ​មហន្ត​រាយ​ផ្សេងៗ។

លោកស្រី​ហែម សម្បត្តិ​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​អនុ​សាខា​ក្រុង​ ​តំណាង​​លោក​​ចាន់​ សុខុម​ ប្រធាន​គណៈ​កម្មា​ធិការអនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ក្រុង​តា​ខ្មៅ​​ មាន​មតិ​សំណេះ​សំណាល​​ដោយ​ពាំ​នាំ​នូវ​​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​​សុខ​ទុក្ខ​ពី​ថ្នាក់​ដឹក​នាំ​ សមា​ជិក សមា​ជិកា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​-ក្រុង​ ប្រគេន​ និង​ជូន​ចំពោះ​ព្រះ​សង្ឃ​ លោក​តា លោក​យាយ​ លោក​ លោក​ស្រី​ដែល​មាន​វត្ត​មាន​នៅ​ទី​នេះ​ដោយ​ក្តី​នឹក​រឭក​។ ក្នុង​នាម​គណៈ​កម្មា​ធិការ​​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ក្រុង ​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ ​និង​អរគុណ​ចំពោះ​ទឹក​ព្រះ​ទ័យ​ និង​ទឹក​ចិត្ត​ដ៏​សប្បុរស​ធម៌​របស់​ព្រះ​ចៅ​អធិការ​ ព្រះ​សង្ឃ​ អាចារ្យ​ គណៈ​កម្មការ​វត្ត ​ដែល​បាន​បរិច្ចាគ​​នូវ​សម្ភារ​ គ្រឿង​ឧប​ភោគ បរិ​ភោគ​​ និង​ថវិកា​ជូន​ដល់​អនុ​សាខា​ក្រុង​នៅ​ពេល​នេះ​។ លោក​ស្រី​បន្ត​ទៀត​ថា ទោះ​បី​សព្វ​ថ្ងៃ​នេះ​ព្រះ​អង្គ​កំពុង​ជាប់​រវល់​ក្នុង​ការ​សាង​សង់​សមិទ្ធ​ផល​នានា​ក្នុង​ទី​អារាម​ក្តី​ ក៏​ព្រះ​អង្គ​ឆ្លៀត​ឱកាស​ចូល​រួម​ចំណែក​​ក្នុង​វិស័យ​ការ​ងារ​មនុស្ស​ធម៌​​ដែរ​។ លោក​ស្រី​បាន​សន្យា​ថា អនុ​សាខា​កាក​បាទ​ក្រហម​ក្រុងតា​ខ្មៅ​​នឹង​នាំ​យក​សម្ភារ​ទាំង​នេះ​ទៅ​បែង​ចែក​ជូន​ជន​រង​គ្រោះ​ឱ្យ​មាន​តម្លា​ភាព​ ដោយ​ផ្អែក​តាម​គោល​ការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា​កាក​បាទ​ក្រហម​។ អំណោយ​ដែល​អនុ​សាខា​ក្រុង​បាន​ទទួល​នា​ឱកាស​នោះ​រួម​មាន​សម្ភារ​ និង​គ្រឿង​ឧប​ភោគ​ បរិ​ភោគ​ចំនួន​២៣​មុខ និង​ថវិកា​២០០.០០០​រៀល ៕