ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយទៀត​នៅ​ឆ្នាំ​២០២៩ Asian Youth Games

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ បន្ទប់​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម (​សមាជិក​១១​ប្រទេស​) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ និង​ជាទី​មោ​ទ​នៈ​សម្រាប់​ប្រជាជាតិ កាលពី​យប់​ថ្ងៃ​ពុធ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣​នោះ…

រាជធានី​ភ្នំពេញ ៖ បន្ទប់​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម (​សមាជិក​១១​ប្រទេស​) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ និង​ជាទី​មោ​ទ​នៈ​សម្រាប់​ប្រជាជាតិ កាលពី​យប់​ថ្ងៃ​ពុធ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣​នោះ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយទៀត គឺ​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ Asian Youth Games (​សមាជិក​ប្រមាណ ៤៥​ប្រទេស​) ក្រោយ​ពី​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ចុះហត្ថលេខា​ទទួល​សិទ្ធិ​ជា​ផ្លូវការ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម​កាលពី​ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

ក្នុង​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី ដែល​ចូលរួម​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជាង​៤០​ប្រទេស ទាំងអស់​គ្នា​បាន​អបអរសាទរ​កម្ពុជា​ក្នុង​ការ​ទទួល​បាន​សិទ្ធ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩ ជាមួយ​និង​ការ​មើលឃើញ​ពី​ការ​រីក​ចម្រើន​លើ​វិស័យ​កីឡា​ ។

ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​អាស៊ី​ដែល​ចូលរួម​ក្នុង​មហាសន្និបាត នឹង​ប្រើប្រាស់​ធនធាន​យុវជន​ដែល​ជា​អត្ត​ព​លិ​ក​អាយុ​ក្រោម​១៨​ឆ្នាំ មក​ពី​បណ្ដារ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​៤៥ ក្នុង​នោះ​អត្ត​ព​លិ​ក​ប្រមាណ​ជិត ៣០០០ នាក់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូលរួម​ការ​ប្រកួតប្រជែង​ក្នុង​កីឡា​ចំនួន​១៨ នៅ​ក្នុង​ព្រឹត្តិការណ៍ “ ប្រកួត​កីឡា​យុវជន​អាស៊ី ” នៅ​កម្ពុជា​។ ដែល​នេះ​ជា​សំណាង​របស់​យុវជន និង​ប្រទេស​កម្ពុជា​យើង ដែល​ទទួល​បាន​នូវ​កិត្តិយស កិត្យានុភាព​ជាតិ​ពេញ​មុខ​ពេញមាត់ ពេញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា AYG គឺជា​ព្រឹត្តិការណ៍​ពហុ​កីឡា​ដែល​រៀបចំ​ឡើង​រៀង​រាល់​បួន​ឆ្នាំ​ម្តង ក្នុង​ចំណោម​អត្ត​ព​លិ​ក​ជិត ៣០០០ នាក់ មក​ពី​៤៥​ប្រទេស ជុំវិញ​ទ្វីបអាស៊ី​ចូលរួម​។ ខណៈ​ការ​ប្រកួត​លើក​ទី​មួយ​ក្នុង​ឆ្នាំ​២០០៩ ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី លើក​ទី​២ ឆ្នាំ​២០១៣ នៅ​ណា​ន​ជី​ង ប្រទេស​ចិន លើក​ទី​៣ ឆ្នាំ​២០១៧ ត្រូវ​បាន​ខកខាន​តែ​គ្រោង​នឹង​រៀបចំ​ឡើង​វិញ​នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​នា​ឆ្នាំ​២០២៥ លើក​ទី​៤ ឆ្នាំ​២០២១​គ្រោង​ធ្វើ​នៅ​ទីក្រុង សាន​ថូ​វ​(Shantou) ប្រទេស​ចិន តែ​ត្រូវ​ពន្យារពេល​មក​ធ្វើ​នៅ​ឆ្នាំ​២០២២ វិញ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ និង​លើក​ទី​៥ ឆ្នាំ​២០២៩ (The 5th Asian Youth Games 2029) នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទើបតែ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម (SEA Games សមាជិក​១១​ប្រទេស​) ប្រកបដោយ​ជោគជ័យ​នា​ពេល​ថ្មី​ៗ​នេះ​។

Asian Youth Games ត្រូវ​បាន​គេ​ពណ៌នា​ថា​ ជា​ព្រឹត្តិការណ៍​ពហុ​កីឡា​ធំ​ជាងគេ ​លំដាប់ទី​ពីរ​ បន្ទាប់​ពី Asian Games (​សមាជិក​៤៥​ប្រទេស​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ