ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កី​ទ្បា​ក​ថៃ ទម្លាយ​មូលហេតុ ក្រោយ​គប់​មេដាយ និង​តុក្កតា ធ្វើ​ឱ្យ​មហាជន​មិន​អាច​ទទួលយក​ទ​ង្វើ​​នេះ​បាន​(​វី​ដេ​អូ​)

10 ខែ មុន

ពេល​ថ្មី​ៗ​នេះ គ្រប់​គ្នា​ប្រាកដជា​ឃើញ​ហើយ ក្រោយ​ខ្សែការពារ​ជម្រើសជាតិ​ថៃ គឺ​លោក Jonathan Khemdee បាន​រិះគន់​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​ទល់​នឹង​ឥណ្ឌូ​ណេ​ស៊ី បែប​នេះ​ថា

ប្រទេស​ថៃ ៖ ពេល​ថ្មី​ៗ​នេះ គ្រប់​គ្នា​ប្រាកដជា​ឃើញ​ហើយ ក្រោយ​ខ្សែការពារ​ជម្រើសជាតិ​ថៃ គឺ​លោក Jonathan Khemdee បាន​រិះគន់​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​ទល់​នឹង​ឥណ្ឌូ​ណេ​ស៊ី បែប​នេះ​ថា «​អាជ្ញាកណ្ដាល​កាត់ក្ដី​មិន​បាន​ល្អ សម្រាប់​គ្រាប់​បាល់​ទី​១ និង​ទី​២ កាលពី​យប់មិញ​»​។ រូបគេ​ថា «​គ្រាប់​បាល់​ទី​១ របស់​ឥណ្ឌូ​នេ​ស៊ី កើត​ចេញពី​សំណាង និង​គ្រាប់​ទី​២ ជា​កំហុស​របស់​អាជ្ញាកណ្ដាល​» ។

ហើយ​កីឡាករ​កូនកាត់​ដា​ណឺ​ម៉ាក​រូប​នេះ ក៏​បង្ហាញ​អាកប្បកិរិយា​មិនល្អ ដោយ​គប់​មេដាយ​ប្រាក់ និង Mascot ចោល ដែល​បង្ហាញ​ពី​ការ​មិន​គោរព​ម្ចាស់ផ្ទះ និង​មិន​ទទួលស្គាល់​ការ​ពិត​។ បន្ទាប់​ពី​គ្មាន​ចេតនា​​អាក្រក់​ដែល​បាន​គប់​របស់​រួច​មក ពេល​នេះ​ផង​ដែរ លោក Jonathan ក៏​ទម្លាយ​អំពី​មូលហេតុ​នៃ​ការ​បោះ​មេដាយ និង​តុក្កតា​ដល់​អ្នកគាំទ្រ​បាល់ទាត់​។

ក្រោយ​ពី​រង​នៅ​ការ​រិះគន់ និង​មានការ​ខឹងសម្បា​ពី​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​បណ្ដា​ប្រទេស​ផ្សេង​ៗ មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ស្រួលបួល​ផង ពេល​នេះ លោក Jonathan Khemdee ខ្សែការពារ​ជម្រើសជាតិ​ថៃ ដែល​ទទួល​មេដាយ​ប្រាក់​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​កម្ពុជា បាន​ចេញ​មក ក្រោយ​ករណី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ការ​មិន​គោរព​ម្ចាស់ផ្ទះ បន្ទាប់​ពី​បោះ​មេដាយ​ជូន​អ្នកគាំទ្រ​បាល់ទាត់ ក្រោយ​ការ​ប្រកួត​ចុង​ក្រោយ ដែល​ក្រុម​ជម្រើសជាតិ​ថៃ​ចាញ់​ឥណ្ឌូ​នេ​ស៊ី ក្នុង​ម៉ោង​បន្ថែម ២-៥ កាលពី​ថ្ងៃ​អង្គា​រ៍ ទី​១៦ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ​។

កីឡាករ​ខាងលើ​រូប​នេះ បាន​បង្ហើប​តាម​រយៈ​គណនី Instagram របស់​លោក​ថា «​សួស្តី​អ្នក​ទាំងអស់​គ្នា​។ ខ្ញុំ​ផ្តល់​ឱ្យ​អ្នក​នូវ​កាក់​ប្រាក់​មួយ និង​តុក្កតា​សម្រាប់​អ្នកគាំទ្រ ព្រោះ​ពួក​គេ​ចង់បាន ខ្ញុំ​សូម​អគុណ​អ្នកគាំទ្រ​បាល់ទាត់​ដែល​បាន​មក​គាំទ្រ​ខ្ញុំ​។ ដូច​ស៊ី​ហ្គេ​ម​លើក​មុន ហើយ​ខ្ញុំ​គ្មាន​ចេតនា​មិន​គោរព​ការ​ប្រកួត និង​មេដាយ​ដែល​ខ្ញុំ​បាន​ឈ្នះ​នោះ​ទេ​។ ជា​ចុង​ក្រោយ ខ្ញុំ​សូម​អគុណ​អ្នក​គ្រប់​គ្នា​សម្រាប់​ការ​រង់ចាំ​។ គាំទ្រ​ខ្ញុំ​ជា​និច្ច​»​។

យ៉ាងណាមិញ បើ​តាម​សម្ដី​ដែល​កីឡាក​រូប​នេះ​និយាយ​ប្រាប់​អោយ​ដឹង ដោយ​កីឡាករ​ជម្រើសជាតិ​ថៃ លោក Jonathan Khemdee សមាជិក U-22 ថៃ បាន​គប់​មេដាយ​ប្រាក់ និង​តុក្កតា​ចោល ក្រោយ​ចាញ់​ឥណ្ឌូ​នេ​ស៊ី ក្នុង​លទ្ធផល ៥-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ ក្រោយ​មានការ​រិះគន់​រួច​មក លោក​ក៏​បាន​ចេញ​មុខ​សារភាព​កំហុស​ហើយ​ថា «​រឿង​គប់​តុក្កតា និង​មេដាយ​ប្រាក់​ស៊ី​ហ្គេ​ម​នៅ​មុខ​មហាជន​កាលពី​យប់​មិញ មិនមែន​មាន​ចេតនា និង​មិន​គោរព​ការ​ប្រកួត​មេដាយ​ដែល​ទទួល​បាន​នោះ​ទេ គឺ​គ្រាន់តែ​ចង់​ផ្តល់​ឲ្យ​អ្នកគាំទ្រ និង​អគុណ​អ្នកគាំទ្រ​របស់​គេ​ប៉ុណ្ណោះ​»​។

សូម​ជំរាប​ផង​ដែរ​ថា បើ​តាម​ដឹង​ខ្សែការពារ​កូនកាត់​ដា​ណឹ​ម៉ាក​-​ថៃ ដែល​មាន​វ័យ​២១​ឆ្នាំ លោក​Jonathan Khemdee រូប​នេះ បាន​ប្រកាស និង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ថៃ ទាំង​ក្រុម​ធំ និង​ក្រុម​យុវជន ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣​នេះ ។ ការ​សម្រេចចិត្ត​ខាង​លើ ត្រូវ​បាន​អ្នកគាំទ្រ​ថៃ​ជា​ច្រើន​យល់​ថា Jonathan ទំនងជា​ប្ដូរ​ទៅ​លេង​ឱ្យ​ដា​ណឺ​ម៉ាក​វិញ ចាប់ពី​ពាក់​កណ្ដាល​ខែឧសភា​នេះ​តទៅ ដើម្បី​ទទួល​បានការ​ប្រកួតប្រជែង​នៅ​ទ្វីបអឺរ៉ុប​។

ព្រោះថា ខ្សែការពារ U-22 ថៃ Jonathan Khemdee ប្រកាស​ថា ការ​ប្រកួត​ជាមួយនឹង​ឥណ្ឌូ​នេ​ស៊ី នៅ​ក្នុង​​វគ្គ​ផ្តាច់ព្រ័ត្រ SEAGames2023 នឹង​ក្លាយជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​ហើយ សម្រាប់​ក្រុម​ជម្រើសជាតិ​។ ដូច្នេះ​ហើយ​ទើប ខ្សែការពារ​កណ្តាល​ថៃ​-​ដា​ណឺ​ម៉ាក​បាន​លើក​ឡើង​ពី​ហេតុផល​ផ្ទាល់ខ្លួន​សម្រាប់​ការ​សម្រេចចិត្ត​នេះ​៕ ដោយ ៖ សុភា ដា​នេ​ត

@thomassalenda

Jonathan khamdee bahkan membuang medali perak ke arah tribun penonton dan segera meninggalkan lapangan #SEAGames2023 #timnas #Vidiosports

♬ suara asli – Thomassalenda – Thomassalenda
@huongpvtt

Tâm trạng khó tả của Jonathan Khemdee sau khi U22 Thái Lan hụt Vàng về tay U22 Indonesia #jonathankhemdee #u22thailan #seagames2023 #vietnamtoiyeu #chungketseagames32 #JonathanKhemdeenemhuychuong

♬ MAKING MY WAY – Sơn Tùng M-TP
@rhdsports_hd

Interview jonathan khemdee Pemain Timnas Thailand #seagames2023 #seagames32 #football #jonathankhemdee #indonesiavsthailand #timnasday

♬ DJ La Lal Lal Lay – Back Time Lexer Remix – ZIO DJ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ