ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពេទ្យសត្វ​​ឱ្យ​អ្នក​ពិ​-​ឃា​-​ត​-​សត្វ​សុនខ(​ឆ្កែ​) បញ្ឈប់​​សកម្មភាព​របស់​ខ្លួន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ពេទ្យសត្វ​ បាន​ឱ្យអ្នក​ពិឃាតសត្វ​ឆ្កែ​ត្រូវធ្វើ​កិច្ចសន្យា​​បញ្ឈប់នូវ​​សកម្ម​ភាព​​សម្លាប់និង​នាំ​ចេញសត្វឆ្កែ​ទៅ​លក់​បន្តតាមបណ្តាខេត្ត​ កាលពី​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០២៣ ស្ថិត​ភូមិ​តា​ស្រី ឃុំ​តា​ផូ ស្រុក​ស្វាយ​ចេក ។ សូមរំលឹកថា៖ មនុស្ស​នៅ​តែ​បន្ត​ពិ-ឃា-ត​(​​​​ឆ្កែ ឬ​សុនខ​)​​​​​ទៅ​លក់​តាម​​បណ្តា​ខេត្ត​ក្នុង​១​ថ្ងៃ​ជិត​៣០០​ក្បាល​

លោក អ៊ី​វ វ​ណ្ណា អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ឃើញ​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​មាន​កន្លែង​ពិឃាតសត្វ​ឆ្កែ​ធ្វើ​អាជីវកម្ម​នាំ​ចេញ​លក់​តាម​បណ្តា​ខេត្ត ក្នុង​មួយ​ថ្ងៃ​មាន​រហូត​ដល់​២០០​ទៅ​៣០០​ក្បាល​ដើរ​ដូរ​ឆ្នាំង​និង​ទិញ​តាម​ភូមិ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​មហាជន​បាន​រិះគន់​យ៉ាង​ខ្លាំង ដោយ​សុំ​ឱ្យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ការ​ពិឃាតសត្វ​សុនក​ធ្វើ​អាជីវកម្ម និង​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ។

លោក​បាន​បញ្ជាក់​ថា ជា​ការ​ណែនាំ​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ហើយ​មន្ត្រី​ការិយា​ល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត សហការ​ជា​អាជ្ញា​ធរមាន​សមត្ត​កិច្ច​បាន​ទៅ​ដល់ទី​តាំង និង​ពិនិត្យ​ជាក់ស្តែង​បានអោយ​ម្ចាស់​ធ្វើ​អាជីវកម្ម​ពិឃាតសត្វ​សុនក​អោយធ្វើ​កិច្ចសន្យា​បញ្ឈប់​ជា​បន្ទាន់​ចាប់ពី​ពេល​នេះ​តទៅ ។

លោក អ៊ី​វ វ​ណ្ណា បាន​បញ្ជាក់​ថា​៖​ក្រោយ​ធ្វើ​កិច្ចសន្យា​ម្ចាស់​ធ្វើ​អាជីវកម្ម​ពិឃាត​សុនក​មន្ត្រី​ជំនាញ​ធ្វើការ​ឃ្លាំមើល​ជា​ប្រចាំ​និង​ស្រាវជ្រាវ​រក​កន្លែង​ផ្សេង​ៗ​ទៀត​បើ​រក​ឃើញ​ត្រូវធ្វើ​កិច្ចសន្យា​ណែនាំ​ដូច​គ្នា បើ​រក​ឃើញ​នៅ​លួចលាក់​ធ្វើ​សកម្មភាព​និង​មាន​វិធានការ​តាម​ច្បាប់​។

ប្រជាពលរដ្ឋ​បាន​កោត​ស​សើរ​ចំពោះ​មន្ត្រី​ជំនាញ​ក្រោយ​ពី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​កន្លែង​ធ្វើ​អាជីវកម្ម​សត្វ​សុនក​នៅ​ក្នុងភូមិ​តា​ស្រី ឃុំ​តា​ផូ ស្រុក​ស្វាយចេក នាំ​ចេញ​លក់​តាម​បណ្តា​ខេត្ត​ក្នុង​១​ថ្ងៃ​ចេញ​លក់​២០០​ទៅ​៣០០​ក្បាល​នោះ​ដែល​សកម្មភាព​ដើរ​ដូ​ឆ្នាំង​និង​ទិញ​តាម​ភូមិ​ហើយ​មាន​ចោ​លួច​សត្វ​ឆ្កែ​រឺ​សុនក់​ជា​ញឹកញាប់​តាម​ភូមិ​សុំ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​អោយ​បាន​បញ្ឈប់​សកម្មភាព​ការ​ធ្វើ​អាជីវកម្ម​សុនក់​ដើម្បី​ចូលរួម​ថែរក្សា​សត្វ​សុនខ​(​ឆ្កែ​)​ទុក ។