មនុស្សនៅតែបន្តពិ-ឃា-ត(ឆ្កែ ឬសុនខ)ទៅលក់តាមបណ្តាខេត្តក្នុង១ថ្ងៃជិត៣០០ក្បាល
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ សត្វឆ្កែ ឬសុនខ ត្រូវបានសម្លាប់ធ្វើរួចជាស្រេចនាំចេញដឹកទៅលក់នៅតាមបណ្តាខេត្ត ដោយក្នុងមួយថ្ងៃមានជិត៣០០ក្បាល ស្ថិតនៅភូមិព្រីងកោង ឃុំតាផូ ស្រុកស្វាយចេក ។ ជាក់ស្តែង នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣ គេឃើញផ្ទះកន្លែងត្រូវបានក្លាយជាកន្លែងពិឃាតសត្វឆ្កែមួយថ្ងៃមានជិត៣០០ក្បាល ហើយត្រូវបានដឹកនាំចេញទៅលក់ដាក់តាមម៉ូយនៅតាមបណ្តាខេត្ត ដោយដាក់ធុងក្លាស្សេដឹកតាមរថយន្តតួរីសដាក់ឡើងពេញ ។

សត្វឆ្កែដែលកំពុងជាប់ប្រមាណ៤ទៅ៥ទ្រុងដាក់ពេញ ដោយក្នុង១ទ្រុងមានពី១៥ទៅ២០ក្បាល បានដាច់អាហារ និងរង់ចាំតែមនុស្សពិឃាតដឹកនាំចេញទៅលក់ឱ្យម៉ូយក្នុង១គីឡូក្រាមតំលៃ១ម៉ឺនរៀល ១ក្បាល១០ទៅ១៥គីឡូក្រាមធ្វើរួចរាល់ជាស្រេច។

សត្វឆ្កែ ឬសុនខ ត្រូវអ្នកដើររកទិញ ឬដូរឆ្នាំងមានម៉ូតូដាក់ទ្រុងដើរទិញនៅក្នុងកន្លែងពិឃាតសត្វឆ្កែ ឬសុនខមានម៉ូតូប្រមាណជិត១០គ្រឿង មានឆ្នាំងសម្រាប់ដើរដូរសត្វឆ្កែ ឬសុនខនេះ ។ បើតាមសំដីអ្នកពិឃាតឆ្កែថា ចាប់ដាក់១ទ្រុងមានឆ្កែជិត២០ក្បាល ហើយយកទៅទំលាក់ចូលទឹកអោយលង់ងាប់សន ហើយបានស្រង់យកទៅស្រុះទឹកក្តៅនិងកោសឱ្យស្អាតបានយកដាក់ក្នុងទូក្លាស្សេនាំចេញទៅលក់តាមខេត្ត ។

ទាក់ទិនការធ្វើពិឃាតសត្វឆ្កែឬសុនខ យើងបានទំនាក់ទងទៅខាងអាជ្ញាធរនិងសមត្ថកិច្ចស្រុក និងជំនាញខេត្តផងដែរ ដោយបានប្រាប់វិញថា «ការធ្វើពិឃាតសត្វឆ្កែឬសុនខនេះ ដូចជាគ្មានច្បាប់ទប់ស្កាត់ និងហាមឃាត់ឡើយ តែរយៈពេលកន្លងមក អង្គការបានចុះទៅណែនាំ និងទិញសត្វឆ្កែ ឬសុនខ យកទៅចិញ្ចឹមដើម្បីរំដោះចេញពីកន្លែងមរណៈអស់ទាំងនេះ »។








ចែករំលែកព័តមាននេះ