- ភ្នំពេញ
បើទោះបីជាកម្ពុជា នៅសល់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២មួយទៀតក៏ដោយ ក៏នៅពេលនេះ យើងគួរតែចាប់ផ្តើមរិះគិតអំពីបញ្ហានយោបាយស្រុកទេសបណ្តើៗឲ្យហើយ ពីព្រោះការបោះឆ្នោត៥ឆ្នាំម្តង កំពុងតែរំកិលមកដល់
បើទោះបីជាកម្ពុជា នៅសល់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២មួយទៀតក៏ដោយ ក៏នៅពេលនេះ យើងគួរតែចាប់ផ្តើមរិះគិតអំពីបញ្ហានយោបាយស្រុកទេសបណ្តើៗឲ្យហើយ ពីព្រោះការបោះឆ្នោត៥ឆ្នាំម្តង កំពុងតែរំកិលមកដល់
បើទោះបីជាកម្ពុជា នៅសល់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២មួយទៀតក៏ដោយ ក៏នៅពេលនេះ យើងគួរតែចាប់ផ្តើមរិះគិតអំពីបញ្ហានយោបាយស្រុកទេសបណ្តើៗឲ្យហើយ ពីព្រោះការបោះឆ្នោត៥ឆ្នាំម្តង កំពុងតែរំកិលមកដល់។
ព្រឹត្តិការណ៍ស៊ីហ្គេមបានបិទបញ្ចប់នៅកម្ពុជាដោយជោគជ័យ នៅក្នុងដំណើរការប្រកួត ដែលរៀបចំតាំងពីថ្ងៃមុនបើកកម្មវិធីផ្លូវការ នៅថ្ងៃទី២៩ ខែមេសា រហូតមកដល់ថ្ងៃ១៦ ខែឧសភា ខណៈអត្តពលិកកម្ពុជា បានដណ្តើមមេដាយចុងក្រោយរហូតដល់ ២៨២ មេដាយ នៅក្នុងនោះគ្រាន់តែមាស គឺ៨១មេដាយ ប្រាក់៧៤ និងសំរិទ្ធ១២៧ ដោយឈរនៅលំដាប់លេខរៀងទី៤ បន្ទាប់ពីឥណ្ឌូនេស៊ី ថៃ និងវៀតណាម។
នៅពេលដែលព្រឹត្តិការណ៍នេះចប់ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ គឺ ព្រឹត្តិការណ៍កីឡាថ្មីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែរ នោះគឺមហាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប៉ុន្តែព្រឹត្តិការណ៍នេះមិនធំដូចជាស៊ីហ្គេមនោះទេ ដោយមានប្រភេទកីឡា តែ១៣ ប៉ុណ្ណោះ ដូចនេះយើងគួរតែចាប់ផ្តើមរិះគិត និងសិក្សា ក៏ដូចជាស្ទាបស្ទង់អំពីសភាពការណ៍ នយោបាយនៅកម្ពុជាខ្លះៗ បណ្តើៗ ដើម្បីជាទុននៅមុនការសម្រេចចិត្តទម្លាក់សន្លឹកឆ្នោត របស់យើងទៅក្នុងហិបឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យសមស្របតាមឆន្ទៈ ដែលយើងចង់បាន ។
មកដល់ពេលនេះ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះ អាងថា មានគណបក្ស២០ បានចុះឈ្មោះបោះឆ្នោត ដោយរួមទាំងគណបក្សភ្លើងទៀន ដែលគេដឹងថា គឺជាគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយនៅកម្ពុជា។ ប៉ុន្តែទោះយ៉ាងណាក្តី គណបក្សនេះ ត្រូវបាន គ.ជ.ប សម្រេចនៅថ្ងៃទី១៥ ខែឧសភា បដិសេធមិនអោយចូលរួមបោះឆ្នោត ដោយសារតែបញ្ហាកង្វះឯកសារ។
តាមការប្រកាសរបស់ គ.ជ.ប នៅថ្ងៃដដែលនោះ នៅក្នុងគណបក្ស២០ ដែលសុំចុះបញ្ជី ដើម្បី បោះឆ្នោត គឺមានតែគណបក្ស១៨ប៉ុណ្ណោះ ត្រូវបាន គ.ជ.ប. ទទួលស្គាល់ជាផ្លូវការ ដោយ គណបក្សភ្លើងទៀន ត្រូវច្រានចោល ហើយគណបក្សមួយទៀតកំពុងតែបំពេញបន្ថែម។
មូលហេតុដែលត្រូវបាន គ.ជ.ប បដិសេធ គឺដោយហេតុថា គណបក្សភ្លើងទៀន មិនបានភ្ជាប់ មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ ការិយាល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវ ស្របតាម កថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
គ.ជ.ប បានអះអាងថា ការសម្រេចចិត្តនេះ គឺ គ.ជ.ប អនុវត្តទៅតាមច្បាប់ និងប្រក្រតិទិន កំណត់តែប៉ុណ្ណោះ។
បន្ទាប់ពីសេចក្តីសម្រេចនេះ គណបក្សភ្លើងទៀន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយមិនសុខចិត្តនឹងការសម្រេចរបស់ គ.ជ.ប ឡើយ ហើយគណបក្ស នឹងរៀបចំសំណុំឯកសារដាក់ពាក្យបណ្តឹងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ។
មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើជោគវាសនារបស់គណបក្សភ្លើងទៀន អាចចូលរួម ការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០២៣ នេះបានឬមិនបាននៅឡើយទេ? ខណៈដែលគេដឹងថា បន្ទាប់ពីការសម្រេច គ.ជ.ប គឺគណបក្សមានពេលត្រឹម៥ថ្ងៃ ដើម្បីរៀបចំពាក្យបណ្តឹង នៅក្នុង ករណីរៀបចំមិនទាន់ សិទ្ធិចូលរួមការបោះឆ្នោតរបស់គណបក្សនឹងត្រូវទុកជាមោឃៈហើយ។
ទាំងអស់នេះ គឺជាស្ថានភាពនយោបាយដែលកំពុងតែវិវត្តន៍ទៅ ហើយនៅពេលនេះគ្មាន នរណាដឹងថា តើគណបក្សភ្លើងទៀននេះ អាចមានសិទ្ធិចូលរួមការបោះឆ្នោត ឬយ៉ាងណា នោះទេ?។
ប៉ុន្តែទោះបីមាន ឬគ្មាន គណបក្សភ្លើងទៀនក្តី ការចូលរួមបោះឆ្នោតគឺមានសារសំខាន់ សម្រាប់ប្រជាជនទាំងអស់ ដើម្បីជ្រើសតំណាងរាស្ត្រ និងបន្ទាប់មករដ្ឋាភិបាល ដែលខ្លួនស្រឡាញ់។
ក្នុងនាមជាអ្នកបោះឆ្នោត ប្រជាជនម្ពុជាត្រូវតែយល់ច្បាស់អំពីកម្មវិធីនយោបាយនីមួយៗ ដើម្បី ធ្វើអោយសន្លឹកឆ្នោតរបស់ខ្លួនផ្តល់ជាប្រយោជន៍សម្រាប់ខ្លួនផង និងសម្រាប់ប្រទេសជាតិផង។
ប៉ុន្តែចំពោះអ្នកនយោបាយវិញ គេក៏ត្រូវតែរៀបចំគោលនយោបាយ ដើម្បីឆ្លើយតបនឹងសេចក្តី ត្រូវការ និងបញ្ហាប្រឈមនានា ដើម្បីឈានដល់ដំណោះស្រាយដែលធ្វើអោយប្រជាជនកាន់ តែមានជីវភាពធូរធា ហើយប្រទេសជាតិមានការរីកចម្រើនទៅមុខ។ គោលនយោបាយ លើកកម្ពស់វិស័យអប់រំ សុខាភិបាល និងកសិកម្មជា ដើម្បីត្រូវតែធ្វើឡើង ដើម្បីមានភាពច្បាស់លាស់ ដើម្បីធ្វើអោយវិស័យទាំងបីនេះ កាន់តែប្រសើរក្នុងការជួយដល់ប្រជាជនកម្ពុជា។
អ្នកនយោបាយមិនត្រូវគ្រាន់តែគិតចង់បានសន្លឹកឆ្នោតរបស់ប្រជាជនទេ គេត្រូវតែគិតថា តើគេមានអ្វីដែលផ្តល់អោយប្រជាជនយ៉ាងពិតប្រាកដ ដើម្បីធ្វើអោយពួកគេអាចរស់នៅកាន់តែមានជីវភាពធូរធា សុខសប្បាយ និងមានសុខភាពល្អជាដើម?៕ ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ