ស៊ីហ្គេម៣២ ៖ វៀតណាម កាន់កា.ប់កំពូលតារាងមេដាយសរុប ខណៈម្ចាស់ផ្ទះកម្ពុជាឈរនៅលេខ៤
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅ
រាជធានីភ្នំពេញ ៖ ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅ
រាជធានីភ្នំពេញ ៖ ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ ដោយនៅក្នុងនោះ ប្រទេសវៀតណាម កាន់កាប់កំពូលតារាងចំនួនមេដាយសរុប ខណៈម្ចាស់ផ្ទះកម្ពុជា បញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៤។
វៀតណាម បញ្ចប់ទៅដោយឈរនៅកំពូលតារាងមេដាយសរុប ជាមួយនឹងការឈ្នះមេដាយសរុប ៣៥៥គ្រឿង មាស ១៣៦គ្រឿង ប្រាក់ ១០៥គ្រឿង និងសំរឹទ្ធ ១១៤គ្រឿង។ ចំណាត់ថ្នាក់លេខ២ គឺប្រទេសថៃ ឈ្នះមេដាយសរុប ៣១២គ្រឿង មាស ១០៨គ្រឿង ប្រាក់ ៩៦គ្រឿង និងសំរឹទ្ធ ១០៨គ្រឿង។
ចំណាត់ថ្នាក់លេខ៣ ប្រទេសឥណ្ឌូណេស៊ី ឈ្នះមេដាយសរុប ២៧៦គ្រឿង មាស ៨៧គ្រឿង ប្រាក់ ៨០គ្រឿង និងសំរឹទ្ធ ១០៩គ្រឿង។ ចំណាត់ថ្នាក់លេខ៤ គឺម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយសរុប ២៨១គ្រឿង មាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង និងសំរឹទ្ធ ១២៦គ្រឿង ខណៈដែលចំណាត់ថ្នាក់លេខ៥ ប្រទេសហ្វីលីពីន ២៦០គ្រឿង មាស ៥៨គ្រឿង ប្រាក់ ៨៦គ្រឿង និងសំរឹទ្ធ ១១២៦គ្រឿង។
ប្រទេសមិនស្ថិតចំណាត់ថ្នាក់កំពូលទាំង៥ រួមមាន សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ ព្រុយណេ និងទីម័រខាងកើត ខណៈដែលចំណោមប្រទេសចូលរួមទាំង១១ មានតែប្រទេសទីម័រខាងកើតប៉ុណ្ណោះ ដែលមិនអាចយកបានមេដាយមាស ដ្បិតពួកគេឈ្នះមេដាយសរុប ៨គ្រឿង ដែលសុទ្ធតែជាសំរឹទ្ធ៕
ចែករំលែកព័តមាននេះ