ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​គ្នា​​ថា ឈប់បា.ញ់ ទាហាន​សៀម​​នៅតែបា.ញ់​ផ្លោង​​​ចូល​តំបន់​ប្រាសាទ​​តាក្របី​​​

14 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​​ចរចាគ្នា​​តាំង​ពី​​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ រហូត​មក​​ដល់​តំបន់​​ប្រា​សាទ​តាក្របី ​និង​តំបន់​ប្រាសាទ​​តាមាន់​ធំ​១១​លើកទៅហើយថា ឈប់​បា.ញ់! ឃើញ​ស្រមោល​​អ្វី​ក៏​​​ឈប់​បា.ញ់! ឮកណ្តុរ​រត់​ក៏​ត្រូវតែ​​ឈប់​បា.ញ់​ដែរ…​ប៉ុន្តែ​​​អំបូរ​មិនថ្លៃ​ថ្នូរ ទាហាន​សៀម​នៅ​តែ​​បា.ញ់​ចូលទឹកដី​កម្ពុជា​​ដដែល​ជា​​ដដែល ហើយ​ពេលនេះ​​កម្ពុជា​​អត់ទ្រាំ​

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​​ចរចាគ្នា​​តាំង​ពី​​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ រហូត​មក​​ដល់​តំបន់​​ប្រា​សាទ​តាក្របី ​និង​តំបន់​ប្រាសាទ​​តាមាន់​ធំ​១១​លើកទៅហើយថា ឈប់​បាញ់! ឃើញ​ស្រមោល​​អ្វី​ក៏​​​ឈប់​បាញ់! ឮកណ្តុរ​រត់​ក៏​ត្រូវតែ​​ឈប់​បាញ់​ដែរ…​ប៉ុន្តែ​​​អំបូរ​មិនថ្លៃ​ថ្នូរ ទាហាន​សៀម​នៅ​តែ​​បាញ់​ចូលទឹកដី​កម្ពុជា​​ដដែល​ជា​​ដដែល ហើយ​ពេលនេះ​​កម្ពុជា​​អត់ទ្រាំ​មិន​បាន​​ក៏បាញ់​ផ្លោង​​តប​វិញ ។

យប់​មិញ​​​ចាប់​តាំង​ពី​​វេលាម៉ោង​​​ជាង​៧​ថ្ងៃ​ទី​​​​២ ឧសភា ​​២០១១ ​​ទាហានសៀម​​​បានបាញ់​​កាំភ្លើង​ដៃ និង​បោកគ្រាប់​បែក​ចូលទឹក​ដី​កម្ពុជា​​​តំបន់​​ប្រាសាទ​តាក្របី​យ៉ាង​ងងើល​…​រហូត​ដល់ម៉ោង​​១០​យប់ថ្ងៃ​ដដែល ទាហាន​​សៀម​ផ្លោង​​កាំ​ភ្លើង​ធុន​ធ្ងន់ និង​​កាំភ្លើង​ដៃ​​ចូលក្នុង​​ទឹកដីកម្ពុជា និង​សំដៅ​​​លេណដ្ឋាន​​ទាហាន​កម្ពុជា ​ហើយ​ពេល​នោះធ្វើ​​ឱ្យ​ទាហាន​កម្ពុ​ជា​មិនអាច​​អត់ទ្រាំ​បាន​​​ចំពោះ​ភាព​ងងើល​ច្រំ​ដែលៗ ​របស់​​ទាហានសៀម​ក៏​បាញ់​ផ្លោង​តប​វិញ គឺបាញ់​​ផ្លោង​ដាក់​គ្នា​ទៅវិញទៅ​មក រហូត​ដល់​​​ម៉ោង​​២រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​៣ ឧសភា ​២០១១ ទើប​មេ​បញ្ជា​ការ​​ទាហាន​សៀម​ទាក់ទង​​ចរចា​​​មក​មេ​បញ្ជា​ការ​​​ទាហា​ន​កម្ពុជា ហើយ​​​ឈាន​ទៅ​ដល់​​​​ការ​ឈប់​បាញ់​​កាំភ្លើង​ធំ​…​ប៉ុន្តែ​​ខណៈ​​​ទាហានកម្ពុជា​​​ឈប់​បាញ់​កាំភ្លើង​​ធំនោះ ទាហានសៀម​​នៅតែ​បាញ់​​កាំភ្លើង​​ដៃ និង​បោក​គ្រាប់​​​បែក​ចូល​ទឹកដី​កម្ពុជា​រហូត​ដល់ម៉ោង​​​៥​ភ្លឺ​ថែមទៀត។ ​ចំណែក​នៅ​​​តំបន់​​​ប្រាសាទ​​តាមាន់​ធំ​វិញ មិនមាន​ការបាញ់​ផ្លោង​​​របស់​​ទាហាន​សៀម​ចូលទឹកដី​កម្ពុជា​នោះ​ទេ ៕​