រាជធានីភ្នំពេញ ៖ បីបួនខែមុនការបោះឆ្នោតមកដល់នេះ គេសង្កេតចរន្តអ្នកនយោបាយចេញពីគណបក្សមួយចូលគណបក្សមួយបានផ្ទុះឡើងមិនខុសពីការបោះឆ្នោតមុនៗនោះទេ ។ ប៉ុន្តែតាមសង្កេតឃើញថា ការផ្លាស់ប្តូរទ្រនំនយោបាយរបស់អ្នកនយោបាយនាពេលនេះមាន តែការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះមិនឃើញមានអ្នកនយោបាយល្បីៗចូលរួមជាគណបក្សផ្សេងនោះឡើយ ។ ហើយការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទៀតសោតក៏មិនមែន…
រាជធានីភ្នំពេញ ៖ បីបួនខែមុនការបោះឆ្នោតមកដល់នេះ គេសង្កេតចរន្តអ្នកនយោបាយចេញពីគណបក្សមួយចូលគណបក្សមួយបានផ្ទុះឡើងមិនខុសពីការបោះឆ្នោតមុនៗនោះទេ ។ ប៉ុន្តែតាមសង្កេតឃើញថា ការផ្លាស់ប្តូរទ្រនំនយោបាយរបស់អ្នកនយោបាយនាពេលនេះមាន តែការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះមិនឃើញមានអ្នកនយោបាយល្បីៗចូលរួមជាគណបក្សផ្សេងនោះឡើយ ។

ហើយការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទៀតសោតក៏មិនមែន មកតែពីមជ្ឈដ្ឋានអ្នកនយោបាយដែរ គឺមានក្រុមយុវជន និងអតីថ្នាក់ដឹកនាំ សង្គមស៊ីវិលផងដែរ ។

អ្នកដែលបានចួលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលបានកត់សម្គាល់មានដូចជា លោក យ៉ង់ សាំងកុមារ លោក សាម អ៊ីន អតីតស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ក្រុមយុវជន១០០រាត្រី ដែលបង្កើតឡើងដោយលោកបណ្ឌិត កែម ឡី ក្រុមយុវជន មាតាធម្មជាតិ ចុងក្រោយនេះលោក ព្រាប កុល អតីតប្រធានអង្គការប្រឆាំងអំពើពុករលួយនៅកម្ពុជា គឺអង្គការតម្លាភាពកម្ពុជារួមនឹងមន្ត្រីថ្នាក់កណ្តាល ឬមូលដ្ឋានរបស់គណបក្សភ្លើងទៀន មានលោក យឹម ស៊ីណន លោក ហ៊ុន កុសល លោក ម៉ៃ ហុងសៀង និងលោក អ៊ុំ សោភ័ណ លោកឌឹម សារឿន និងលោក ឡី សុខុន ជាដើម ។

លោកបណ្ឌិត សូ ណារ៉ូ ដែលគេស្គាល់ឈ្មោះក្នុងនាមជាអ្នកវិភាគនយោបាយម្នាក់នៅសហរដ្ឋអាមេរិកក៏បានចួលរួមជីវភាពជាមួយរដ្ឋាភិបាលនៅមុនការបោះឆ្នោរនេះដែរ ។ លោកសូ ណារ៉ូ ធ្លាប់ជាមន្ត្រីរាជរដ្ឋាភិបាលកាលជាង២០ឆ្នាំមុន ។
ការចួលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានអះអាងថាដើម្បីបានឱកាសប្រើប្រាស់ជំនាញ និងចំណេះដឹងក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ។ លោកជាកន្លងមកគេបានដឹងថា លោក យ៉ង សាំងកុមារថា នឹងយកជំនាញកសិកម្មរបស់លោក ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម លោក សាម អ៊ីម ថា យកជំនាញបណ្ឌិតព្រៃឈើមកប្រើប្រាស់ ដើម្បីការពារធនធានធម្មជាតិ ។

ចំណែកលោក ព្រាប កុល ដែលទើបទទួលបានតំណែងជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីថ្មីៗនេះអះអាងពីការប្តេជ្ញាចិត្តថា នឹងខិតខំធ្វើការបម្រើជាតិមាតុភូមិឱ្យអស់ពីលទ្ធភាព និងសមត្ថភាពប្រកបដោយវិជ្ជាជីវ: និងទំនួលខុសត្រូវខ្ពស់ ។

ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាខាងមុននេះ ។ នៅក្នុងចំណោមគណបក្សចំនួន២០ បានចុះឈ្មោះបោះឆ្នោត គជប បានទទួលស្គាល់គណបក្សនយោបាយចំនួន១៩ហើយ នៅតែគណបក្សភ្លើងទៀតមួយ ទៀតនោះទេ ។ គណបក្សភ្លើងទៀន គជប បានតម្រូវឱ្យបំពេញលក្ខណ្ឌខ្វះខាតមួយចំនួន៕ ដោយ ៖ សារ៉ាន់


ចែករំលែកព័តមាននេះ