ខេត្តកំពង់ចាម ៖ ទំនាស់ក្នុងរឿងកន្លែងកប់ស.ព ឬម៉ុងផ្នូរកប់ស.ពជីដូនបានក្លាយជារឿងឃា.តកម្មបា.ញ់សម្លា.ប់បងប្អូនជីដូនមួយ ពីរនាក់ប្តីប្រពន្ធ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ជនដៃដល់ជាបងប្អូនជីដូនមួយនឹងជនរងគ្រោះបានជិះឡានពីភ្នំពេញ ទៅបា.ញ់ប្រហារជនរងគ្រោះដល់ក្នុងបន្ទប់គេងទាំងកណ្តាលថ្ងៃត្រង់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ជនសង្ស័យដែលជាបងប្អូនជីដូនមួយនឹងជនរងគ្រោះបានបើករថយន្តម៉ាក់ព្រុស១គ្រឿងមកឈប់ក្បែរផ្ទះជនរងគ្រោះ ហើយដើរចូលផ្ទះជនរងគ្រោះបានប្រើកាំភ្លើងខ្លីបា.ញ់ប្រហារលើ២នាក់ប្ដីប្រពន្ធ ដែលកំពុងដេកនៅលើគ្រែក្នុងបន្ទប់គេង បន្ទាប់ពីបាយថ្ងៃត្រង់បណ្ដាលឱ្យប្រពន្ធស្លា.ប់ ចំណែកប្ដីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅរាជធានីភ្នំពេញ ។ ហេតុការណ៍បា.ញ់ប្រហារនេះបានកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិអណ្ដូងត្រាំង ឃុំស្រម៉រស្រុកជើងព្រៃខេត្តកំពង់ចាម ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបា.ញ់ប្រហាររួច ជនដៃដល់បានប្រញាប់រត់ចេញពីកន្លែងកើតហេតុ ហើយឡើងជិះរថយន្ត បើកសំដៅ ទៅរាជធានីភ្នំពេញ ។ លុះពេលបើករថយន្តមកដល់ទឹកដីស្រុកបាធាយក៏បានប្លុងរថយន្តចោល នៅក្នុងបរិវេណវត្តចាន់ម៉ូលី ក្នុងឃុំផ្អាវ ស្រុកបាធាយ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។ សមត្ថកិច្ច បានពិនិត្យក្នុងរថយន្តមានបន្សល់ទុកទូរសព្ទដៃ០៣គ្រឿង តែមិនឃើញកាំភ្លើងនោះទេ ។

យ៉ាងណាក៏ដោយ ក្នុងសំណុំរឿងឃា.តកម្មនេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនបង្កដែលមានឈ្មោះ ឆេង សេង ហៅធីវ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅឈូកវ៉ា២ ភ្នំពេញ ជាអ្នកលក់គ្រឿងតុបតែងរថយន្ត ។ ជនល្មើសបានជិះរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL 8356 ប្រដាប់ដោយអាវុ.ធខ្លីមួយដើម មិនស្គាល់ម៉ាក បា.ញ់ទៅលើពីរនាក់ប្តីប្រពន្ធ បណ្ដាលអោយស្លា.ប់ស្ត្រីម្នាក់ និងបុរស ជាប្តីរងរបួសធ្ងន់ ។

ជនរងគ្រោះ ទាំង២នាក់ប្តីប្រពន្ធ រួមមាន ៖ ១. ឈ្មោះ ផុន សុភណ័ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើត្រូវដៃ និងសៀតផ្កា របួសធ្ងន់បញ្ជូនទៅពេទ្យភ្នំពេញ ។ ២. ឈ្មោះ ចិន ចាន់ណា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវចំខ្ទង់ច្រមុះ ចន្លោះភ្នែក០១គ្រាប់ ស្លា.ប់នៅកន្លែង ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានជាបឋមថា ដោយសារមានទំនាស់រឿងដីកប់សពជីដូន នៅក្រោយផ្ទះ។

ក្រុមគ្រួសារជនរងគ្រោះ បានប្រាប់ថា ភាគីស្ត្រីរងគ្រោះ និងជនដៃដល់ ជាប់សែស្រឡាយចិន និងត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ។ ពេលមានទំនាស់នឹងគ្នា ស្ត្រីរងគ្រោះបានប្រាប់ជនដៃដល់ឱ្យគា.ស់យកស.ពជីដូន ដែលដាក់ក្នុងម៉ុង (ផ្នូរស.ពចិន) មានចម្ងាយប្រហែល ១គីឡូម៉ែត្រ ក្រោយផ្ទះស្ត្រីរងគ្រោះឲ្យយកចេញទៅដាក់នៅកន្លែងផ្សេងទៅ។ ក្រោយពីមានទំនាស់នេះកើតឡើង សពជីដូន មិនទាន់បានគាស់ទៅដាក់កន្លែងផ្សេងផង ស្រាប់តែនៅថ្ងៃកើតហេតុ ជនដៃដល់ បានយកកាំភ្លើងខ្លី ចូលមកបា.ញ់ប្រហារ ដល់ក្នុងផ្ទះតែម្តង ។

យ៉ាងណាក៏ដោយ សំណុំរឿងឃា.តកម្មនេះ ជារឿងថ្មីមួយទៀត នៅក្នុងសង្គមខ្មែរយើង ។ នេះដោយសារតែការមិនស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការផ្សះផ្សាររវាងបងប្អូនក្នុងគ្រួសារ ។ ស.ពជីដូនសោះក៏ក្លាយជារឿងរ៉ាវបង្កជម្លោះ ហើយមិនត្រឹមតែជាជម្លោះពាក្យ សម្តីទេតែរឿងនេះ ក្លាយជារឿងបា.ញ់សម្លា.ប់ថែមទៀត។
ជម្លោះ គឺមិនមានភាគីណាមួយចំណេញទេ ។ ក្នុងរឿងម៉ុងសពជីដូននេះចៅៗ ដែលជាបងប្អូនជីដូនមួយនឹងគ្នា ក៏មិនគួរណាឈានដល់ឈ្លោះទាស់ទែងឡើយ ។ តាមមើលដើមឡើយ ដីនោះក៏ជាដីកេរ្តិ៍របស់ជីដូន ដែលស្លា.ប់ទៅដោយបន្សល់ទុកសម្រាប់កូនៗរបស់គាត់ ហើយកូនៗគាត់ ដែលជាឪពុកម្តាយរបស់ជនដៃដល់ និងជនរងគ្រោះ ក៏បានចែកកេរ្តិ៍បន្តដល់កូនចៅ ។
នៅពេលនេះ នៅពេលរឿងរ៉ាវកើតឡើងដូច្នេះ ទាំងជនដៃដល់ និងទាំងជនរងគ្រោះសុទ្ធតែបាត់បង់ដ៏ធំធេង ។ ជនដៃដល់ក្លាយជាជនល្មើស ក្នុងឃា.តកម្មបា.ញ់សម្លា.ប់មនុស្ស ហើយរត់ទៅណារួច សម័យនេះ បើសមត្ថកិច្ចបានស្គាល់ឈ្មោះ គឺអាចនឹងចប់ហើយ ។ តែបើថារត់រួចក៏ជនដៃដល់ត្រូវព្រាត់ប្រាស់ប្រពន្ធកូន បងប្អូន និងមិនអាចចូលស្រុកបានទេ ។ បើប៉ូលិសចាប់បាន គឺត្រូវជាប់គុកអស់មួយជីវិត។

ចំណែកក្រុមគ្រួសារជនរងគ្រោះវិញ ពេលនេះត្រូវស្លា.ប់ប្រពន្ធ រីឯប្តី មិនដឹងជា សង្គ្រោះបានឬយ៉ាងណា?បើបានជាសះស្បើយ ក៏សុខភាពមិនដូចមុនឡើយ ។ កូនៗរបស់ភាគីទាំងពីរនឹងទៅជាយ៉ាងណា បើជួបរឿងអកុសលដូច្នេះ ។ ការបាត់បង់ឪពុកម្តាយជារឿងមួយ តែរបួសផ្លូវចិត្តរវាងគ្រួសារជីដូនមួយទាំងពីរនេះ តើនឹងក្លាយជាយ៉ាងណា?
សរុបមក ជម្លោះទាំងអស់មិនថា រវាងបងប្អូនបង្កើត បងប្អូនជីដូនមួយ ឬក៏អ្នកជិតខាង និងទាំងអ្នកមិនដែលស្គាល់គ្នាក៏ដោយ គឺទាំងអស់នេះ សុទ្ធតែជារឿង ដែលមិនចំណេញដល់ភាគីជម្លោះនោះទេ ។ ចូរកុំភ្លេចពាក្យចាស់ថា «ខឹងខុស ខឹងខាត» ហើយ «បើខឹង រឿងតូច នឹងក្លាយជារឿងធំ»។

សូមបងប្អូនយើងខិតខំបង្រួមទំនាស់ តាមរយៈធ្វើរឿងធំឱ្យក្លាយជារឿងតូច ហើយរឿងតូចឱ្យក្លាយជាមិនមានរឿង ។ ចូរកុំភ្លេចថា ក្នុងរឿងនេះ អ្នកឈ្នះ ត្រូវរត់ចោលស្រុក ហើយបើប៉ូលិសចាប់បានត្រូវជាប់គុក ។ រីឯអ្នកចាញ់ស្លា.ប់ និងចូលពេទ្យ៕
ចែករំលែកព័តមាននេះ