ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ទីតាំង​ដី ដើម្បី​ស្នើ​សុំ​លើក​ទំនប់និង​ជីក​ស្រះ​ចិញ្ចឹម​​ត្រី​របស់​លោក​ជំទាវ ឡោក ខេ​ង

11 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បន្ទាប់​ពី​មាន​អ្នក​សារព័ត៌​មានបាន​ចេញផ្សាយ​ពាក់ព័ន្ធ​ករណី​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក ជម្រក​ត្រី​ពង​កូន​នៅ​ចំណុច​ស្លាប​ចង្វា ស្ថិត​ក្នុងភូមិ​គគីរ​ធំ​២ និង​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ…

ខេត្តកណ្តាល ៖ បន្ទាប់​ពី​មាន​អ្នក​សារព័ត៌​មានបាន​ចេញផ្សាយ​ពាក់ព័ន្ធ​ករណី​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក ជម្រក​ត្រី​ពង​កូន​នៅ​ចំណុច​ស្លាប​ចង្វា ស្ថិត​ក្នុងភូមិ​គគីរ​ធំ​២ និង​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៣ លោក​លីវ វណ្ណ​ថេ​ង អភិ​បាលរង​ស្រុក​កៀនស្វាយ តំណាង​លោក​ឡូ​វ សុខ​សាន អភិបាលស្រុក បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ស្រុក​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ដី​ស្នើ​សុំ​លើក​ទំនប់ និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​របស់​លោក​ជំទាវ ឡោក ខេ​ង ស្ថិត​នៅ​ក្នុង​ឃុំ​គគីរ​ធំ ។

លោក លីវ វណ្ណ​ថេ​ង អភិបាលរង​ស្រុក​បាន​លើក​ឡើង​ថា ដី​នេះ​គឺជា​ដី​អាស្រ័យ​ផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពួក​គាត់​បាន​លក់​ទៅ​ឱ្យ​លោក​ជំទាវ ឡោក ខេ​ង តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ។ មិន​ពាក់ព័ន្ធ ឬ​ប៉ះពាល់​លើ​ដី​អាង​ស្តុ​ប​ទឹក​ជម្រក​ត្រី​ពង​កូន​នោះ​ឡើយ ។ ហើយ​មានការ​ចុះហត្ថលេខា​ដឹង​ឮ និង​ទទួលស្គាល់​ពី​លោក​អភិ​បាលស្រុក​ជា​បន្តបន្ទាប់ តាំងពី​ជំនាន់​លោក​អភិបាលស្រុក កុ​ល សំ​អុល ធ្វើ​ជា​អភិបាលស្រុក រហូត​មក​ដល់​បច្ចុប្បន្ន គឺ​មានការ​ផ្លាស់​ប្តូរ អភិបាលស្រុក​កៀនស្វាយ ៣​ទៅ​៤​នាក់​មក​ហើយ ។

លោក លីវ វណ្ណ​ថេ​ង បានឱ្យ​ដឹង​បន្ត​ទៀត​ថា យោង​តាម​ឯកសារ​ដី​នេះ មិន​មាន​ទំនាស់​ត្រួត​ជាន់​គ្នា​ប្រជា​ពល​រដ្ឋ​ប្តឹង​ជំទាស់​នោះ​ទេ ពោល​គឺ​លោក​ជំទាវ ឡោក ខេ​ង បាន​ទិញ​ស្របច្បាប់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ស្រូវ​សរុប​ទំហំ​ផ្ទៃដី​ជាង​៤០០​ហិ​កតា ។ ប៉ុន្តែ​ក្រោយ​ពី​ទិញ​រួច ដោយសារ​លោក​ជំទាវ​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ ជាប់រវល់​ការងារ​សង្គម​ច្រើន លោក​ជំទាវ ឡោក ខេ​ង ក៏​បាន​លក់​ដី​នេះ​ទៅ​អោយ​គេ​បន្ត​អស់​ប្រហែល​ជាង​៣០០​ហិ​កតា នៅ​សល់​ជាង​១០០​ហិ​កតា ដែល​មាន​ទំនប់​ក្រ​វ៉ា​ត់​ស្រាប់ និង​មាន ស​.​ជ​.​ណ ផង​នោះ ទើប​លោក​ជំទាវ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ចុះ​មក​វាស់វែង ដើម្បី​ស្នើ​សុំ​លើក​ទំនប់ និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី គោលបំណង​ធានា​និរន្តរភាព​លើក​ស្ទួយ​តម្រូវការ​ក្នុងស្រុក​កាត់​បន្ថយ​ការ​នាំ​ចូល ។

ទោះ​យ៉ាងណា លោក​អភិបាលរង​ស្រុក​បញ្ជាក់​បន្ថែម​ថា តាម​ការ​ពិនិត្យ​ជាក់ស្តែង​ដី​នេះ មិន​មាន​ពាក់ព័ន្ធ​ក្នុង​ដី​អាង​ស្តុ​ប​ទឹក​និង​មិនឃើញ​មាន​ប្រជាជន​ប្តឹង​ជំទាស់​ដូច​ការ​ផ្សព្វផ្សាយ​របស់​សា​ព័ត៌មាន​នោះ​ទេ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ