ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាហារ​មាន​ជាតិពុល ត្រី សាច់ បន្លែ ខូចគុណភាព ជា​ផ្នែក​សំខាន់​មួយ​ដែល​កំពុង​បំផ្លាញ​សុខភាព​ពលរដ្ឋ ។ ត្បិត​អី​នៅ​លើ​ទីផ្សារ​អាច​មាន​លក់​របស់​ក្លែងក្លាយ…

រាជធានី​ភ្នំពេញ ៖ អាហារ​មាន​ជាតិពុល ត្រី សាច់ បន្លែ ខូចគុណភាព ជា​ផ្នែក​សំខាន់​មួយ​ដែល​កំពុង​បំផ្លាញ​សុខភាព​ពលរដ្ឋ ។ ត្បិត​អី​នៅ​លើ​ទីផ្សារ​អាច​មាន​លក់​របស់​ក្លែងក្លាយ ខូចគុណភាព និង​ផ្ទុក​សារធាតុ​គីមី ដែល​បាន និង​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវិត​របស់​ប្រជាជន​សម្រាប់​រយៈពេល​វែង ។

បច្ចុប្បន្ន​នេះ ក្រៅពី​បន្លែ​សាច់​ជ្រូក និង​សាច់​មាន់​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ទទួលទាន​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចាប់​រឹបអូស​យក​ទៅ​ដុត​បំផ្លាញ​ចោល​ជា​ញឹកញាប់ ។ ការ​បង្ក្រាប​បាន​ចំណី​ក្លែងក្លាយ​នេះ ជា​សញ្ញា​មួយ​បង្ហាញ​ថា ប្រភេទ​ទំនិញ​ទាំង​អស់នោះ​អាច​មាន​លក់​នៅ​លើ​ទីផ្សារ​ច្រើន ។

កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​កន្លង​មកនេះ មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការពារ អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» និង​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រសួងកសិកម្ម បាន​ដុត​បំផ្លាញ​ចោល​សាច់​ជ្រូក និង​សរីរាង្គ​ជ្រូក​បង្កក​សរុប​១៧៦០​គីឡូក្រាម នៅ​ទីលាន​ចាក់សំរាម រាជធានី​ភ្នំពេញ ។

អារ​ហារ​ខូចគុណភាព​ទាំងនេះ ត្រូវ​បាន​សមត្ថកិច្ច​ប្រមូល​មក​ពី​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​ទីតាំង​ស្តុក​ទុក ចែកចាយ​ផលិតផល សាច់សត្វ​ស្រស់ បង្កក​ជា​ច្រើន​កន្លែង​ក្នុងភូមិ ។ មន្ត្រី​ឱ្យ​ដឹង​ថា សាច់​ជ្រូក និង​សរីរាង្គ​ជ្រូក​មាន​ផ្ទុក​ជំងឺ​ប៉េ​ស្ត្រ​អា​ហ្រិ​ក ខូចគុណភាព គ្មាន​សុវត្ថិភាព សម្រាប់​អ្នក​ប្រើប្រាស់ ។

សាច់​ជ្រូក និង​មាន់​ជា​អាហារ​ពេញ​និយម​របស់​ពលរដ្ឋ​ខ្មែរ ។ នៅ​ភ្នំពេញ​សាច់​ជ្រូក​ខ្វៃ សាច់​ជ្រូក​បំពង សាច់​យក​ទៅ​ធ្វើ​ម្ហូប​ផ្សេង​ៗ មាន​អាំង ចៀន ស្ងោរ ខ ។ ចំណែក​សាច់​មាន់ ក៏​ដូច​គ្នា ពលរដ្ឋ​យក​ទៅ​អាំង ដុត និង ធ្វើ​ម្ហូប​ផ្សេង​ៗ​ទៀត ។ នៅ​តាម​ទី​សាធារណ​ម្ហូប​ចម្អិន​ស្រាប់​ធ្វើ​ពី​សាច់​មាន់ សាច់​ជ្រូក​មាន​លក់​គ្រប់កន្លែង ។ ដោយសារ​មាន​តម្រូវ​ខ្ពស់​បែប​នេះ​ហើយ​បានជា​មាន​ឈ្មួញ​ខិលខូច​ខ្លះ​ធ្វើ​អាជីវកម្ម​ដោយ ខ្វះ​សីលធម៌ គ្មាន​ការ​ទទួលខុសត្រូវ លួច​នាំ​របស់​ដែល​គ្មាន​គុណភាព​មក​លក់​ឱ្យ​ពលរដ្ឋ​ដោយ​មិន​បាន​គិតគូរ​ពី​សុខភាព​សាធារណ​នោះ​ទេ ។ អ្នកលក់​របស់​ខូចគុណភាព​ទាំងនេះ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់ ។ គេ​ត្រូវ​លក់ដូរ​របស់​មាន​គុណភាព ហើយ​មិន​ត្រូវ​លក់​អ្វី​ដែល​ប៉ះពាល់​ដល់​សុខភាព និង​ជីវិត​របស់​យើង​ឡើយ ។

ទន្ទឹម និង​ការ​ទ​ទួ​ច​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ពារ​សុខមាលភាព​ពលរដ្ឋ​ឱ្យ​មាន​តឹង​រឹង​មាន​ប្រសិទ្ធភាព ពលរដ្ឋ​ក៏​គួរ​មានការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ការ​ជ្រើសរើស​អាហារ ត្រី​សាច់ ទទួលទាន​ដែរ ដើម្បី​កុំឱ្យ​កើត​ជំងឺឆ្លង និង​ជំងឺមិនឆ្លង​មួយ​ចំនួន​ដូច​ជា​លើសឈាម ទឹក​នោម​ផ្អែម និង​មហារីក​ជាដើម​នោះ ៕​ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ