ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​គណៈប្រតិភូ​ ចាក​ចេញពី​ឥណ្ឌូ​ណេ​ស៊ី មក​កាន់​កម្ពុជា​វិញ

11 ខែ មុន

ទីក្រុង Labuan Bajo ៖ បន្ទាប់​ពី​បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ នៅ​ក្រុង Labuan Bajo រួច​មក នៅ​ម៉ោង​១០.៥០​នាទី​ព្រឹក​(​ម៉ោង​នៅ…

ទីក្រុង Labuan Bajo ៖ បន្ទាប់​ពី​បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ នៅ​ក្រុង Labuan Bajo រួច​មក នៅ​ម៉ោង​១០.៥០​នាទី​ព្រឹក​(​ម៉ោង​នៅ Labuan Bajo ប្រទេស​ឥណ្ឌូ​នេ​ស៊ី​) ត្រូវ​នឹង​ម៉ោង ៩.៥០​នាទី​ម៉ោង​នៅ​កម្ពុជា ព្រឹក​ថ្ងៃ​ទី​១១ ឧសភា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ចាក​ចេញពី​ក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុង​ដំណើរ​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ កូ​ម៉ូ​ដូ វត្តមាន​នៃ​ការ​អញ្ជើញ​ជូន​ដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​មាន​ឯកឧត្តម លោក​ជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី ជា​ច្រើន​រូប​។

តាម​កម្មវិធី​ដែល​បាន​គ្រោងទុក សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ក​មក​​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង ១៣ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ