ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ចាប់ពីថ្ងៃ១០ ដល់១៦ ឧសភានឹងមានភ្លៀងលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​លាយឡំ​នឹង​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុ អាកាស​ចាប់ពី​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​លាយឡំ​នឹង​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុ អាកាស​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៣​ថា នៅ​អំឡុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ពី​ភាគ​ខាងជើង​ប្រទេស និង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ខ្សោយ ។

ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា លក្ខណ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៥-២៧ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤-៣៦ អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​អាច​ច្រើន​ដោយ​ផ្នែក​ខ្លះ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ចំណែក​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤-៣៦​អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​អាច​ច្រើន​ដោយ​ផ្នែក​ខ្លះ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៥ អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ